នេះជាមេរៀនសម្រាប់អ្នកមានកូន ឬប្អូនតូចៗនៅផ្ទះ ដែលអ្នកត្រូវតែដឹង!
ការធ្វេសប្រហែសរបស់មនុស្សធំចំពោះកូនក្មេង ពេលខ្លះអាចមានរឿងជាច្រើនដែលនឹកស្មានមិនដល់ ហើយក្មេងរឹតតែតូច នឹងធ្វើឲ្យពួកគេប្រឈមមុខនឹងគ្រោះថ្នាក់រឹតតែខ្លាំង ជាក់ស្ដែងក្មេងម្នាក់វិះតែនឹងដាច់ម្រាមជើងមួយ ព្រោះតែរុំជាប់សរសៃសក់យូរពេក តែឪពុកម្ដាយមិនចាប់អារម្មណ៍ ។
ករណីនេះ បានកើតឡើងលើគ្រួសារមួយនៅរដ្ឋ Kansas សហរដ្ឋអាមេរិក ដោយក្មេងស្រីតូចនោះ បានចាប់ផ្ដើមស្រែកទ្រហោយំ ខ្លាំងតែម្ដងនៅម៉ោងបាយថ្ងៃ ហើយកម្ដៅខ្លួនក៏ឡើងខ្លាំងដែរ ។ ដើម្បីបន្ធូរកម្ដៅ ឪពុកម្ដាយក្មេងតូចក៏ដោះស្រោមជើងចេញ ដើម្បីឲ្យវាភាយកម្ដៅចេញ ពេលនោះហើយដែលអ្នកទាំង២ឃើញរឿងដែលនឹកស្មានមិនដល់ ។
សរសៃសក់ដ៏តូចឆ្មារ ត្រូវបានគេរកឃើញព័ទ្ធនៅជុំវិញម្រាមជើងរបស់ក្មេងស្រីតូចនោះ ហើយម្រាមជើងរបស់នាងឡើងក្រហមខ្លាំង ។ បើក្នុងករណីធ្ងន់ធ្ងរ ម្រាមជើងរបស់ក្មេងតូចនេះអាចនឹងត្រូវស្លាក់ លែងមានឈាមហូរចូលដល់ ធ្វើឲ្យងាប់កោសិកាម្រាមជើងនោះតែម្ដង ។

Post a Comment