កូនស្រីរបស់បុគ្គលិក ក្រុមហ៊ុន APPLE ដែលទម្លាយវីដេអូ Iphone X ពេលនេះត្រូវបានក្រុមហ៊ុនបញ្ឈប់ការងារហើយ [មានវីដេអូ]



តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅចុះសប្តាហ៍ នេះ ក្រុមហ៊ុន APPLE បានបញ្ឈប់បុគ្កលិកខាងផ្នែកឯកទេសម្នាក់ បន្ទាប់ពីកូនស្រីរបស់គាត់ ឈ្មោះ Brooke Amelia Peterson បានបង្ហោះវិដេអូរខ្លីបបែប Vlog បង្ហាញលក្ខណៈពិសេសនាៗរបស់ iphone X ដែលក្រុមហ៊ុនមិនទាន់ប្រកាស់ជាផ្លូវការ។

ក្នុងវីដេអូមួយនេះ នាងបានដើរនៅជុំវិញបរិវេណនៃក្រុមហ៊ុន APPLE ហើយក៏ចូលទៅជួបឪពុក ដើម្បីមើលវីដេអូ iphone X របស់ឪពុកខ្លួន ដែលបង្ហាញពីបច្ចេកទេសលើការធ្វើ នឹងទិន្ទន័យរបស់ក្រុមហ៊ុន APPLE ហើយក៏បាន upload ចូលទៅ YouTube បង្កឲ្យមានភាពវិកវរនៅក្នុងក្រុមហ៊ុន ព្រមទាំងមានការចាត់វិធានការភ្លាមៗដ៏តឹងរឹងទៅលើវិដេអូមួយនេះ ខណៈត្រូវបានមហាជននាំគ្នាស៊ែរចែកចាយរីកចុះសាយពេញបណ្តាញសង្គមនាៗ។

ក្រោយពីមានការបណ្តេញឪពុករបស់ខ្លួនចេញពីក្រុមហ៊ុន នាងបានបញ្ចេញនូវវីដេអូ សុំទោសជាសាធារណះ ហើយក៏បានបកស្រាយពីទំនួលខុសត្រូវរបស់ខ្លួនព្រមទាំងបានបង្ហូរទឹកភ្នែកស្តាយក្រោយនូវទង្វើរបស់ខ្លួន។

នាងបានបញ្ជាក់ថា ឪពុករបស់នាងត្រូវបានបណ្តេញចេញដោយសារតែវីដេអូរបស់នាង។ នាងបាននិយាយទាំងទឹកភ្នែកថា ដោយសារតែនាងទើបធ្វើឲ្យឪពុកខ្លួន ធ្វើសុខរហូតបានរំលោភលើការគ្រប់គ្រងរបស់ក្រុមហ៊ុន Apple ដោយអនុញ្ញាតឱ្យនាងថតវីដេអូនៅក្នុងបរិវេណរបស់ក្រុមហ៊ុន Apple។ យ៉ាងណា ក្រុមហ៊ុន Apple បានស្នើសុំឲ្យឱ្យ នាង លុបវីដេអូ ប៉ុន្តែវាហាក់ដូចជាយឺតពេល ដែលវីដេអូនេះមានការរីករាលដាលយ៉ាងរហ័សហួសពីកាស្មាន។




សូមទស្សនាវីដេអូខាងក្រោមនេះ:

វីដេអូដែលនាងបង្ហាញពី Iphone x:

No comments