រូបមន្តថ្មីមកពីបរទេស វិធី​ព្យាបាល​កន្ទាល​ត្រអាកតាម​បែប​ធម្មជាតិជាដូចគេបេះចឹង ស៊ែចែកបងប្អូនតាមស្រុកស្រែចំការឲ្យបានដឹងផង



ជំងឺកន្ទាលត្រអាកមូលហេតុកើតពីអាល់លែរហ្ស៊ីអាហារ ឬអាល់លែរហ្ស៊ីវត្ថុអ្វីមួយ ហើយធ្វើអោយកើតកន្ទួលឡើងតាមស្បែក។



ប្រសិនកើតច្រើនអាចបណ្ដាលអោយសន្លប់តែក៏មានវិធីព្យាបាលងាយៗគឺ ប្រើចំណិតក្រូចឆ្មារ តប់តិចៗនៅតាមបរិវេណឡើងកន្ទួល និងច្របាច់ក្រូចឆ្មារលាយទឹក។ បន្ទាប់មកយកកន្សែងពោះគោជ្រលក់ស្អំនៅត្រង់បរិវេណកើតកន្ទាលត្រអាក ឬដុសគល់ស្ពៃសរុំក្រណាត់ស្ដើងស្អំ ឬប្រើទឹកឃ្មុំលាបស្ដើងៗ បរិវេណកើតកន្ទាលត្រអាកក៏បាន៕


មើលហើយព្រឺក្បាល! កណ្ដៀរ​រាប់រយ​លាន​ក្បាល​នាំ​គ្នា​មក​ពូន​ដំបូក​រាប់​ម៉ឺន​ដំបូក​ពេញ​វាលស្រែ…


ខេត្តស្វាយរៀង ៖ មាន​ទ័ព​សត្វ​កណ្ដៀរ​ជា​ច្រើន​រាប់រយ​លាន​បាន​នាំ​គ្នា​មក​ពូន​ដំបូក​រាប់​ម៉ឺន ដំបូក​នៅ​ក្នុង​វាលស្រែ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត នៅ​ក្នុង​រដូវវស្សា រហូត​មក​ដល់​ខែតុលា ឆ្នាំ​២០១៧​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ភ្ជួរ​ដី​ធ្វើស្រែ​បាន​ដោយ​ដំបូក​កណ្តៀរ​ធំ​ៗ ពូន​រកេតរកូត​ពេញ​វាលស្រែ​តែ​ម្តង ។


ទាក់ទិន​ករណី​ខា​លើ បុរស​ម្នាក់​ដែល​អះអាង​ថា​ជា​ម្ចាស់​ស្រែ បាន​ឲ្យ​ដឹង​ថា នៅ​ដើមខែ​វស្សា ឆ្នាំ​២០១៧ ក្នុង​ខែកក្កដា​កន្លង​ទៅ ស្រាប់តែ​មាន​សត្វ​កណ្តៀរ​មក​ពូន​ជា​ដំបូក នៅ​ក្នុង​ស្រែ​រាប់​ម៉ឺន​ដំបូក រកេតរកូត ជាប់​ៗ​គ្នា ធ្វើ​ឲ្យ​ពិបាក​ភ្ជូ​រ​ដី ភ្ជួរ​មិនកើត​ដោយ​ដំបូក​កណ្តៀរ មិនដឹង​ថា​មកពីណា ខានទៅ​ស្រែ​តែ​កន្លះ​ខែ​សោះ ពេល​ទៅ​ភ្ជួរ​ស្រាប់តែ​ឃើញ​ក្នុង​ស្រែ​សុទ្ធតែ​ដំបូក​កណ្តៀរ ។
ហើយ​កន្លង​មក​មិន​ដែល​ឃើញ​មាន​សត្វ​កណ្តៀរ​មក​ពូន​ជា​ដំបូក​ច្រើ​ដូច្នេះ​ទេ គឺ​ដីស្រែ​គាត់​ដាំដំឡូង​មី និង​ដាំ​អំពៅ​រហូត​មក ទើបតែ​រដូវវស្សា​ឆ្នាំ​នេះ​ស្រាប់តែ​ឃើញ​មាន​ដំបូក​កណ្តៀរ​តែ​ម្តង ក្នុងនោះផងដែរក៏មិនដឹងសោះថាវាមានហេតុផលអ្វីដែលបណ្តាលឲ្យកើតបែបនេះដែរ ពិតជាចម្លែកខុសធម្មតា៕

រឿងហេតុអីបានជាធ្វើដល់ថ្នាក់នេះ!!! ​ឧត្តម​សេនីយ៍​ ​​​​ប្រើ​ហឹង្សា​បាញ់​ស្រ្ពាយ​ដាក់​ភ្នែក​សន្តិ​សុខ​រោងចក្រឲ្យ​របួស​ធ្ងន់ធ្ងរ

ភ្នំពេញ៖ ព្រោះតែ​បុរស​មន្ត្រី​រាជការ​ម្នាក់​ធ្វើអោយ​សមត្ថកិច្ច​នគរបាល​រវល់​ទាំង​យប់​អាទ្រាត​ដោយ​តាម​ប្រមាញ់​ដេញចាប់​ពេញ​មួយចំហៀង​ខាងជើង​ទីក្រុង​ភ្នំពេញ។ ហេតុការណ៍​ដ៏ភ្ញាក់ផ្អើល​មួយនេះ​បាន​កើតឡើង​នៅ​វេលាម៉ោង​ប្រហែល​១១:០០នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ នៅលើ​ដងផ្លូវជាតិ​លេខ៥ មុខរោងចក្រស្ពរ័តិច ស្ថិតនៅក្រុមទី៩ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាម​ប្រភព​ពីប្រជាពលរដ្ឋ​នៅម្តុំ​កន្លែង​កើតហេតុ​បានឲ្យដឹង​ថា មុន​ដំបូង​ឡើយ​គាត់​ឃើញ​បុរស​ម្នាក់​អាយុ​ប្រហែល​ជា៥០ឆ្នាំ បើកបរ​រថយន្ត Lexus 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 6181 មក​ពាំងមុខ​ក្បាល​រថយន្ត​កុងតេន័រ​មួយ​ដែល​កំពុង​បើកបរ​ដោយ​បុរសម្នាក់​មាន​អាយុ​ប្រហែល​ជា៤០ឆ្នាំ។ បន្ទាប់មក​បុរស​ដែល​ជាម្ចាស់​រថយន្ត Lexus 470 បានចុះ​ពីរថយន្ត​ដើរ​សម្តៅ​មករក​បុរស​ដែល​បើកបរ​រថយន្ត​កុងតែន័រ​ទាំង​ទឹកមុខ​ពោរពេញ​ទៅដោយ​កំហឹង ចំណែក​ឯបុរស​អ្នក​បើកបរ​ក្បាល​កុងតែន័រ​ឃើញ​ហើយភ័យ ក៍រត់​ចូល​ក្នុងកន្លែង​ច្រកទ្វារ​រោងចក្រ​ស្ពរ័តិច ដែល​ស្ថិតនៅ​ជិតនោះ។


ក្នុង​ពេលនោះ​ដែរ បុរស​ម្នាក់​ដែល​ជាសន្តិសុខ​យាម​រោងចក្រ​ក៍បាន​ចេញ​មកឃាត់ និងសួរនាំ ប៉ុន្តែ​ត្រូវបាន​បុរស​ដែល​បើកបរ​រថយន្ត Lexus 470 នោះ​បានវាយទៅលើដើមទ្រូង ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​យក Spray មក​បាញ់​ដាក់ភ្នែក និង​មុខរបស់​សន្តិសុខ​ម្នាក់នោះ​ទៀត ធ្វើអោយ​បុរស​សន្តិសុខ​មានការ​ឈឺចាប់ និង​ពិបាក​ក្នុងការ​ដកដង្ហើម​យ៉ាងខ្លាំង។ ភ្លាមៗនោះ​ក៍ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​បញ្ជូន​ទៅ​មន្ទីពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់។

ក្រោយពី​បានធ្វើ​សកម្មភាព​ទាំងនោះហើយ ក៍មាន​សមត្ថកិច្ច​នគរបាល និង​ប្រជាពលរដ្ឋ​ជាច្រើន​ធ្វើការ​ឃាត់​រថយន្ត ប៉ុន្តែ​បុរស​ដែលជា​អ្នក​បើកបរ​រថយន្ត Lexus 470​នោះ មិនខ្លាច​ញញើត​អ្វីសោះ​ក៍បាន​រត់ចូលទៅក្នុងឡានហើយ​និង​និយាយថា​ខ្លួនជា​ឧត្តមសេនិយ៍​នៅក្រសួង​មហាផ្ទៃ​ទៀតផង។ ភ្លាមៗនោះ​ក៍បាន​បើក​រថយន្ត​រត់គេច​ចេញពី​កន្លែង​កើតហេតុ ធ្វើអោយ​សមត្ថកិច្ច​នគរបាល​ដេញតាម​ចាប់​ប្រផាតប្រភីង​ពេញ​មួយចំហៀង​ខាងជើង​ទីក្រុង​ភ្នំពេញ​ប្រហែល​កន្លះម៉ោង​ទើប​ឃាត់ខ្លួន​រួមជាមួយ​រថយន្ត Lexus 470 នោះបាន។

ជនរងគ្រោះ​ទាំង២នាក់​ត្រូវបាន​គេស្គាល់ថា ទី១ ឈ្មោះ ហែម សារុំ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបសន្តិសុខរោងចក្រ ស្នាក់នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (របួសហើមថ្គាមខាងស្តាំ និងភ្នែក​ទាំង​សងខាង​ត្រូវ Spray បាញ់ចូលភ្នែក)។ ជនរងគ្រោះទី២ ឈ្មោះ ហឿង ម៉ាលី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ​សន្តិសុខ​រោងចក្រ (ត្រូវSpray បាញ់​ចូលភ្នែក​ខាងស្តាំ)។ ចំណែក​ជនបង្ករ​ឈ្មោះ ទី ចំរើនកុសល ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល ឋានៈជា នាយឧត្តមសេនិយ៍ត្រី អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​នគរបាល​ប៉ុស្ត៍រដ្ឋបាល ស្នាក់នៅ​ផ្ទះលេខ២៩ ក្រុម៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦។


បច្ចុប្បន្ន​បុរស​រងគ្រោះ​ដែលជា​សន្តិសុខ និង​លោក​ឧត្តមសេនិយ៍​ដែល​បង្ករ​ហេតុ​រួមជាមួយ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​នគរបាល​បញ្ជូនខ្លួន​ទៅកាន់​ប៉ុស្តិ៍រដ្ឋបាល​នគរបាល​គីឡូលេខ៦ ដើម្បី​ធ្វើការ​សួរនាំ៕






No comments