ការរៀបចំក្បាលដំណេកតាមឆ្នាំឱ្យត្រូវតាមក្បួនហុងស៊ុយនិងលើករាសីឱ្យខ្ពស់សម្រាប់មនុស្សនៅលីវ
តាមជំនឿ ការរៀបចំក្បាលដំណេកមានសារៈសំខាន់ខ្លាំងណាស់ ព្រោះក្រៅពីធ្វើឱ្យមានរបៀបរៀបរយល្អហើយនោះ កន្លែងដេកនៅជួយលើកដួងរាសីឱ្យបានខ្ពស់ត្រដែតទៀតផង ។
តើគួរររៀបចំទិសក្បាលដំណេកតាមឆ្នាំកំណើតបែបណាដើម្បីឱ្យត្រូវតាមក្បួនហុងស៊ុយ? ។ ដើម្បីធ្វើឱ្យបានត្រឹមត្រូវសូមអនុវត្តតាមក្បួនដូចខាងក្រោម។
* អ្នកកើតឆ្នាំជូត: គួរបែរក្បាលដំណេកទៅទិសខាងជើង ប៉ុន្តែហាមបែរក្បាលដំណេកទៅទិសខាងត្បូងជាដាច់ខាត។
* អ្នកកើតឆ្នាំឆ្លូវ: គួរបែរក្បាលដំណេកទៅទិសខាងកើតឆៀងខាងជើង (ឦសាន) ប៉ុន្តែហាមបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងត្បូង (និរតី) ជាដាច់ខាត។
* អ្នកកើតឆ្នាំខាល: គួរបែរក្បាលដំណេកទៅទិសខាងកើត ប៉ុន្តែហាមបែរក្បាលដំណេក ទៅទិសខាងលិចឆៀងខាងជើង (ពាយ័ព្យ) ជាដាច់ខាត។
* អ្នកកើតឆ្នាំថោះ: គួរបែរក្បាលដំណេកទៅទិសខាងកើត ប៉ុន្តែហាមដេកយកក្បាល ដំណេកបែរទៅទិសខាងលិចជាដាច់ខាត។
* អ្នកកើតឆ្នាំរោង: គួរបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងត្បូង (និរតី) ប៉ុន្តែ ហាមបែរក្បាល ដំណេកទៅទិសខាងកើតឆៀងខាងជើង (ឦសាន) ជាដាច់ខាត។
* អ្នកកើតឆ្នាំម្សាញ់: អ្នកកើតឆ្នាំម្សាញ់គួរបែរក្បាលដំណេកទៅទិសខាងត្បូង ប៉ុន្តែហាមបែរក្បាលដំណេកទៅទិសខាងជើងជាដាច់ខាត។
* អ្នកកើតឆ្នាំមមី: គួរបែរក្បាលដំណេកទៅទិសខាងត្បូង ប៉ុន្តែហាមបែរក្បាលដំណេក ទៅទិសខាងជើងជាដាច់ខាត។
* អ្នកកើតឆ្នាំមមែ: គួរបែរក្បាលដំណេកទៅទិសលិចឆៀងខាងត្បូង (និរតី) ប៉ុន្តែហាមបែរក្បាលដំណេកទៅទិសខាងកើតឆៀងខាងជើង (ឦសាន) ជាដាច់ខាត។
* អ្នកកើតឆ្នាំវក: គួរបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងជើង (ពាយ័ព្យ) ប៉ុន្តែហាមបែរក្បាលដំណេកទៅទិសខាងកើតជាដាច់ខាត។
* អ្នកកើតឆ្នាំរកា: គួរបែរក្បាលដំណេកទៅទិសខាងលិចឆៀងខាងជើង (ពាយ័ព្យ) ប៉ុន្តែហាមបែរក្បាលដំណេកទៅទិសខាងកើតជាដាច់ខាត។
* អ្នកកើតឆ្នាំច: គួរបែរក្បាលដំណេកទៅទិសខាងកើតឆៀងខាងជើង (ឦសាន) ប៉ុន្តែហាមប្រើក្បាលដំណេកទៅទិសលិចឆៀងខាងត្បូង (និរតី) ជាដាច់ខាត។
* អ្នកកើតឆ្នាំកុរ: គួរបែរក្បាលដំណេកទៅទិសខាងជើង ប៉ុន្តែហាមបែរក្បាលដំណេកទៅទិសខាងត្បូងជាដាច់ខាត។
ចំពោះប្តីប្រពន្ធដេកគ្រែជាមួយគ្នា គឺយកមេគ្រួសារធ្វើជាគោល បានន័យថា ប្រសិនបើស្វាមីជាមេគ្រួសារកើតឆ្នាំខាល ដូច្នេះត្រូវបែរក្បាលដំណេកទៅទិសខាងកើត មិនថាភរិយាកើតឆ្នាំណានោះឡើយ៕
Post a Comment