ប្រទេសទាំង១០ ដែលមានថ្ងៃឈប់សម្រាកពីការងារច្រើនបំផុត

ប្រទេសនីមួយៗ តែមានបុណ្យជាតិរៀងៗខ្លួន ដែលអនុញ្ញាតឲ្យបុគ្គលិកទាំងរដ្ឋ និងឯកជន បានឈប់សម្រាក គ្រាន់តែប្រទេសខ្លះមានច្រើន ឯប្រទេសខ្លះមានតិចប៉ុណ្ណោះ។ ចំណែកបញ្ជីខាងក្រោមនេះ ជាប្រទេសដែលមានថ្ងៃឈប់សម្រាកប្រចាំឆ្នាំច្រើនបំផុត។

១. ស្រីលង្កា ឈប់សម្រាកបុណ្យជាតិ ២៥ថ្ងៃ ក្នុងមួយឆ្នាំ
២. ឥណ្ឌា ឈប់សម្រាកបុណ្យជាតិ ២១ថ្ងៃ ក្នុងមួយឆ្នាំ
៣. ទ្រីនីដាដ អែន ថូបែកូ ឈប់សម្រាកបុណ្យជាតិ ១៨ថ្ងៃ ក្នុងមួយឆ្នាំ
៤. កូឡំប៊ី និងហ្វីលីពីន ឈប់សម្រាកបុណ្យជាតិ ១៨ថ្ងៃ ក្នុងមួយឆ្នាំ
៥. ចិន និងហុងកុង ឈប់សម្រាកបុណ្យជាតិ ១៧ថ្ងៃ ក្នុងមួយឆ្នាំ
៦. ថៃ, ទួរគី, ប៉ាគីស្ថាន ឈប់សម្រាកបុណ្យជាតិ ២៦ថ្ងៃ ក្នុងមួយឆ្នាំ
៧. ជប៉ុន, ម៉ាឡេស៊ី, អាហ្សង់ទីន, លីទុយអានី, វៀតណាម និងស៊ុយអែត ឈប់សម្រាកបុណ្យជាតិ ១៥ថ្ងៃ ក្នុងមួយឆ្នាំ
៨. ឥណ្ឌូណេស៊ី, ស៊ីលី, ស្លូវ៉ាគី ឈប់សម្រាកបុណ្យជាតិ ១៤ថ្ងៃ ក្នុងមួយឆ្នាំ
៩. កូរ៉េខាងត្បូង, អូទ្រីស, បែលហ្សិក, ន័រវែស, តៃវ៉ាន់ ឈប់សម្រាកបុណ្យជាតិ ១៣ថ្ងៃ ក្នុងមួយឆ្នាំ
១០. ហ្វាំងឡង់, រុស្ស៊ី ឈប់សម្រាកបុណ្យជាតិ ១២ថ្ងៃ ក្នុងមួយឆ្នាំ

យ៉ាងណាក្ដី បើក្រឡេកមកមើលថ្ងៃឈប់សម្រាកបុណ្យជាតិនៅកម្ពុជា ឆ្នាំ២០១៧ មានរហូតដល់ទៅ ២៨ថ្ងៃ គឺលើសប្រទេសស្រីលង្កា ដែលឈរលេខ១ ដល់ទៅ ៣ថ្ងៃ ប៉ុន្តែបែរជាគ្មានក្នុងទិន្នន័យនោះឡើយ ខុសពីប្រទេសថៃ និងប្រទេសវៀតណាម ដែលមានក្នុងបញ្ជី៕
Post a Comment