សំខាន់!!! អ្នកនៅភ្នំពេញមានបញ្ហាបន្ទាន់អាចទាក់ទងទៅលេខមួយនេះដោយមិនគិតប្រាក់....
ប៉ុន្មានម៉ោងមុននេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងមួយ ដោយបញ្ជាក់ប្រាប់ប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាផ្សេងចង់ទទួលបានការអន្តរាគមន៍ ឬដោះស្រាយ អាចទាក់ទងទៅកាន់លេខ ១២៩៩ ដោយមិនបង់ប្រាក់គ្រប់ប្រព័ន្ធទាំងអស់។
លិខិតដែលចុះហត្ថលេខាដោយ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់មូលហេតុថា ដោយសាររាជធានីពង្រីកកាន់តែធំ ធ្វើឲ្យការគ្រប់គ្រងមិនបានល្អប្រសើរ។ ដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបង្កើតប្រព័ន្ធទូរសព្ទនេះ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្វែងរកដំណោះស្រាយពីអាជ្ញាធរ៕
Post a Comment