បើឃើញប្រអប់នេះឆាប់បោះចោលជាបន្ទាន់!!! ថ្នាំ​រាង​ដូចស្ករគ្រាប់​រូបឡូហ្គូ Rolls Royce ពណ៌​ផ្កាឈូក​ អាច​សម្លាប់​មនុស្ស​

ក្មេង​ប្រុស​អាយុ ១៦ ឆ្នាំ​ម្នាក់​បាន​ស្លាប់ ដែល​ការ​ស្លាប់​នោះ​ប៉ូលិស​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹងថ្នាំ​រាង​ដូច​ស្ករបន្ទះ​ពណ៌​ផ្កាឈូកមាន​រូប​ឡូហ្គូ​ក្រុមហ៊ុន​រថយន្ត Rolls Royce។
ប៉ូលិស​​​នៅ​តំបន់ North Wales ប្រទេស​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​នោះ​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ តែប៉ុន្មានម៉ោង​ប៉ុណ្ណោះ ក្រោយ​លេបថ្នាំ​ដូច​ស្ករ​គ្រាប់​ដែល​មាន​រូប​ឡូហ្គូ Rolls Royce ពណ៌​ផ្កាឈូក​ទម្ងន់ ២០០ ក្រាមនោះ នៅ​ក្នុង​ពិធី​បុណ្យ Halloween ហើយ​ក្រោយ​មក​ក៏​បាន​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ Glan Clwyd។
បច្ចុបន្ន​ខាង​មន្រ្តីប៉ូលិស​បាន​ព្រមាន​ដល់​ពលរដ្ឋ​អង់គ្លេសទាំង​អស់ ត្រូវ​ប្រយ័ត្ន​ចំពោះថ្នាំ​ដែល​មាន​រាង​ដូច​​ស្ករ​ដែល​មាន​រូបឡូហ្គូ Rolls Royce ពណ៌​ផ្កាឈូក​ខាង​លើ ដោយ​វា​មាន​ឥទ្ធិពល​ខ្លាំង ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត ជាក់ស្តែង​ដូច​ក្មេង​ប្រុស​​ដែល​បាន​រៀបរាប់​ខាង​លើ៕

No comments