ខឹងរឿងប្តីមិនចេះថ្នាក់ថ្នមឲ្យស្រួល ចូលចិត្តចាប់បង្ខំរួមភេទខ្លាំងៗ ធ្វើឱ្យនាងឈឺខ្លាំងទ្រាំលែងបានបង្ខំចិត្តឱបបង្វេចរត់















សេចក្តីស្នេហាដែលផ្អែមល្ហែម ស្អិតល្មួតដូចស្ករតាំងម៉ែ លុះត្រាតែភាគីទាំងពីរ ប៉ិនប្រសប់នូវការបបោសអង្អែល ថ្នាក់ថ្នម ជាពិសេស ពីប្តីតែម្តង ទើបជីវិតស្នេហារស់នៅ ល្អូកល្អិន យូរអង្វែងទៅបាន។ ប៉ុន្តែ ចំពោះបុរសជាប្តីម្នាក់នេះបានប្រាប់ថា ពេលរៀបការហើយ ផ្សំដំណេកជាមួយប្រពន្ធបានតែ១០យប់ដំបូង លុះយប់បន្ទាប់មក ទាល់តែចាប់បង្ខំ ទើបស្គាល់រសជាតិឋានសួគ៌លោកីយ៍។ ស្រាប់តែមិនដឹងរឿងអី រៀបការបាន១ខែ៤ថ្ងៃ ប្រពន្ធថ្មោងថ្មីវេចបង្វេចរត់ចោលបាត់…

*លោក ឆឹង ចិន អាយុ១៩ឆ្នាំ ជាអ្នកស៊ីឈ្នួលបើកឡានឱ្យគេដឹកដូងខ្ចីយកទៅលក់នៅ ទីក្រុងភ្នំពេញ។ គាត់មានស្រុកកំណើតនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ សព្វថ្ងៃរស់នៅភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត បាន រៀបរាប់ឱ្យដឹងថា លោកជាកូនពៅក្នុងចំណោមបងប្អូន៨នាក់ (ប្រុស៥ ស្រី៣) ដែលឪពុកម្តាយស្លាប់ទាំង២នាក់។ លោកមានប្រពន្ធឈ្មោះ នាក់ ភាព អាយុ១៨ឆ្នាំ ជាអ្នកស្រុកភូមិជាមួយគ្នា។ ប៉ុន្តែ គួរឱ្យស្តាយ រួមរស់ជាមួយគ្នាបានជាង១ខែ មិនទាន់ណាយរាត្រីទឹកឃ្មុំផង ស្រាប់តែប្រពន្ធអន់ចិត្តវេចបង្វេចរត់ចោលប្តីបាត់។ តាមពិត ទៅ លោកស្រឡាញ់ប្រពន្ធរូបនេះជាយូរខែឆ្នាំមកហើយ គ្រាន់តែមិនហ៊ានសារភាពស្នេហ៍នៅចំពោះមុខនាង។ លុះក្រោយមក ដោយសារបាក់ចិត្តស្រឡាញ់រូបនាងខ្លាំងឡើងស្ទើរបាត់មុខមិនបាន លោកក៏បានពឹងពាក់ម្តាយមីងឱ្យធ្វើមេអណ្តើកចូលចែចូវនាងដល់មេបា។ ពេលនោះ ឪពុកម្តាយនាងព្រមបើកភ្លើងខៀវ សូម្បីតែរូបនាងផ្ទាល់ក៏ឆ្លើយអូខេដែរ គ្មានការបង្ខិតបង្ខំពីក្រុមគ្រួសារឡើយ ទើបលោកពឹងចាស់ទុំឱ្យចូលស្តីដណ្តឹងនាងដល់មេបាតាមប្រពៃណី ដោយឪពុកម្តាយខាងស្រីបង្គាប់ថ្លៃបណ្ណាការចំនួន ១៥០០ដុល្លារ និងកំណត់ថ្ងៃចូលរោងការកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ។
លោក ឆឹង ចិន រៀបរាប់បន្តថា កាលនៅជាគូដណ្តឹងនឹងគ្នា លោកសង្កេតឃើញថា 02នាងក៏មានចិត្តស្រឡាញ់រូបលោក ណាស់ដែរ ហើយពេលទៅចូលរួមក្នុង កម្មវិធីមង្គលការ ឬ ពិធីបុណ្យទាន នៅក្នុងភូមិ លោកតែងបបួលនាង ទៅជាមួយ បណ្តើរគ្នាដូចលលក ញីឈ្មោលឱ្យត្រសង ធ្វើឱ្យអ្នកស្រុក លួចសរសើរថា គូស្នេហ៍ពួកនាងពិតជា សមគ្នាណាស់។ បន្ទាប់ពីរៀបការ រាត្រីផ្សំ ដំណេកក៏ចូលមកដល់ នាងមិនធ្វើឱ្យរាត្រី ទឹកឃ្មុំក្លាយជារាត្រីទឹកខ្មេះឡើយ ពោលគឺ ព្រមព្រៀងរួមរ័កមេត្រីនឹងគ្នាតាមសម្រួលរហូត ដល់ត្រើយលោកីយ៍ទាំងអស់គ្នា។ លុះ១០ថ្ងៃក្រោយមក ស្រាប់តែនាងមានអាកប្បកិរិយា ប្លែកច្រើន ដេកបែរខ្នងដាក់ប្តី កិកកុកមិនព្រមកំដរប្តីឡើងឋានសួគ៌ទេ ទាល់តែលោក ចាប់ បង្ខំរួមរ័ក ទើបស្គាល់រសជាតិខ្លួនប្រាណរបស់នាង។ តែដឹងអី ក្រោយពីរៀបការ រួមស្នេហ៍ ជាមួយគ្នាបានរយៈពេល១ខែ៤ថ្ងៃ មិនទាន់នឹងជិនណាយរាត្រីទឹកឃ្មុំផង មិនដឹងជានាង អន់ចិត្តរឿងអី បានវេចបង្វេចរត់ចោលលោកបាត់ស្រមោល មិនដឹងជាសំងំលាក់ខ្លួនរស់នៅ ទីកន្លែងណាឡើយ ទោះបីជាលោក និង ក្រុមគ្រួសារនាំគ្នាដើរស្វែងរកយ៉ាងណាក៏មិនបាន ទទួលដំណឹងសោះ ទើបលោកសម្រេចចិត្តដាក់ពាក្យបណ្តឹងទាមទារប្រាក់បណ្ណាការ ពីឪពុកម្តាយរបស់ នាងមកវិញ។
លោក ម៉ម ម៉េត អាយុ៥៨ឆ្នាំ ជាឪពុក និង អ្នកស្រី ខាន់ ឈៀង អាយុ៤៨ឆ្នាំ ជាម្តាយចុងនាង នាក់ ភាព បានឱ្យដឹងស្របគ្នាថា កូនស្រីម្នាក់នេះបានរៀនសូត្រដល់ថ្នាក់ទី១១នឹងគេដែរ ហើយក្រោយពីឈប់រៀន នាងបានទៅរកស៊ីជាមួយបងប្អូននៅតាមព្រំដែនខ្មែរ-ថៃ។ លុះ ត្រឡប់មកវិញ ត្រូវបានគេចូលស្តីដណ្តឹងរៀបការយកធ្វើប្រពន្ធតែម្តង។ កាលពីលោក ឆឹង ជាកូនប្រសាចូលស្តីដណ្តឹង ពួកលោកក៏បានសួរចិត្តកូនស្រីដែរដោយគ្មានការបង្ខិតបង្ខំ ឡើយ ព្រោះក្មេង សម័យថ្មីនេះមិនអាចយកទ្រឹស្តី “នំមិនធំជាងនាឡិ” មកអនុវត្តឡើយ ហើយពេលនោះ កូនស្រីក៏ឆ្លើយយល់ព្រមដែរ ទើបប្តីប្រពន្ធលោកព្រមលើកឱ្យនាង រៀបការតាមប្រពៃណី កាលពីអំឡុងខែមិថុនា កន្លងទៅថ្មីៗនេះ។ ប៉ុន្តែ មិនដឹងជាយ៉ាងម៉េច ក្រោយពីរួមរស់ជាមួយប្តីបាន រយៈពេល១ខែជាង ស្រាប់តែកូនស្រីវេចបង្វេចរត់ចោលប្តី ដោយមិនដឹងមូលហេតុ មិនដឹងជាទៅសំងំរស់នៅទីកន្លែងណា ទោះជាក្រុមគ្រួសារខំដើរ ស្វែងរកគ្រប់ច្រកល្ហកនៅតាមផ្ទះសាច់ញាតិ និង ផ្ទះមិត្តភក្តិធ្លាប់រាប់អានជាមួយកូនស្រី ក៏មិនទទួលបានដំណឹងនាងឡើយ។ ហើយពេលនេះ ខាងប្តី(កូនប្រសា)បានដាក់ពាក្យ បណ្តឹងទាមទារបណ្ណាការវិញទៀត មិនដឹងជាឱ្យពួកគាត់ត្រូវដោះស្រាយតាមវិធីណាទេ។
អ្នកស្រី ខុន ស្រី អាយុ៤៥ឆ្នាំ ជាមីងរបស់លោក ឆឹង ចិន បានឱ្យដឹងថា កាលពីខាងក្រុម គ្រួសារកូនប្រុសចូលទៅស្តីដណ្តឹងឹដល់មេបា ក្មួយប្រសាស្រី រូបនេះមិនបានប្រកែកអ្វីឡើយ យល់ព្រមឱ្យឪពុកម្តាយរៀបចំពិធីមង្គលការដំណើរការដោយរលូន តែដឹងអី រួមរស់ជាមួយ គ្នាទើបតែបានមួយខែជាង ស្រាប់តែនាងឱបបង្វេចលួចរត់បាត់។ បើតាមគាត់ យល់ ប្រហែលជានាងខឹងរឿងប្តីមិនចេះថ្នាក់ថ្នម ចូលចិត្តចាប់បង្ខំប្រពន្ធរួមភេទ ធ្វើឱ្យនាងឈឺ ចាប់ទ្រាំលែងបាន ក៏បោលចោលប្តីតែម្តងទៅ។
អ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងថា ចំណងស្នេហ៍ប្តីប្រពន្ធលោក ឆឹង ចិន មានអាយុខ្លី ណាស់ មិនទាន់ផ្សំដំណេកណាយរាត្រីទឹកឃ្មុំផង ស្ត្រីជាប្រពន្ធឱបបង្វេចរត់ចោលប្តី ថ្មីថ្មោងបាត់ស្រមោល ដោយ មិនដឹងមូលហេតុ។ បើតាមពួកគាត់យល់ឃើញ ប្រហែលនាង នាក់ ភាព ជាប្រពន្ធខឹងប្តីរឿងអ្វីមួយ ជាពិសេស រឿងលើគ្រែតែម្តង។ តែយ៉ាងណា នាងគួរ តែវិលត្រឡប់មកផ្ទះវិញ ធ្វើការដោះស្រាយបញ្ហានេះឱ្យបានដាច់ស្រឡះ មិនត្រូវឱ្យឪពុក ម្តាយរងថ្មបាក់ទេ។
គួររំលឹកថា ប្តីប្រពន្ធដែលរៀបការហើយថ្មីថ្មោង រត់ចោលគ្នា ភាគច្រើនអាពាហ៍ពិពាហ៍កើត ឡើងដោយសារការចាប់បង្ខំជាមួយមនុស្សដែលខ្លួនមិនស្រឡាញ់ពេញចិត្ត ឬ ភាគីណា មួយមានគូកំណាន់ចិត្តរួចទៅហើយ។ ប៉ុន្តែ សម្រាប់ករណីនាង នាក់ ភាព វិញ មិនដឹងជា នាងមានគូសង្សារ ឬ ខឹងជាមួយប្តីចូលចិត្តចាប់បង្ខំផ្សំដំណេកទាំងកំរោលពេក ទេដឹង? ប៉ុន្តែមូលហេតុយ៉ាងណានោះ មានតែរូបនាងផ្ទាល់ប៉ុណ្ណោះ ទើបអាចបញ្ចាក់ការពិតបាន៕

No comments