មនុស្សភាគច្រើនពិតជាចង់ដឹងខ្លាំណាស់!!! ក្បាល ហ៊ី​ទ្លែ​រ​ ក្រោយ​ចប់​សង្គ្រាមលោកលើកទី ២ រយៈពេល ១៤ ឆ្នាំ​



​ក្រោយ​សង្គ្រាមលោកលើកទី ២ បាន​រលត់​ទៅដោយ​ភាគី​អាល្លឺម៉ង់​ជា​អ្នក​ចុះចាញ់​ទើប​គេ​ជឿជាក់ថា លោក ហ៊ី​ទ្លែ​រ បាន​លាក់ខ្លួន​នៅ​ក្នុងភូមិ​អាថ៌កំបាំង​មួយ​ត្រង់​បរិវេណ​ជួរ​ភ្នំ​អែល​អស់​ជាច្រើន​ឆ្នាំ ។
​លោក អ៊ី​ត​សេត ឡូ​សល៍ ជា​សមាជិក​ផ្នែក​ប្រ​ម៉ាញ់​ណា​ស៊ី ជនជាតិ​អ៊ីស្រាអែល បានផ្ដល់​សម្ភាសន៍​ថា «​ខ្ញុំ​គិត​ដូចជា​ដទៃៗ​នៅក្នុង​ក្រុម​ដែរ ព្រោះ​មុន​បែក​ទីក្រុង​ប៊េ​កឡាំង លោក ហ៊ី​ទ្លែ​រ បានរៀបចំ​គម្រោង​បំភ័ន្ដ​ភ្នែក​ថា ធ្វើឃាត​ខ្លួនឯង​ក្នុង​ឆ្នាំ ១៩៤៥ ដោយ​យក​សព​អ្នកដទៃ​មក​ជំនួស ។ ក្នុងសម័យ​កាលដែល ហ៊ី​ទ្លែ​រ មានអំណាច​ខ្លាំងក្លា គេ​បាន​បញ្ជា​ឱ្យ​សម្លាប់​ជនជាតិ​អ៊ីស្រាអែល​ក្នុងប្រទេស​ជាច្រើន​អស់​ជាង ១០ លាន​នាក់ ដើម្បី​រំលាយ​ពូជសាសន៍​អ៊ីស្រាអែល​ឱ្យអស់​ពីលើ​ពិភពលោក ព្រោះ ហ៊ី​ទ្លែ​រ ស្អប់​ជនជាតិ​អ៊ីស្រាអែល​ដែល​មើល​ឃើញតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​» ។​
​លោក អ៊ី​ត​សេក ពោល​រៀបរាប់​បន្ដទៀតថា «​ខ្ញុំ​បាន​រកឃើញ​ទ្រឹស្ដី​អធិប្បាយ​ដែល​ទៅរួច​ខ្ពស់បំផុត​មួយ​ថា ហ៊ី​ទ្លែ​រ និង​ជំនិត​របស់គេ​បាននាំគ្នា​ទៅ​លាក់ខ្លួន​នៅ​បរិវេណ​ភ្នំ​អែល​ដែល​ក្នុងនោះ​មាន​អង្គរក្ស ឃឺ​ត ម្នាក់​ដែរ​។ ពួកយើង​ដឹងថា ឃឺ​ត បាន​ភៀសខ្លួន​ទៅ​នៅ​អាមេរិក​កាលពី​ឆ្នាំ​១៩៥៩ ក្រោយពី​សង្គ្រាមលោក​ស្ងប់​រលត់​បាន​១៤​ឆ្នាំ​។ ជាមួយនឹង​ការរកឃើញ​ក្បាល​ហ៊ី​ទ្លែ​រ  ដែល​ត្រូវ​កាត់​ក្រៅពី​អធិប្បាយ​ថា ហ៊ី​ទ្លែ​រ គេច​ចេញពី​ទីក្រុង ប៊េ​កឡាំង រួច​នោះ វា​ថែមទាំង​ជា​រឿង​មួយ​ចោទសួរ​ទៀតថា តើន​រណា​ទៅ​ដែល​បាន​កាត់​ក្បាល​គេ​ធ្វើជា​ម៉ាំ​មីនោះ​? ហើយ​គេ​សម្លាប់​ដើម្បី​អ្វី​ ? » ។​​
សម្រាប់​សំនួរ​នេះ លោក អ៊ី​ត​សេក ផ្នែក​ប្រ​ម៉ាញ់​ណា​ស៊ី បាន​ពោល​បន្ដទៀតថា អ្វីដែល​យើង​អាច​កំណត់​បាន​នោះ គឺ​ភ្នាក់ងារ​សម្ងាត់​ឈ្មោះ ម៉​ល​ឆាត របស់​អ៊ីស្រាអែល​ដែល​ពួកគេ​បាន​តាមដាន​រហូតដល់​ដឹង​កន្លែង​លាក់ខ្លួន​របស់ ហ៊ី​ទ្លែ​រ ទើប​សម្លាប់ចោល​យ៉ាង​ស្ងាត់ ។ ករណី​មួយទៀត អ្នក​ដែល​សម្លាប់ ហ៊ី​ទ្លែ​រ គឺជា​ជំនិត​ដែល​តាម​ជាប់​នោះឯង ។ តោង​កុំភ្លេចថា ហ៊ី​ទ្លែ​រ ជា​មនុស្ស​ដែល​កើតរោគ​ចិត្ត​ម្នាក់​ដែល​គេ​អាចធ្វើ​អ្វីមួយ​រហូតដល់​អ្នក​ជំនិត​នោះ​មិនអាច​ទ្រាំ​បាន ទើប​សម្លាប់​គេ​ចោល​តែម្ដង ។​
ក្បាល​ដែល​គេ​រកឃើញ​នោះ មាន​សភាព​ក្រៀម​ក្រ​ញ៉​ង់ ហាក់ដូចជា​ត្រាំ​ក្នុង​សារធាតុ​គីមី​មួយ​ប្រភេទ​ការពារ​មិនឱ្យ​រលួយ រួច​នាំយកទៅ​ហាល​ធ្វើឱ្យ​ស្បែក​ជ្រីវជ្រួញ ហើយ​ប្ដូរ​ទៅជា​ពណ៌​ក្រ​ម៉ៅ ។ ក៏ប៉ុន្ដែ​ចំណុច​ដែល​លេចធ្លោ​បង្ហាញ​ប្រាប់ថា ជា​ក្បាល​របស់ ហ៊ី​ទ្លែ​រ ពិតមែន​នោះ គឺ​ទម្រង់​សក់​ញែក​ចំហៀង​មក​បិទមុខ​ថ្ងាស និង ពុកមាត់​កំបុត​ដូចជា​អតីត​កំប្លែង​ឈ្មោះ ឆា​លី​ចេ​ប​ភ្លី​ន (​សាក់​ឡូ​) ។ ដើម្បីឱ្យ​កាន់តែ​ជាក់ស្ដែង​ឡើង​នោះ គេ​បាន​នាំយក​រូបភាព​របស់ ហ៊ី​ទ្លែ​រ មក​ធ្វើជា​រូបភាព​ប្រៀបធៀប​ជាមួយ​លលាដ៍ក្បាល​ដែល​បាន​រកឃើញ​ប្រាកដថា ដូចគ្នា​បេះបិទ​តែម្ដង ។​
​លោក អ៊ី​ស​សេក អ្នកជំនួយការ​មជ្ឈមណ្ឌល​ឃាតកម្ម​សង្គ្រាម​ដែលមាន​ទីស្នាក់ការ​ធំ​នៅក្នុង​ទីក្រុង ថេ​ល​អា​វី​ហ្វ ប្រទេស អ៊ីស្រាអែល បាន​ពោលថា ដើម្បី​ឱ្យមាន​ភាព​កាន់តែ​ជឿជាក់​នោះ យើង​បាន​នាំយក DNA ដែល​រក្សាទុក​នៅក្នុង​ក​ញ្ចុំ​សក់​មួយ​របស់​ហ៊ី​ទ្លែ​រ មក​ប្រៀបធៀប​ជាមួយ DNA ក្នុង​លលាដ៍ក្បាល​មួយ​នេះ​។ ចំណែក​នាង ម៉ា​កា​រ៉េត ដែលជា​ប្រទះឃើញ​លលាដ៍ក្បាល ហ៊ី​ទ្លែ​រ វិញ បាន​បង្ហើប​ឱ្យដឹងថា នាង​បាន​ទិញ​កាបូប​មួយ​នេះ​ពី​ស្រុកភូមិ​ជាមួយគ្នា​ក្នុងតម្លៃ​ត្រឹមតែ​១២ ដុល្លារ​។ ពេលនេះ​គេ​ជឿជាក់ថា ជា​ចៅ​របស់​ជំនិត ហ៊ី​ទ្លែ​រ គឺ​លោក ឃឺ​ត ហាល់​តា​ស់បឺត ដែល​បាន​ភៀសខ្លួន​មក​នៅ​អាមេរិក ។​
​គ្រួសារ​របស់ ឃឺ​ត  រស់នៅក្នុង​ផ្ទះ​ខ្ទម​ដែល​ឈ្លាត​ឆ្ងាយ​ពី​ភូមិ​ដោយ​មិន​រវីរវល់​ជាមួយ​នរណាឡើយ ​។ ​ក្រោយមក​ម្ចាស់​ខ្ទម​នោះ​ក៏​លាចាក​លោក​ទៅដោយ​រោគ​ស្លាប់​ក្រលៀន​ក្នុង​ជន្មាយុ​ ៨១ ​ឆ្នាំ​ ។ អ្នក​ដែល​ស្លាប់​ទៅនោះ គឺ​លោក ឃឺ​ត ​នោះឯង នាង ​ម៉ា​កា​រ៉េត បន្ដទៀតថា «ពេលដែល​ខ្ញុំ​ទិញ​កាបូប​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា ហាក់ដូច​ជាមាន​វត្ថុ​អ្វីមួយ​រមៀល​នៅក្នុង​នោះ ខ្ញុំ​គិតថា ​វា​ជា​គ្រាប់​បាល់​ប៊ូ​វ​ល៉ិ​ង ​។ តែ​ក្រោយពេល​ខ្ញុំ​រូត​មើល​ ក៏​ស្រាប់តែ​ប្រទះឃើញ​លលាដ៍ក្បាល​ខ្មោច​នោះ ខ្ញុំ​ស្រែក​ភ្លាត់​សំឡេង រួច​ក៏​សន្លប់​តែម្ដងទៅ» ។​
​បើតាម​ការស្រាវជ្រាវ​ដំណើរ​ដើមទង​គេ​ជឿថា ឃឺ​ត​ បាន​យួរ​កាបូប​មួយ​នេះ​មក​នៅ​អាមេរិក ។ គេ​ជាម​នុស្ស​ស្ងៀមស្ងាត់ ​មិនចេះ​រវីរវល់​ជាមួយ​អ្នកដទៃ តែ​គេ​គោរព​សាសនា ចូល​ព្រះវិហារ​មិនដែល​អាក់ខាន​ម្ដងណា​នោះទេ ។ បើតាម​សម្ដី​មនុស្ស​ម្នាក់​ដែលជា​មិត្ត​ជិត​ស្និ​ទ្ធិ​របស់ ឃឺ​ត គេ​ធ្លាប់​បានឮ​លោក ឃឺ​ត និយាយ​ជា​ញឹកញាប់​ថា កាលពី​នៅ​កំលោះ គេធ្លាប់ធ្វើ​កំហុស​ដ៍​ធំធេង​មួយ​ ។ ចំណែកឯ​ចៅស្រី​របស់លោក ​ឃឺ​ត ក៏​ធ្លាប់​ឮ​ជីតា​របស់​នាង​និយាយ​បែបនេះ​ជា​ញឹកញាប់​មក​ដែរ ៕

Comments

No comments