ជិតបានថ្ងួរទៀតហើយយាយ!!! មេម៉ាយអាយុ៦៥ឆ្នាំ លែងប្តី៣ ប្រកាសរកប្តីក្មេងទី៤ជាប់របង់ផ្ទះតែម្តង់ ព្រោះខានបានស្រែកថ្ងូររាល់យប់ដូចមុន....
ស្ត្រីវ័យចំណាស់ម្នាក់ បន្ទាប់ពីលែងប្តី៣នាក់ ដែលសុទ្ធតែជាមនុស្សប្រមឹកនិងចូលចិត្តប្រើហិង្សាវាយដំ ទ្រាំរស់នៅក្នុងស្ថានភាពជាស្ត្រីមេម៉ាយកាយរងាអផ្សុកពេក បានសម្រេចចិត្តប្រកាសរកមិត្តប្រុស ឬប្តីទី៤ ដោយដាក់ស្លាកប្រកាសនៅទ្វាររបងផ្ទះតែម្តង រហូតមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។

ស្ត្រីចំណាស់ដែលលែងប្តី៣ អផ្សុកពេក ប្រកាសរកមិត្តប្រុស ឬប្តីទី៤នោះ មានឈ្មោះ ស៊ុមប៉ង ជម្ពូប្រះភេទ អាយុ៦៥ឆ្នាំ ជាជនជាតិថៃ រស់នៅក្នុងប្រទេសថៃ។
ស្ត្រីមេម៉ាយរូបនេះបានដាក់ស្លាកប្រកាសស្វែងរកមិត្តប្រុស ឬប្តីទី៤ នៅទ្វាររបងផ្ទះរបស់គាត់ ដែលមានខ្លឹមសារថា “ស្ត្រីអាយុ៦៥ឆ្នាំ ត្រូវការរកមិត្តប្រុស អាយុរវាង៦០-៧០ឆ្នាំ (ពោះម៉ាយ) ជាមនុស្សល្អ ចិត្តស្មោះ សុខភាពល្អ អស់លោកណាចាប់អារម្មណ៍សូមទាក់ទងនៅទីនេះ”។

តាមប្រភពបណ្តាញព័ត៌មានថៃ បានឱ្យដឹង កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា បន្ទាប់ពីបិទប្រកាសរកមិត្តប្រុស ឬប្តីទី៤នោះ ស្ត្រីវ័យចំណាស់ឈ្មោះស៊ុមប៉ង ជម្ពូប្រះភេទ បានផ្តល់សម្ភាសដល់ទូរទស្សន៍ក្នុងស្រុកមួយថា មូលហេតុដែលគាត់ប្រកាសរកមិត្តប្រុស ឬប្តីទី៤នេះ គឺដោយសារតែគាត់រស់នៅក្នុងស្ថានភាពជាស្ត្រីមេម៉ាយប៉ុន្មានឆ្នាំមកនេះ មានអារម្មណ៍ឯកាអផ្សុកពេក ក្រោយពេលគាត់បានលែងប្តីអស់៣នាក់មកហើយ

ស្ត្រីចំណាស់ដដែលបានឱ្យដឹងបន្តថា ក្រោយពេលដែលគាត់ប្រកាសស្វែងរកមិត្តប្រុស ឬប្តីថ្មីនោះមក ក៏មានបុរសមួយចំនួនបានទាក់ទងសួរនាំគាត់ដែរ តែចុងក្រោយគាត់បានបដិសេធមិនទទួលទាំងអស់ ដោយសារតែបុរសទាំងនោះ ពេលនិយាយគ្នាទៅហាក់គ្មាននិស្ស័យ ពោលគឺ មិនត្រូវចិត្តគាត់សោះ ក្នុងនោះ មានម្នាក់គាត់ហាក់ត្រូវចិត្តខ្លះៗដែរ តែដោយសារគ្មានទ្រព្យសម្បត្តិអ្វីសោះ ទើបគាត់មិនទទួលយក ព្រោះខ្លាចរស់នៅជាមួយគ្នាទៅនាំឱ្យលំបាកទៅថ្ងៃក្រោយ។

ស្ត្រីមេម៉ាយដដែល បានបន្តថា នៅពេលគាត់ប្រកាសស្វែងរកមិត្តប្រុស ឬប្តីថ្មីបែបនេះ មានអ្នកខ្លះថា គាត់ចាស់ហើយនៅតែងប់ងុលរឿងផ្លូវភេទ មិនគិតទៅវត្តទៅវ៉ាអីទេ តែការពិតទៅគាត់មិនមែនបែបនោះទេ គឺគ្រាន់តែចង់មានគ្នាសម្រាប់មើលថែក្នុងវ័យចុងក្រោយនេះតែប៉ុណ្ណោះ តែបើមានគូ មានការរួមភេទ ក៏ជារឿងធម្មជាតិដែរ។ ចំណែកអ្នកដែលថា គាត់ចាស់ហើយ មិនគិតទៅវត្តទៅវ៉ាអីនោះ គាត់សូមឆ្លើយតបយ៉ាងខ្លីថា ចូលវត្តមិនបានស្រួល ឬបាត់អផ្សុកនោះទេ៕
ពេលសម្រាកបុណ្យអុំទូក ចេះតែឆ្ងល់ហេតុអ្វីប្រពន្ធមិនទៅលេងស្រុក ដឹងអីប្រពន្ធនាំសាហាយមកអុំទូកក្នុងបន្ទប់តែពីរនាក់ ពេលប្តីតាមទាន់បានត្រឹម.....
ភ្នំពេញ ៖ ស្រ្តីវ័យក្មេងម្នាក់ ត្រូវបានភាគីខាងប្តីចោទប្រកាន់ ខណៈដែលខ្លួនជាប់រវស់ចេញទៅធ្វើការងារនៅឯខេត្តកោះកុង ប្រពន្ធក៏ហៅនាំ សាហាយមកលេង អុំទូកដល់ក្នុងបន្ទប់ តាមទាន់ចាក់សោទ្វារពីក្រៅ រត់ចេញទៅហៅប្តឹងប៉ូលិស ពេលមកដល់ សាហាយបើកទ្វាររត់គេចចេញទៅបាត់ បានត្រឹមនាំប្រពន្ធទៅ និយាយគ្នានៅប៉ុស្តិ៍ប៉ូលិស កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលជាន់ទី១ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ភាគីខាងប្រពន្ធមានឈ្មោះ ឌិន ដានី អាយុ ២១ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់ននៅបន្ទប់ជួលលេខ១៤៨ ជាន់ទី១ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិវាលរបង ឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង ។ ចំណែកភាគីខាងប្តី មានឈ្មោះ ហាស់ សារ៉ូត អាយុ ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ការដ្ឋានសំណង់ឯខេត្តកោះកុង មានស្រុកកំណើត នៅភូមិ ឃុំ ជាមួយគ្នា ។ គ្រួសារខាងលើ មានកូនប្រុសម្នាក់ អាយុជិត ២ខួប ជាចំណង់អាពាហ៍ពិពាហ៍ រស់នៅជាមួយជីដូនឯស្រុកកំណើត ។
តាមសម្តីភាគីខាងប្តី បានឱ្យដឹងថា ខ្លួនត្រូវបានឪពុកម្តាយ ចាស់ទុំផ្សំផ្គុំ ឱ្យមានគូរស្រករ រៀបការជាមួយស្រ្តីខាងលើ ដោយមានការទទួលស្គាល់ពីលោកមេបា ចាស់ទុំសងខាង ក្នុងអំឡុងឆ្នាំ២០១៥ កន្លងមក រហូតមកដល់ពេលនេះ មានកូនប្រុសម្នាក់ អាយុជិត២ខួបទៅហើយ ។
បុរសជាប្តីបន្តទៀតថា ក្រោយពីបានគ្នាជាប្តីប្រពន្ធ ចាត់ទុកថាជាគ្រួសារថ្មីមួយ តែរស់នៅក្នុងស្ថានភាពជីវភាព បែបជាអ្នកស្រែ មិនមានរបរអ្វីក្រៅពីស្រែចំការ ដើម្បីចង់កែប្រែជីវភាព គ្រួសារ ឱ្យបានសមរម្យនឹងគេ ខ្លួនក៏សម្រេចចិត្ត ចាកចេញពីស្រុក ស៊ូឃ្លាតឆ្ងាយពីភរិយា ចាកចេញទៅធ្វើការងារ ជាជាងដែក ជាមួយសាច់ញាតិ នៅឯខេត្តកោះកុង សន្សំបានលុយកាក់ បន្តិចបន្តួច ទើបបានមកលេងប្រពន្ធ នៅស្រុកកំណើតម្តងម្កាល រស់នៅឆ្ងាយពីគ្នា រហូតមកដល់ខែឧសភា ឆ្នាំ២០១៧ ស្រ្តីជាប្រពន្ធ ក្រោយពីកូនខ្ចីរួច បែកគំនិត ម្យ៉ាងអផ្សុក ចង់រកការងារធ្វើដែរ ក៏សុំប្តី មករកការងារធ្វើ នាទីក្រុងភ្នំពេញ តែមិនប្រាប់ ទីតាំងឱ្យស្គាល់ឡើយ ចង់ជួបមុខគ្នា មានតែណាត់តាមទូរស័ព្ទ ធ្វើដំណើរទៅជួបគ្នាឯស្រុក ។
ទង្វើរបស់ភរិយា មិនប្រាប់ទីតាំង កន្លែងស្នាក់នៅឱ្យប្តីស្គាល់បែបនេះ ជារឿងអាថ៌កំបាំងមួយ ធ្វើឱ្យប្តីងឿងឆ្ងល់ ថ្វីបើខ្លួននៅធ្វើការឯនាយក៏ដោយ ក្តីមន្ទិលសង្ស័យ ដាក់ជាប់ក្នុងបេះដូង សង្គមគ្រួសារ ក្លាយទៅជាប្រេះស្រាំ រង្គោះរង្គើរ រកាំរកុះ ទីបំផុតនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្មករ កម្មការនីរោងចក្រ ក្រូវបានក្រុមហ៊ុនអនុញា្ញតិ ឱ្យឈប់សម្រាក ថ្ងៃបុណ្យអុំទូក ហេតុអ្វីបានជាប្រពន្ធខ្លួន ប្រាប់ថាជាប់រវល់ មិនបានទៅផ្ទះ ជួបកូនប្រុសនៅឯស្រុក ទៅវិញ ។
ដោយសារមន្ទិលសង្ស័យផងនោះ បុរសជាប្ដីខាងលើ ក៏សម្រេចចេញមកពីកន្លែងធ្វើការងារ មកតាមស៊ើបសួរ តាមរយៈមិត្តភក្ដិ អ្នកធ្លាប់ស្គាល់ ដើរស្វែងរកបន្ទប់ជួលរបស់ប្រពន្ធខ្លួន មិនបានមួយថ្ងៃផង ក៏រកឃើញ នៅខាងក្រោយផ្សារព្រៃទា សង្កាត់ចោមចៅ៣ នៅវេលាម៉ោង១រសៀលថ្ងៃទី០២ ខែវិច្ឆិកា នេះ ។
ហេតុតែចង់ដឹងច្បាស់ សុខចិត្ត សំកុក អង្គុយរង់ចាំឃ្លាំមើល ហើយអ្វីដែលឃើញផ្ទាល់ភ្នែក បន្ទប់ជួលឃើញបុរសម្នាក់ ដើរចូល ទៅដេកជាមួយ សង្ស័យឡើងទៅតាមមើល ប្រទះឃើញ ពួកគេដេកឱបគ្នា ស្អិតដូចស្ករតាំងម៉ែ ទ្រាំមិនបាន ក៏កឹបសោជាប់ពីក្រៅ រត់ទៅប្តឹងប៉ូលិស សុំការអន្តរាគមន៍ ប្រពន្ធខ្លួននាំសាហាយ មកអុំទូកដល់ក្នុងបន្ទប់ជួល ។
លុះកម្លាំងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ ចុះទៅដល់កន្លែងកើតហេតុ ត្រូវបាន បុរសដែលភាគីខាងប្តីចោទថាជាសាហាយរបស់ប្រពន្ធខ្លួននោះ ត្រូវបាន សាច់ញាតិ ខាងប្រពន្ធ លួចចាក់សោទ្វារ ឱ្យត់គេចចេញទៅបាត់ហើយ ទើបកើតជាទំនាស់សម្តីរវាងប្តី និងប្រពន្ធមួយប្រ៉ាវ ហើយទើបប៉ូលិសហៅនាំភាគីសងខាង ទៅនិយាយគ្នានៅប៉ុស្តិ៍នគរបាលវិញ ។
តែបើតាម ភាគីខាង ស្រ្តីជាប្រពន្ធវិញ បានឱ្យដឹងយ៉ាងខ្លីថា បុរសដែល ចូលមកដេកលេងក្នុងបន្ទប់ជួលនោះ ត្រូវជាមិត្តភក្ដិ ស្គាល់គ្នា ក្នុងកម្មវិធីមង្គលការ មិត្តរួមការងារ នៅឯខេត្តកំពង់ស្ពឺ ស្គាល់គ្នាជាង ១ខែទៅហើយ ចំណែកឈ្មោះ អត្តសញ្ញាណ នាងឆ្លើយថាមិនស្គាល់ទេ ។
ស្រ្តីដដែលបន្តទៀតថា កន្លងមក ពេលដែល រកាំរកុះក្នុងគ្រួសារ ខ្លួនទាមទារឱ្យផ្តិតមេដៃលែងលះគ្នា តែខាងប្តីមិនព្រម ហើយក្រោយពីឈប់សម្រាកពីការងារ នាថ្ងៃបុណ្យអុំទូក ខ្លួនមិនបានទៅស្រុកនោះទេ ដោយយល់ថា ទើបតែទៅសោះ អត់មានលុយទៅស្រុក មើលកូន ទើបសំងំនៅផ្ទះជួល ។
លុះនៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា នេះ មិត្តប្រុសមកលេង ចូលដេកសម្រាកក្នុងបន្ទប់ ហើយខ្លួនបាន ដាក់គន្លឹះទ្វារ នៅដេកខាងក្នុងតែ ២នាក់មែន តែមិនបានធ្វើអ្វី រួមរ័កគ្នា ដូចដែល ប្តីចោទប្រកាន់នោះទេ បុរសម្នាក់នោះ គ្រាន់តែដេកលេង ឱ្យស្រួលខ្លួន មុននឹងវិលត្រឡប់ទៅវិញ គាប់ជួនប្តីខ្លួន
មកដល់ ឃើញចោទប្រកាន់តែម្តង ។ តែទោះជាយ៉ាងណាក្តី ខាងប្តីនៅតែចោទប្រកាន់ថា ប្រពន្ធខ្លួននាំសាហាយ មកអុំទូកក្នុងបន្ទប់ជួល ទើបគេចវេសពីប្តី មិនរវល់ទៅផ្តល់ភាពកក់ក្តៅឱ្យកូននៅឯស្រុក ។ក្នុងការសម្របសម្រួលគ្នា នៅប៉ុស្តិ៍ប៉ុស្តិ៍ ក្រោមវត្តមាននគរបាលយុត្តិធម៌ បានត្រឹមសម្រប
សម្រួលជៀសវាង កើតមានហិង្សាដាក់គ្នា ចំពោះរឿងលែងលះយ៉ាងណានោះ មានតែផ្លូវច្បាប់ តុលាកាទេ ជាអ្នកសម្រេច ។ អស់រយៈពេលជាង ១ម៉ោង ភាគីសងខាង ឯកភាពគ្នា ដោយស្ម័គ្រចិត្ត ធ្វើកិច្ចសន្យាផ្ទាល់ខ្លួនមួយ ជាបណ្តោះអាសន្ន ហើយរង់ចាំ នាំគ្នាទៅស្រុកកំណើត ដើម្បីនិយាយគ្នាឱ្យដាច់ស្រឡះ ៕

បើមិនជឿកុំបំពាន!! កូនក្រមុំរត់ទៅរូមរ័ក្សលើផ្ទះសង្សារ ខ្មោចមេបាខឹងក៏កាច់ម្តាយស្លាប់យ៉ាងទាន់ហន់…...

ជំនឿអរូបីទៅលើព្រលឹងខ្មោចមេបាប្រកាន់ខឹង តាមធ្វើបាបសាច់ញាតិក្នុងករណីកូនក្រមុំដើរយកប្តីគ្មានខាន់ស្លា នៅតែដឹកមុខនៅក្នុងសង្គមខ្មែរ ស្រុកស្រែចម្ការ។ ជាក់ស្តែង នារីម្នាក់នេះ កាលធំពេញវ័យក្រមុំបានបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសតាមរយៈច្រឡំលេខទូរស័ព្ទ រួចឱបបង្វេចរត់ឡើងផ្ទះសង្សារ រួមរស់ជាប្តីប្រពន្ធឥតខាន់ស្លា ធ្វើឱ្យព្រលឹងខ្មោចមេបាប្រកាន់ខឹងកាច់ម្តាយនាង បណ្តាលឱ្យឈឺស្លាប់យ៉ាងទាន់ហន់…
នាង ឃួន ទៀង អាយុ២១ឆ្នាំ រស់នៅភូមិដំណាក់អម្ពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី៣ក្នុងចំណោមបង ប្អូន៥នាក់(ប្រុស៣ ស្រី២)ដែលឪពុកម្តាយស្លាប់ចោលអស់ និង មានស្រុកកំណើតនៅភូមិដងតាឯក ឃុំដូង ស្រុកស្ទោង ខេត្តកំពង់ធំ។ កាលពីក្មេង នាងរៀនសូត្របានត្រឹមថ្នាក់ទី៣ក៏ឈប់ទៅ ព្រោះតែក្រុមគ្រួសារមានជីវភាពក្រីក្រពេក នៅផ្ទះជួយធ្វើការងារស្រែចម្ការឪពុកម្តាយ។ លុះចូលដល់វ័យ ជំទង់ នាងធ្វើចំណាកស្រុកទៅប្រទេសថៃ ធ្វើការរកប្រាក់នៅទីនោះអស់រយៈពេល៣ឆ្នាំ ទើបត្រឡប់មកស្រុកវិញ ខណៈដែលនាងពេញក្រមុំល្មម។
នាងបន្តថា មានថ្ងៃមួយ នាងធ្វើដំណើរមកលេងទីក្រុងភ្នំពេញជាមួយបងប្អូន ហើយបានទូរស័ព្ទទៅប្រាប់ម្តាយថា នាងមកដល់គោលដៅហើយ មានសុវត្តិភាពតាមផ្លូវ តែចៃដន្យអ្វីបានច្រឡំហៅចូលលេខទូរស័ព្ទកំលោះម្នាក់ឈ្មោះ អុន ខុង អាយុប្អូននាង៣ឆ្នាំ មានទីលំនៅនាកន្លែងរស់នៅសព្វថ្ងៃនេះ។ ចាប់ពីថ្ងៃនោះមកលោក អុន ខុង តែងចុចទូរស័ព្ទមកសួរសុខទុក្ខនាងជាញឹកញាប់។ ប៉ុន្តែដំបូងឡើយ ពួកនាងគ្រាន់តែរាប់អានគ្នាជាមិត្តភក្តិធម្មតាប៉ុណ្ណោះ។

នាង ឃួន ទៀង ឱ្យដឹងទៀតថា លុះពេលបានសាសងសម្តីជាមួយគ្នាយូរៗទៅ 001ចំណងមិត្តភាពពួកនាងក្លាយទៅជាសេចក្តីស្នេហាតាមរលកធាតុអាកាស ហៅគ្នា អូន បង យ៉ាងផ្អែមល្ហែមដោយមិនដឹងមុខមាត់ប្រវត្តិគ្នាយ៉ាងដូចម្តេចផង ហើយឱ្យតែល្ងាចឡើងសឹងមិនទាន់ទេ គូស្នេហ៍នាងតែងហៅទូរស័ព្ទចូលមកសាសងនឹងនាងជាប្រចាំដើម្បីរឹតចំណងស្នេហ៍ឱ្យកាន់តែរឹងមាំ អស់រយៈពេល១ឆ្នាំ។ កាលនោះ ដោយនាងបាក់ចិត្តលង់ស្នេហ៍ប្រុសសំណព្វចិត្តខ្លាំងពេក មិនអាចទ្រាំបាន ក៏ឡើងឡានឈ្នួលស្កាត់ទៅជួបគូសង្សារដល់ផ្ទះ តែត្រឡប់មកវិញជាធម្មតា។ លុះក្រោយមក នាងធ្វើដំណើរទៅផ្ទះសង្សារជាលើកទី២ ក៏ត្រូវដងត្រូវផ្លែ ដឹកដៃគ្នាផ្សំដំណេកខុសគន្លងប្រពៃណីតែម្តង ដោយទទួលស្គាល់ស្នេហាគ្រាដំបូងពិតជាមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន និង ព្រមព្រៀងរួមរស់ជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធ ឥតខាន់ស្លាតែម្តង។
នាង ឃួន ទៀង រៀបរាប់បន្តឱ្យដឹងទាំងក្រៀមក្រំថា ក្រោយពីរួមរស់ជាមួយប្តីឥតខាន់ស្លាបានរយៈពេល១ខែ ម្តាយរបស់នាងទូរស័ព្ទមកពីស្រុក កំណើតប្រាប់នាងឱ្យត្រឡប់ទៅផ្ទះវិញភ្លាម ព្រោះពេលនោះ គាត់ឈឺធ្ងន់ណាស់ ទៅមន្ទីរពេទ្យព្យាបាលមិនជល់ទេ ផ្ទុយទៅវិញ អាការជំងឺកាន់តែធ្ងន់ទៅៗ ប្រហែលជាខុសចាស់ទុំ ប្រញាប់ឱ្យនាងនិងគូសង្សារទៅសែនព្រេនបង្គ្រប់កិច្ច។ ប៉ុន្តែ ដោយសារក្រុមគ្រួសារ ខាងប្តីទីទ័លក្រ គ្មានប្រាក់សម្រាប់ធ្វើសោហ៊ុយ ទើបនាងមានការយឺតយ៉ាវទៅមិនទាន់ពេលវេលា។ ទម្រាំ២-៣ថ្ងៃក្រោយមក ទើបបាននាងទៅដល់ស្រុកកំណើត។ តែគួរឱ្យអនិច្ចា ម្តាយនាងបានលាចាកលោកទៅហើយ នាងបានត្រឹមតែចូលរួមធ្វើពិធីបុណ្យសពជូនម្តាយទាំងក្តីសោកសង្រេងស្តាយក្រោយប៉ុណ្ណោះ។ លុះក្រោយពីធ្វើបុណ្យគម្រប់៧ថ្ងៃ ជូនខ្មោចម្តាយរួច រាល់ ក្រុមគ្រួសារបានចាប់គូសង្សារពួកនាងរៀបចំពិធីសែនព្រេនមួយព្រឹកផ្គាប់ខ្មោចមេបា ក្លាយជាប្រពន្ធប្តីតាមប្រពៃណីត្រឹមត្រូវ រួមរស់ជាមួយគ្នា មកទល់សព្វថ្ងៃដោយបង្កើតបានកូនស្រីទើបតែមានអាយុបាន៣ខែ ជាចំណងដៃនិស្ស័យស្នេហ៍។
លោក អុន ខុង អាយុ១៨ឆ្នាំ ជាប្តីបានឱ្យដឹងតាមទូរស័ព្ទថា លោកជាកូនអ្នកស្រែ រៀនសូត្រមិនបានជ្រៅជ្រះទេ ស្គាល់តែការងារស្រែចម្ការ ស៊ីឈ្នួល ជួលព័ទ្ធគេគ្មានទំនេរដៃ។ លុះពេលធំពេញកំលោះ មានថ្ងៃមួយ ស្រាប់តែប្រពន្ធសព្វថ្ងៃនេះបានហៅទូរស័ព្ទចូលដោយច្រឡំលេខចូលក្នុងទូរស័ព្ទដៃរបស់លោក ហើយចាប់ពីពេលនោះមក ពួកលោកទាក់ទងសួរសុខទុក្ខគ្នាជាបន្តបន្ទាប់ រហូតមានចិត្តប្រតិព័ទ្ធចំពប់ស្នេហ៍លើគ្នាទៅវិញទៅមកតាមរលកធាតុអាកាស។ បន្ទាប់មក ប្រពន្ធបានឱបបង្វេចឡើងមកផ្ទះលោកតែម្តង។ លុះពេលបានជួបមុខមាត់គ្នាពិត ក៏ស្រឡាញ់ពេញចិត្តគ្នាស្តូក ប្តូរសាច់ប្តូរឈាមពេលនោះទៅ។ ក្រោយពីរួមរស់ជាប្តីប្រពន្ធគ្មានខាន់ស្លាបានរយៈពេល១ខែ ស្រាប់តែខ្មោចមេបាខាងប្រពន្ធប្រកាន់ខឹង តាមកាច់ម្តាយក្មេកឱ្យធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយគាត់បានហៅគូសង្សាររបស់លោកឱ្យទៅសែនព្រេនជាបន្ទាន់ តែគួរឱ្យសោកស្តាយ ដោយសារការធ្វើដំណើរយឺតយ៉ាវ ស៊ីពេលអស់២-៣ថ្ងៃ ទៅមិនទាន់ ម្តាយក្មេកក៏ស្លាប់បាត់ទៅ ធ្វើឱ្យក្រុមគ្រួសារយំសោកបោកខ្លួនជាខ្លាំង។ ប៉ុន្តែ ពេលនេះ ប្តីប្រពន្ធពួកលោកសែនព្រេនមានខាន់ស្លា ត្រឹមត្រូវហើយ មិនធ្វើឱ្យបងប្អូនមានគ្រោះថ្នាក់ឈឺមិនដឹងមុខស្លាប់ទៀតឡើយ។
អ្នកស្រី ជ្រៃ កាន់ អាយុ៥៧ឆ្នាំ ជាម្តាយលោក អុន ខុង បានឱ្យដឹងថា មុនដំបូង ប្តីប្រពន្ធកូនប្រុសស្រី រូបនេះពិតជាបានរួមរស់ខុសគន្លងប្រពៃណីមុនមែន រហូតធ្វើឱ្យខ្មោចចាស់ទុំខាងកូនប្រសាប្រកាន់ខឹ់ង តាមកាច់យកជីវិតដន្លងស្រីស្លាប់យ៉ាងឆាប់ទាន់ហន់ រកតែប្តីប្រពន្ធពួកគេធ្វើដំណើរទៅសែនព្រេនមិនទាន់។ តែពេលនេះ ប្តីប្រពន្ធពួកគេមានខាន់ស្លាត្រឹមត្រូវហើយ មិនបង្កការលំបាកដល់បងប្អូនទៀតទេ។

អ្នកស្រី បួយ អៀវ អាយុ៥៥ឆ្នាំ និងនាង ប៉ោ ចាន់ អាយុ២៤ឆ្នាំ 002ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា ដោយសារតែអំណាចភ្លើងស្នេហ៍បានដុតរោល បេះដូងនាង ឃួន ទៀង ឱ្យវេចបង្វេចរត់មករួមរស់ជាមួយគូសង្សារដល់ផ្ទះ មិនខ្វល់ពីមុខមាត់ក្រុ់មគ្រួសារ ឬ ទំនៀមទម្លាប់អ្វីឡើយ។ ដូច្នេះហើយ ទើបខ្មោចចាស់ទុំប្រកាន់ខឹង ធ្វើឱ្យម្តាយរបស់នាងធ្លាក់ខ្លួនឈឺ ព្យាបាលមិនជល់។ ម៉្យាងទៀត ប្តីប្រពន្ធពួកគេទៅសែនព្រេនមិនទាន់ ម្តាយក៏ឈឺស្លាប់ទៅ។ តែយ៉ាងណា ពេលនេះប្តីប្រពន្ធពួកគេមានខាន់ស្លាត្រឹមត្រូវហើយ និង រួមរស់ជាមួយគ្នាយ៉ាង003មានសេចក្តីសុខ ដ្បិតតែជីវភាពមិនធូរធារក្តី។

គួរបញ្ជាក់ថា តាំងពីបរមបុរាណមក ព្រលឹងខ្មោចចាស់ទុំប្រកាន់ណាស់ ពិសេស កូនក្រមុំ បើយកប្តីដោយចិត្តឯងគ្មានខាន់ស្លា មិនរៀបការឬសែនព្រេន ឱ្យខ្មោចមេបាដឹងឮទេ នឹងធ្វើបាបឬតាមកាច់សាច់សាលោហិតឱ្យធ្លាក់ខ្លួនឈឺមិនដឹងមុខ។ បើរកមុខកូនស្រីដែលខូចខិលមិនឃើញ ហៅមកសែនព្រេន មិនទាន់ពេល អ្នកជំងឺស្លាប់ជាមិនខាន៕
អាក្រក់មែន! ខឹងប្រពន្ធអត់ឲ្យរួមភេទ ប្តីចិត្តកំណាចចាក់អាស៊ីតលើប្រដាប់ភេទបណ្តាលរលួយប្រដាប់ភេទខ្ទិចខ្ទី....
អាក្រក់មែន! ខឹងប្រពន្ធអត់ឲ្យរួមភេទ ប្តីចិត្តកំណាចចាក់អាស៊ីតលើប្រដាប់ភេទបណ្តាលរលួយប្រដាប់ភេទខ្ទិចខ្ទី....
ស្រ្តីម្នាក់ត្រូវបានបន្សល់ទុកនូវមុខរបួសដ៏ឈឺចុកចាប់អស់មួយជិវិត បន្ទាប់ពីប្តីចិត្តកំណាចរបស់នាង បានយកសារធាតុគីមីដុតនាង នៅពេលនាងបដិសេធរួមភេទជាមួយ ។

ប៉ូលីសត្រូវបានហៅទៅកាន់មន្ទីរពេទ្យមួយ នៅក្នុង Kannauj, រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា បន្ទាប់ពីស្រ្តីម្នាក់ត្រូវបានរកឃើញទទួលរងរបួសរលាកធ្ងន់ធ្ងរនៅត្រង់ប្រដាប់ភេទរបស់នាង ។
ស្រ្តីរងគ្រោះបានប្រាប់ប៉ូលីសថា ប្រ្តីរបស់នាងបានចាក់អ្វីៗនៅលើប្រដាប់ភេទរបស់នាង ព្រោះតែបដិសេធរួមភេទជាមួយគាត់ ។
មន្រ្តីប៉ូលីស Kannauj លោក Harish Chandar និយាយថា ដំបូងឡើយ សារធាតុគីមីត្រូវបានជឿថាជាអាស៊ីត ប៉ុន្តែ ក្រុមគ្រូពេទ្យបានកំណត់ថា វាជាអ្វីៗផ្សេងទៀត ហើយពួកគេកំពុងកំណត់ថាតើជាសារធាតុអ្វីមួយ ។

ប្តីប្រពន្ធនេះបានរៀបការរួមរស់នឹងគ្នាអស់រយៈពេល ៦ ឆ្នាំ មកហើយៗ ពួកគេមាន ២ នាក់ ។
ស្រ្តីរងគ្រោះក៏បាននិយាយផងដែរថា ប្តីរបស់នាង និងបងប្រុសបង្កើតរបស់គាត់ Ajay Kumar និងប្រពន្ធរបស់គាត់ បានកំពុងធ្វើបាបមកលើរូបនាងអស់រយៈពេលយូរមកហើយ ។
នាងខ្លាចមិនហ៊ានប្រាប់អ្នកណាម្នាក់ឲ្យបានដឹងអំពីការទុកបុកម្មេញនេះទេ រហូតទាល់តែនាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យតែម្តង ។
ឥឡូវនេះ ប៉ូលីសកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យទាំង៣ ដែលបានរត់គេចខ្លួន បន្ទាប់ពីបង្កទង្វើអមនុស្សធម៌នេះឡើង ៕

គ្រាន់តែឃើញកាបូបតូចស្ទើរតែអស់សង្ឃឹមទៅហើយ តែស្រាប់តែបើកមើលក្នុងកាបូនោះឃើញមានរបស់មួយដែលនឹកស្មានមិនដល់ (មានវីដេអូ)
អស់រយះពេលពីរឆ្នាំទៅហើយ ដែលសេចក្តីស្រលាញ់របស់ពួកគាត់ទាំងពីរហាក់នៅផ្អែមល្អែមដាក់គ្នាកាលពីម្សិលមិញ ក្នុងថ្ងៃខួបកំណើតប្អូនស្រីម្នាក់ឈ្មោះ Ma Li Vin នេះបើមើលតាមខ្សែវីដេអូដែលប្អូនស្រីទើបតែបង្ហោះក្នុងថ្ងៃនេះប្រហែលជាពីរម៉ោងមុននេះ។ ក្នុងវីដេអូនេះផងដែរមានសម្លេងហូរយ៉ាងខ្លាំងពីមិត្តរបស់ប្អូននៅពេលដែលប្អូនស្រីម្នាក់នេះបានបើកកាដូមួយដែលបានឃើញអ្វីដែលអស្ចារ្យដល់ប្អូនដែលឋិតនៅក្នុងកាបូបនោះ ហើយប្អូនក៏ចង់បញ្ជាក់ថា ប្អូនមិនមែនបង្ហោះដើម្បីបង្អួតគេទេ តែចង់បង្ហាញពីទឹកចិត្តរបស់ស្វាមីរបស់គាត់ដែលនៅមានសេចក្តីស្រលាញ់ដូចដើម ដោយក្នុងនោះប្អូនស្រីបានបន្ថែមនូវសារដែលមានអត្ថន័យដូចខាងក្រោមផងដែរ៖

មកស្គាល់ ប្រទេសទាំង១០ សម្បូររឿងផិតក្បត់គ្នា ច្រើនបំផុត លើពិភពលោកក្នុងនោះក៏មាន....

វិទ្យាស្ថានរបស់បារាំង មានឈ្មោះថា Ifop (Institut français d’opinion publique) បានបង្កើតគេហទំព័រ Daylove.com សម្រាប់មនុស្សដែលចង់ចូលរួមសារភាពអំពើផិតក្បត់ ហើយធ្វើការស្ទង់មតិមួយទៅលើស្ត្រី និងការផិតក្បត់រវាងប្ដីប្រពន្ធ។
ពួកគេបានរកឃើញថា ១ ភាគ ៣ នៃស្ត្រីដែលមិនធ្លាប់រៀបការសារភាពថា បានរួមភេទជាមួយអ្នកដទៃ ក្រៅពីដៃគូរបស់ពួកគេ ដោយវាបានកើនឡើង ១០ ភាគរយនៅក្នុងឆ្នាំ ១៩៧០ និង ២៤ ភាគរយនៅក្នុងឆ្នាំ ២០០១។
មូលហេតុចម្បង ដែលធ្វើឲ្យកើតមានភាពមិនស្មោះត្រង់ ឬអំពើផិតក្បត់គ្នានេះ គឺដោយសារតែការទាក់ទាញនៃរូបរាងកាយខាងក្រៅ ដោយស្ត្រីចំនួន ៦២ ភាគរយ ទទួលស្គាល់ថានេះគឺជាកត្តាចម្បង ខណៈស្ត្រីជាងពាក់កណ្ដាលទៀត បាននិយាយថា ការមានអារម្មណ៍ចំពោះមនុស្សដទៃទៀត គឺជាកត្តាសំខាន់បំផុត៕
ខាងក្រោមនេះគឺជា ប្រទេសទាំង ១០ ដែលសម្បូររឿងផិតក្បត់គ្នាច្រើនបំផុតលើពិភពលោក៖ (គិតជាភាគរយនៃអ្នករៀបការរួច ដែលសារភាពថាធ្លាប់លួចផិតក្បត់)
#១ ប្រទេសថៃ៖ ៥១ ភាគរយ
#២ ប្រទេសដាណឺម៉ាក៖ ៤៦ ភាគរយ
#៣ ប្រទេសអ៊ីតាលី៖ ៤៥ ភាគរយ
#៤ ប្រទេសអាល្លឺម៉ង់៖ ៤៥ ភាគរយ
#៥ ប្រទេសបារាំង៖ ៤៣ ភាគរយ
#៦ ប្រទេសន័រវែស៖ ៤១ ភាគរយ
#៧ ប្រទេសបែលហ្សិក៖ ៤០ ភាគរយ
#៨ ប្រទេសអេស្ប៉ាញ៖ ៣៩ ភាគរយ
#៩ ប្រទេសចក្រភពអង់គ្លេស៖ ៣៦ ភាគរយ
#១០ ប្រទេសហ្វាំងឡង់៖ ៣៦ ភាគរយ

Post a Comment