ពីភពលោកមានការភ្ញាក់ផ្អើលដោយសារបានឃើញគំរូរថយន្តប្រណិត ម៉ូដែល LS+ របស់ Lexus បើកបរខ្លួនឯង

អស់ពី LA auto show ងាកមកមើលជប៉ុនវិញមានការពិពរណ៍រថយន្តដ៏អស្ចារ្យធំសម្បើមដែលគេស្គាល់ថាជាព្រឹត្តិការណ៍ Tokyo Motor Show ល្បីល្បាញខ្លាំងទូទាំពិភពលោក។
មានក្រុមហ៊ុនជាច្រើនដាក់បង្អួតរថយន្តទំនើបស៊េរីចុងក្រោយ ឬ រថយន្តនៃពេលអនាគត ហើយរថយន្តដែល Angkor Post លើកមកបង្ហាញនៅពិព័រណ៍មួយនេះគឺកំពូលរថយន្តប្រណិតរបស់ Lexus នៃប្រទេសជប៉ុនមួយគឺគំរូម៉ូដែល LS+។ គំរូម៉ូដែល LS+ នេះគឺកំពុងស្ថិតនៅក្រោមការពិនិត្យដើម្បីឲ្យវាក្លាយជារថយន្តដែលបើកបរដោយខ្លួនឯងនៅពេលអនាគត។

ហេតុផលដែលក្រុមហ៊ុនយក្សផលិតឡានជប៉ុនមួយនេះ គឺក្នុងគោលបំណងដើម្បីឲ្យមានកម្មវិធីស្វ័យដំបូងដែលមានឈ្មោះថា Urban Teammate ហើយគ្រោងនឹងចេញនៅឆ្នាំ ២០២៥។ គំរូម៉ូដែល LS+ នេះជាប្រភេទ Sedan ដែលមានទ្វារបួនមានបច្ចេកវិទ្យាខ្ពស់និងការរចនាផ្អែកទៅលើទស្សនៈវិស័យ L-finesse របស់ Lexus។

សំណាញ់ដ៏ធំនៅខាងមុខបានបន្ថែមលក្ខណៈសកម្មដើម្បីអភិវឌ្ឍសមត្ថភាព Aerodynamic។ ចំពោះចង្កៀងមុខរបស់វាប្រើប្រាស់នូវភ្លើង laser-lit ខាងក្រោយមានចង្កៀងក្រោយលាយបញ្ចូលគ្នានិងកញ្ចក់មើលក្រោយអគ្គិសនី ៕
Post a Comment