តោះ ចុងសប្តាហ៍ហើយ! នរណាខ្លះចូលចិត្តស្ទូចត្រី ខ្ញុំនាំទៅលេងនៅរមណីយដ្ឋានបឹងរំចង់ ក្បែររាជធានីភ្នំពេញយើងនេះទេ (មានវីដេអូ)
ក្រោយពីធ្វើការយ៉ាងហត់នឿយមួយសប្តាហ៍ពេញរួមក មន្ត្រីរាជការ បុគលិកក្រុមហ៊ុនឯកជន សិស្សនិស្សិតទាំងលាយនៅក្នុងរាជធានីភ្នំពេញបានសម្លឹងទៅរកការកម្សាន្តលំហែកាយរៀងៗខ្លួនដើម្បីបន្ធូរអារម្មណ៍ក្រោយពីតានតឹង និង ហត់នឿយពេញមួយសប្តាហ៍រួចមក ។
រមណីយដ្ឋាន បឹងរំចង់ ជារមណីយដ្ឋានមួយកំពុងទាក់ទាញយ៉ាងខ្លាំង ដែលភ្ញៀវទេសចរទាំងឡាយអាចទៅស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅជាយក្រុង យ៉ាងជិតបង្កើយ ទីនោះភ្ញៀវទេសចរអាចស្ទូចត្រីលេងបណ្តើរ ញ៉ាំអាហារជួបជុំមិត្តភក្តិបណ្តើរដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ ។ នៅទីនោះមានបឹងមួយយ៉ាងធំមានទឹកពេញប្រៀបដែលម្ចាស់រមណីយដ្ឋានេះបានសង់ខ្ចុះជាប់នឹងមាត់បឹងជាជួរៗ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរឱ្យមកសម្រាកលំហែកាយនៅទីនោះ ។ ចំពោះម្ហូបអាហារវិញមានតម្លៃសមរម្យដែលភ្ញៀវអាទទួលយកបាន ។
បឹងរំចង់ មានទីតាំងចំងាយពីរង្វង់មូលតាខ្មៅ ៨ គីឡូម៉ែត្រ ជិតស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ (ព្រែកកំពឹស) លោកអ្នកគ្រាន់តែចំណាយពេល ២០ ទៅ ៣០ នាទីពីក្រុងភ្នំពេញប៉ុណ្ណោះនឹងបានទៅដល់ទីនោះហើយ ៕
សូមទំនាក់ទំនង៖ 092 777 960/069 777 960
គ្រាន់តែចុងសប្តាហ៍ចូលមកដល់គេសង្កេតឃើញមានយានយន្តយ៉ាងច្រើនបានចេញពីទីក្រុងឆ្ពោះទៅតំបន់កម្សាន្តនាចុងសប្តាហ៍នៅតាមរមណីយដ្ឋាននានា ដែលភាគច្រើនទៅរករមណីយដ្ឋានណាដែលមានទីកន្លែងជិតៗរាជធានីភ្នំពេញ ។

Post a Comment