ហេតុអ្វីអ្នកមិនសម្លាប់ខ្ញុំតាំងពីនៅក្នុងផ្ទៃឲ្យហើយទៅ? ម៉េចក៏សម្លាប់ខ្ញុំនៅពេលនេះ?
ហេតុការណ៍បង្កឱ្យមានភ្ញាក់ផ្អើល ព្រះសង្ឃព្រះនាម នុន សីហា ព្រះជន្ម១២ព្រះវស្សា ដែលគង់នៅក្នុងវត្តប្រាសាទគោកចក បាននិមន្តចេញពីកុដ្ឋិក៏ប្រទះឃើញភួយរុំមួយទុកចោលនៅលើរានទេវតាក្បែរសាលាឆាន់ រួចក៏ប្រាប់លោកយាយឱ្យមកមើល ស្រាប់តែឃើញក្មេងប្រុសទើបនឹងកើតយកមកផ្លុកចោលនៅទីនោះ ស្ថិតនៅក្នុងបរិវេនវត្តប្រាសាទគោកចក ភូមិវាល សង្កាត់គោកចក។
មុនពេលកើតហេតុមានកូននេននិមន្តទៅអុចធូបនៅ រានទេវតាក៏ប្រទះឃើញភួយរុំមួយទុកចោលនៅទីនោះ ហើយកូននេនក៏មកប្រាប់គាត់ឱ្យទៅមើល ពេលគាត់ទៅមើលក៏ឃើញក្មេងប្រុសម្នាក់ទើបនឹងកើតបានប្រហែល២ថ្ងៃប៉ុណ្ណោះស្លាប់បាត់ទៅហើយនៅក្នុងភួយនោះ ព្រោះផ្សិតរបស់ក្មេងនោះនៅមិនទាន់កាត់ចោលនៅឡើយ។
ក្មេងប្រុសដែលម្តាយយកមកបោះបង់ចោលនោះ ត្រូវព្រះសង្ឃប្រទះឃើញតាំងពីថ្ងៃទី៤មកម្ល៉េះ ប៉ុន្តែពុំដឹងថាមានអ្វីនោះ ទើបមិនបានចាប់អារម្មណ៍ ហើយក៏និមន្តទៅកុដ្ឋវិញ លុះដល់ព្រឹកថ្ងៃទី៧នេះ ស្រាប់តែមានការភ្ញាក់ផ្អើលតែម្តង។
បន្ទាប់មានប្រជាពលរដ្ឋរាយការណ៍មកថា មានក្មេងម្នាក់ស្លាប់ដោយរុំភួយទុកចោលនៅលើរានទេតាក្នុងវត្ត ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ក៏ចុះទៅដល់កន្លែងកើតហេតុ រួចរាយការណ៍បន្តទៅឱ្យកម្លាំងជំនាញ។ បន្ទាប់ពីពិនិត្យនៅលើដងខ្លួនក្មេងប្រុសនោះមក សមត្ថកិច្ចសន្និដ្ឋានថា ប្រហែលជាក្មេងនោះយំខ្លាំងពេក លួងមិនស្ងៀម ណាមួយប្តីបោះបង់ចោលផងនោះ ទើបសម្រេចវាយសម្លាប់តែម្តង ព្រោះនៅលើដងខ្លួនឃើញសុទ្ធតែស្នាមជាំ។
បច្ចុប្បន្នសពក្មេងរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឱ្យទៅវត្តប្រាសាទគោចកចាត់ការបូជាទៅតាមប្រពៃណី។ ចំណែកម្តាយនោះកម្លាំងជំនាញកំពុងស៊ើបអង្កេត ដើម្បីស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខានតែបាន ព្រោះច្បាប់មិនលើកលែងទៅឱ្យមនុស្សរបៀបនេះទេ បើកើតកូនមកហើយ ទោះជាយ៉ាងណាក៏ដោយ ក៏ជាកូនរបស់យើងដែរ បើបីបាច់ថែរក្សាគេមិនបាន ហេតុអ្វីក៏មិនយកទៅឱ្យគេ? ហេតុអ្វីបានជាដាច់ចិត្តលើកដៃសម្លាប់គ្នាទាំងមិនដឹងក្តីទៅកើត? ៕

Post a Comment