ប្រហែលជាឆ្គួតហើយតាមើល…ស្រ្តីម្នាក់ខឹងប្តី ដាក់ថ្នាំពុលក្នុងបាយសម្លាប់កូន០២នាក់ ហើយប៉ងធ្វើអត្តឃាតតាមក្រោយ តែ !
កាលពីវេលាម៉ោង៩ៈ៣០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ មានហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងមួយដោយសារមានមនុស្សស្លាប់នៅផ្ទះសំណាក់ «សុខមនោរម្យ» ស្ថិតនៅភូមិឃុំខាងលើ។ ភ្លាមនោះសមត្ថកិច្ចស្រុកក្រោមការបញ្ជាពីលោកស្នងការ បានចុះដល់កន្លែងកើតហេតុ ហើយបានសាកសួរទៅម្ចាស់ផ្ទះសំណាក់ ក៏បានប្រាប់ថា មានស្រីម្នាក់ និងកូន២នាក់ មកស្នាក់នៅចំនួន២ថ្ងៃហើយ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករានេះ។

ខណៈសមត្ថកិច្ច បាននិងកំពុងសាកសួរម្ចាស់ផ្ទះសំណាក់ខាងលើ គាប់ជួនប្តីជនរងគ្រោះ និងជាឪពុកក្មេងៗ ក៏បានមកដល់កន្លែងកើតហេតុដែរ ហើយក៏ដឹកប្រពន្ធ និងកូនៗ ទៅសង្រោះនៅមន្ទីរពេទ្យ ខេត្តតាកែវ តែអកុសលពេលដឹកទៅដល់ពាក់កណ្តាលផ្លូវ កូន២នាក់ បានដាច់ខ្យល់ស្លាប់តែម្តង នៅតែម្តាយកំពុងតែជួយសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យខេត្តតាកែវ។

តាមប្រភពមន្ត្រីនគរបាលស្រុកអង្គរជ័យ បានឲ្យដឹងថា ជនរងគ្រោះ ម្តាយ និងកូនៗរួមមាន៖ ១-ម្តាយមានឈ្មោះ ប៉ាក សុហេង អាយុ២៤ឆ្នាំ ២-កូនមានឈ្មោះ ហ៊ាល សុវណ្ណាមិ ភេទប្រុស អាយុ១០ឆ្នាំ និង៣-កូនឈ្មោះ ហ៊ាល ក្តាន់ ភេទប្រុស អាយុ៦ឆ្នាំ ទាំងអស់គ្នាមានទីលំនៅ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ៕



Post a Comment