ថ្ងៃនេះសូមចែករំលែកគួរប្រុងប្រយ័ត្នចំពោះអ្នកជក់បារី!
ម៉ាឡេស៊ី ៖ ការជក់បារី ត្រូវបានគេទទួលស្គាល់ជាទូទៅថាជាទម្លាប់អាក្រក់ ហើយមនុស្សសឹងតែគ្រប់ គ្នាដឹងថាវាមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាព។ ទោះជាយ៉ាងណាក៏ដោយកាលពីពេលថ្មីៗនេះ ស្ត្រីជាម្ដាយមួយរូបបានចែករំលែករឿងរ៉ាវគួរឲ្យរន្ធត់ចិត្ត មួយលើបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងអ្វីដែលកូនតូចរបស់នាងត្រូវបានទទួលរង ក្រោយពីមាន អ្នកជក់បារីម្នាក់ធ្វើសកម្មភាពលើកពរកូនរបស់នាង។ ស្ត្រីជាម្ដាយម្នាក់បានបង្ហោះរូបភាពកូនតូចដែលកំពុងឈឺរបស់នាងលើបណ្ដាញសង្គមភ្ជាប់ជាមួយ នឹងការសរសេររៀបរាប់ថា “កូនរបស់ខ្ញុំត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗជាបន្ទាន់នៅម៉ោង ១ និង ៣០ នាទី រំលងអាធាត្រ ដោយសារតែកម្ដៅខ្លួនឡើងខ្ពស់ និងពិបាកដកដង្ហើម។ គ្រូពេទ្យបានធ្វើការថតកាំរស្មី X បូមឈាម និងដាក់អុកស៊ីសែនចំនួន ២ដង ដល់កូនរបស់ខ្ញុំ ដើម្បីធានាថាគេនឹងមានសុវត្ថិភាព។ ក្រោយពីធ្វើការ ពិនិត្យយ៉ាងប្រុងប្រយ័ត្នគ្រូពេទ្យបានបញ្ជាក់ថា កូនរបស់ខ្ញុំទទួលរងអាការៈបែបនេះពីការឆ្លងមេរោគ ដោយសារតែបាក់តេរីនៃផ្សែងបារី។” ស្ត្រីជាម្ដាយបាននិយាយថា “ប្រសិនជាអ្នកចង់ជក់បារី ក៏ជក់ទៅ នោះជាការសម្រេចចិត្តរបស់អ្នក ប៉ុន្តែសូមមេត្តា កុំប៉ះពាល់ បី ឬពរ ទារក ក្រោយពីជក់ហើយភ្លាមៗ ព្រោះផ្សែងដែលនៅសល់ពីដង្ហើម របស់អ្នកអាចប៉ះពាល់ដល់សុខភាពទារក។ ជាលទ្ធផល នៅពេលដែលក្មេងធ្លាក់ខ្លួនឈឹ អ្នកដែល ឪពុកម្ដាយ ប្រសិនបើពួកយើងមិនអនុញ្ញាតឲ្យអ្នកពរ ឬ អោប ទារក ព្រោះអ្នកត្រូវយល់ ថា ពួកយើងមិនចង់ឲ្យកូនតូចរបស់ពួកយើងឈឺឡើយ។” គួរបញ្ជាក់ផងដែរថា ការបង្ហោះចែករំលែកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញអ៊ីនធើណិត ដោយមានការចុចចែករំលែកបន្តរហូតដល់ទៅជាង ៧ពាន់ ដងឯណោះ។ ជាក់ស្ដែង ស្ត្រីជាម្ដាយធ្វើការបង្ហោះដូចនេះក៏ព្រោះតែចង់ទុកជាការដាស់តឿនដល់អ្នកដែលជាឪពុកម្ដាយដទៃទៀតឲ្យមានការប្រុងប្រយ័ត្ន ក៏ដូចជាព្រមានកុំឲ្យអ្នកជក់បារីណាម្នាក់ធ្វើការប៉ះពាល់ក្មេងតូចទៀត៕ ប្រភព ៖ Worldofbuzz


Post a Comment