អាសូរណាស់!! ឪពុកស្រក់ទឹកភ្នែក ពេលកូនស្រី អាយុ៦ឆ្នាំម្នាក់ សុខចិត្តលះបង់ ខួរឆ្អឹងផ្នែកខ្លះនៃរាងកាយរបស់ខ្លួនឯង ដើម្បីឲ្យប្អូនប្រុសអាយុ៤ឆ្នាំ បន្ត…
ចិន៖ មានរឿងគួរអោយទប់ទឹកភ្នែកមិនបាន ដោយសារការលះបង់ខួរឆ្អឹងខ្លួនឯង អោយទៅប្អូនប្រុស បន្តរស់រានមានជីវិតតទៅទៀត។ ក្មេងស្រីម្នាក់ ឈ្មោះ Li Mengna មានអាយុត្រឹមតែ៦ឆ្នាំ បានឈរជូតទឹកភ្នែកឪពុក ដែលកំពុងយំអាណិតកូនប្រុសអាយុ៤ឆ្នាំ មានជំងឺជាប់កាយ។ នាងតូចម្នាក់នេះ បានសម្រេចចិត្តភ្លាមៗ ដោយមិនរុញរា ក្នុងការបរិច្ចាកខួរឆ្អឹងរបស់ខ្លួនអោយទៅប្អូនប្រុស ដោយសារតែដុកទ័របាននិយាយទៅកាន់ឪពុកខ្លួនថា មានតែ

ខួរឆ្អឹងខ្នងរបស់ក្មេងស្រីតូចម្នាក់នេះទេ ដែលល្អសាកសមក្នុងការវះកាត់ផ្លាស់ប្តូរអោយទៅប្អូនប្រុសរបស់នាង។ នេះជាការលះបង់មួយដ៏មហិមាណាស់ក្នុងនាមក្មេងស្រីដ៏តូចម្នាក់ តែចេះស្រលាញ់ប្អូនរបស់ខ្លួនបែបនេះ សុខចិត្តលះបង់ខួរឆ្អឹងអោយទៀត។ សង្ឃឹមថា ការវះកាត់ដល់ប្អូនរបស់ក្មេងស្រីតូចនេះ នឹងទទួលបានជោគជ័យ និងជូនពរអោយក្មេងស្រីនេះ មានសុខភាពរឹងមាំបន្ថែមទៀត ក្រោយពីបរិច្ចាកខួរឆ្អឹងខ្លះអោយប្អូនប្រុសនាង។

Post a Comment