ពិតជាអស្ចារ្យណាស់ប្តីខ្ញុំរកឯណាបាន ឃើញទង្វើរបស់គាត់ខ្ញុំពិនជាក្តុកក្តួលក្នុងចិត្តណាស់ តើមានមនុស្សប្រុសប៉ុន្មាននាក់ដែលដូចគាត់

ពិតជាគួរអោយច្រណែនណាស់ ប្ដីប្រពន្ធមួយគូកំពុងទទួលបានការចាប់អារម្មណ៍ពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកក្រោយនារីម្នាក់បង្ហោះសរសើរប្ដីមិនដាច់ពីមាត់ព្រោះតែគាត់ជាបុរសល្អស៊ូមើលថែប្រពន្ធកូនពេលឆ្លងទន្លេមិនអោយទាស់ចិត្តឡើយ ពិតជាប្ដីល្អកម្ររកបានមែន ! សំណាងដ៏ធំបំផុតរបស់ស្រ្ដីក្នុងជីវិតគឺបានប្ដីជាបុរសល្អ ហើយខ្ញុំគិតថា ខ្ញុំពិតជាមានសំណាងណាស់ដែលបានប្ដីដូចគាត់ ។
បើយោងតាមហ្វេសប៊ុកឈ្មោះ Malay Bebe បានរៀបរាប់ថា៖ ខ្ញុំមានសុភមង្គលបំផុតដែលមានគាត់ជាប្តី គាត់មើលថែខ្ញុំដូចព្រះនាងចឹង ការងារធ្ងន់ស្រាលគាត់ហាមមិនអោយធ្វើគ្រប់សប់ រវល់តាំងពីព្រលឹមដល់ព្រលប់ សល់ពេលពីការរកសុីគឺមើលថែប្រពន្ធកូនហើយ ទោះជាខ្ញុំនិយាយថា«បងកុំនឿយហត់ខ្លាំងពេក ការងារខ្លះអូនធ្វើខ្លួនឯងបាន»គាត់ក៏និយាយថា«ចុះអូនពពោះ9ខែ10ថ្ងៃមានដែលរអ៊ូថាលំបាកទេ? ប្រពន្ធបងមានតែមួយហ្នឹងទេត្រូវមើលថែយ៉ាងនេះហើយ»
ចុងក្រោយសូមជួយពរអោយអ្នកទាំងពីរស្រលាញ់គ្នាដល់ចាស់កោងខ្នង ជួបតែក្ដីសុខសុភមង្គលក្នុងគ្រួសារ ចំណែកកូនមានសុខភាពល្អ បញ្ញាឆ្ងាតវៀងវៃ និងស្ដាប់បង្គាប់ !!!









No comments