ការវិវត្តន៍នៃអាវុធនុយក្លេអែរ ធ្វើឲ្យពិភលោកមានការតក់ស្លុត…!



ចាប់តាំងពីថ្ងៃដែលមានព្រឹត្តិការណ៍សំខាន់ៗទាំងអស់នោះ ក្នុងឆ្នាំ១៩៤៥ ពេលដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់​បែកបរមាណូទៅលើទីក្រុង ហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី ពិភពលោកបានស្គាល់ហើយថាអនុភាពនៃការបំផ្លិចបំផ្លាញពីអាវុធនុយក្លែអ៊ែរ។ ពពករីកធំឡើងដូចផ្សិតគួរឲ្យភ័យខ្លាច ហើយសូរឮខ្ទ័រយ៉ាងជ្រៅរបស់វា នឹងផលវិទ្យុសកម្មគួរឲ្យរន្ធត់នៅទសវត្សរ៍ក្រោយៗមក ស្ទើរគ្រប់ជំនាន់។ វាមានរយៈពេលជាង ៧០ឆ្នាំទៅហើយ ចាប់តាំងពីពេលវេលាដែលពោពេញទៅដោយការភ័យខ្លាចនោះ និងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរបានរីកចម្រើននៅក្រោយ សង្គ្រាមត្រជាក់ និងសង្រ្គាមនុយក្លេអ៊ែរលើកទីពីរ ។ សហរដ្ឋអាមេរិក ប្រទេសអាល្លឺម៉ង់ និងប្រទេសរុស្ស៊ី គឺមិនត្រឹមតែជាមហាអំណាចពិភពលោកជាមួយនឹងគម្រោងគ្រាប់បែកបរមាណូប៉ុណ្ណោះទេ។​ភាពជាក់ស្ដែងទាំងអស់នោះមានច្រើនជាងការគិតរបស់នរណាម្នាក់ទៅទៀត…!
សព្វថ្ងៃនេះ ជាង១២ប្រទេសដែលមានប្រព័ន្ធការពារនុយក្លេអែរនៅនឹងកន្លែង ហើយអាចមានសមត្ថភាពក្នុងការបំផ្លាញមួយផ្នែកធំនៃផែនដីបាន។​​ This animation shows just how far nuclear weapons have come. ចលនានៃវីដេអូមួយនេះបង្ហាញត្រឹមតែរយៈចំងាយអាវុធនុយក្លេអ៊ែរដែលបានប្រទះប៉ុណ្ណោះ។
ទីក្រុង ហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី ក្នុងឆ្នាំ១៩៤៥ បានសម្លាប់មនុស្សជាង ២០០,០០០ នាក់ភ្លាមៗ។ ហើយការធ្លាក់ចុះនៃវិទ្យុសកម្មមកដីវិញជាបន្តបន្ទាប់ បានវាយប្រហាជីវិតមនុស្សរាប់ម៉ឺននាក់បន្ថែមទៀត ពីជម្ងឺ និងរោគមហារីកដែលបង្កឡើងដោយវិទ្យុសកម្មទាំងនោះ។  រលាយត្រឹមតែមួយរំពេច ដោយគ្រាន់តែកេះកៃប៊ូតុងពីចម្ងាយមួយ។
loading...
ចាប់តាំងពីពេលនោះមក ការអភិវឌ្ឍអាវុធនុយក្លេអែរបានកើនឡើងកម្លាំងនៃការបំផ្លិចបំផ្លាញដល់ទៅរាប់ពាន់ដងច្រើនជាងគ្រាប់បែកដើមទាំងនោះទៅទៀត។ នេះបើទោះជាសន្ធិសញ្ញា ឆ្នាំ១៩៦៨ របស់អង្កាសហប្រជាជាតិ ដើម្បីបញ្ចប់ការប្រជែងអាវុធនុយក្លេអែរ និងការដកហូតអាវុធនុយក្លេអែរ ដែលបានចុះហត្ថលេខាដោយប្រទេសជាង៦០ក៏ដោយ។ បើទោះជាប្រឈមមុខការហាមឃាត់ការធ្វើតេស្តសាកល្បងអាវុធនុយក្លេអែរ ក្នុងឆ្នាំ១៩៩៥ ​យ៉ាងណាក្ដី ប្រទេសជាច្រើនមិនបានបញ្ឈប់នូវការបំពាក់អាវុធរបស់ខ្លួន ជាមួយនឹងកម្លាំងនៃការបំផ្លិចបំផ្លាញនេះបានឡើង។
ខណៈពេលអាវុធនុយក្លេអែរនូវពុំទាន់មានសមត្ថភាពនៅឡើយ ប្រទេសនានាបានប្រើប្រាស់គ្រាប់បែកបរមាណូដែលងាយនឹងផ្ទុះមួយចំនួន ដើម្បីធ្វើការវាយប្រហារប្រទេសផ្សេងទៀតចាប់តាំងពីសង្គ្រាមលោកលើកទី II ហើយក៏បានធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់។
ជាការពិត បើទោះជាមានការហាមឃាត់របស់អង្ការសហប្រជាជាតិយ៉ាងណាក្ដី ប្រទេសឥណ្ឌាបានធ្វើការបំផ្ទុះអាវុធនុយក្លេអែរចំនួនបីគ្រាប់ក្នុងឆ្នាំ១៩៩៨ ត្រូវបានគេមើលឃើញថា មានកម្លាំង៦ដងច្រើនជាងគ្រាប់បែកដែលបានផ្ទុះនៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា។ នៅឆ្នាំដដែលនោះ កូរ៉េខាងជើង បានបាញ់សាកល្បងកាំជ្រួចនុយក្លេអែរទៅលើប្រទេសជប៉ុន។ បន្ទាប់មកបានធ្វើការបាញ់សាកល្បងមួយផ្សេងទៀតនៅឆ្នាំ២០០៦ ហើយបានប្រកាសខ្លួនឯងថាជារដ្ឋនៃអាវុធនុយក្លេអែរ ទី៨របស់ពិភពលោក។
បច្ចុប្បន្ន សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ ដែលមានសមត្ថកិច្ចកាន់កាប់កាំជ្រួចមីស៊ីលដើម្បីធ្វើការកំណត់ចំនួននៃតំបន់ណាមួយនៅលើផែនដី។ ប៉ុន្តែ ជាង៣០ប្រទេសនៅជុំវិញពិភពលោកមានថាមពលនុយក្លេអែរគ្រប់គ្រាន់ ក្នុងការបញ្ជូនតាមយន្តហោះគ្មានមនុស្សបើក ដើម្បីបំផ្ទុះនៅកន្លែងណាមួយដែលពួកគេជ្រើសរើស។ នោះគឺមានកម្លាំងខ្លាំងជាងថាមពលគ្រាប់បែកបរមាណូដែលគ្រប់គ្រាន់នឹងបំផ្លាញ់ផែនដីបាន។
ជាការពិត ប្រសិនបើកើតមានសង្រ្គាមលោកលើកទីIII មែននោះ ការបំផ្លិចបំផ្លាញភពរុងរឿងនៃអារ្យធម៌របស់ប្រទេសណាមួយ គឺដូចដែលយើងបានដឹងស្រាប់ហើយថា វាគ្រាន់តែធ្វើឡើងតាមរយៈការកេះកៃពីចម្ងាយមួយតែប៉ុណ្ណោះ។

No comments