( រំលោភនឹងសំលាប់ទៀតហើយ ) ពួគក្មេងស្ទាវមួយក្រុមបានចាប់រំលោភនឹងសំលាប់នារីម្នាក់ រួចយកទៅប្លុងចោរ មិននឹងស្មានថា….

( រំលោភនឹងសំលាប់ទៀតហើយ ) ពួគក្មេងស្ទាវមួយក្រុមបានចាប់រំលោភនឹងសំលាប់នារីម្នាក់ រួចយកទៅប្លុងចោរ មិននឹងស្មានថា….


រាជធានីភ្នំពេញ ៖ កងរាជអាវុធហត្ថរាជធានីបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់ បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភនារីម្នាក់រហូតបានសម្រេច រួចចាប់ចងដៃជើង និងឃ្លុបមុខនៅកំពង់.ដកោះដាច់ បង្កឱ្យមានការភ្ញាក់ផ្អើល ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះលឹម លី អាយុ២១ឆ្នាំ នៅភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
គួរបញ្ជាក់ថា យុវនារីម្នាក់ត្រូវយុវជនញៀនថ្នាំចំនួន៥នាក់នាំគ្នាចាប់អូសចូលក្នុងព្រៃត្រែងកំពង់ដកោះដាច់ នាំគ្នាចាប់រំលោភសេពសន្ថវៈម្នាក់ម្តងៗរហូតដល់សន្លប់ ហើយចាប់ចងដៃជើង និងឃ្លុំមុខទុកចោល រួចគេចខ្លួនបាត់ ។


ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អើលនៅកំពង់ដកោះដាច់ ស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌឫស្សីកែវ នៅពេលដែលអ្នកដំណើរចូលទៅបត់ជើងនៅគុម្ពត្រែងនោះ ប្រទះឃើញនាងដេកស្តូកស្តឹងទាំងដៃ ជើងជាប់ចំណង។ ក្រោយពីបានប្រទះឃើញ ក៏មានការភ្ញាក់ផ្អើលឡើង ហើយអាជ្ញាធរមូលដ្ឋាន និងប៉ូលិសក៏បានបញ្ជូននាងរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។ នាងមានអាយុប្រហែល២០ឆ្នាំ និងក្រោយមកក៏បានដឹងថានាងមានទីលំនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ។ ពេលនេះនាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ។


តាមព័ត៌មានឱ្យដឹងថា មានអ្នកដំណើរម្នាក់ដែលកំពុងរង់ចាំកាណូតឆ្លងបានចូលទៅបត់ជើងតូចក្នុងគុម្ពោតព្រៃត្រែងចម្ងាយប្រមាណ២០ម៉ែត្រពីកំពង់ដកោះដាច់ ។ ពេលនោះក៏បានប្រទះឃើញនារីម្នាក់ត្រូវបានគេចងជើង ដៃ និងចងមុខដោយដេកស្តូកស្តឹងលើកាបូបខោអាវនៅក្នុងព្រៃត្រែង ក៏រាយការណ៍ប្រាប់ប៉ូលិស និងអាជ្ញាធរមូលដ្ឋាន ។ លុះក្រោយមក ស្ត្រីរូបនេះត្រូវបានលោកចៅសង្កាត់រួមជាមួយប៉ូលិសមកស្រាយចំណង រួចបញ្ជូនទៅកាន់មណ្ឌលសុខភាពសង្កាត់កោះដាច់ និងបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញទៀត ។


តាមប្រជាពលរដ្ឋនៅកំពង់ចម្លងកោះដាច់ឱ្យដឹងថា គេឃើញនារីរូបនេះដើរចុះឡើងនៅកំពង់ដ ទំនងជាចាំកាណូតឆ្លងទៅសង្កាត់ព្រែកលៀប ហើយបានទៅនិយាយទូរស័ព្ទសាធារណៈទៀតផង ។ ស្រាប់តែប្រមាណជាង៣ម៉ោងក្រោយមកមានគេប្រទះឃើញនាងត្រូវគេចាប់ចងដៃជើងនៅក្នុងព្រៃត្រែងទៅវិញ។ តាមការពិនិត្យពីអ្នកគ្រូពេទ្យឱ្យដឹងថា ស្ត្រីរូបនេះត្រូវគេចាប់រំលោភសេពសន្ថវៈ មានទឹកកាមនៅក្នុងប្រដាប់ភេទ ប៉ុន្តែភ្លាមៗនោះគេពុំដឹងថានាងត្រូវជនអប្រិយចំនួនប៉ុន្មាននាក់ចាប់រំលោភឡើយ ។ ស្ត្រីរូបនេះស្លៀករ៉ូបពណ៌ខៀវខ្លីលើជង្គង់ ហើយត្រូវជន១ក្រុមចាប់រំលោភម្នាក់ម្តងៗ រួចនាំគ្នាចាប់ចងដៃជើង និងចងមុខទុកក្នុងព្រៃត្រែង រួចគេចខ្លួនបាត់ ៕


រឿងហួសចិត្តនឹងគឺថា រាល់ដងបើមនុស្សមួយក្រុមរំលោភប៉ុន្មឺងហើយគេមិនដែលទុកជីវិតឲ្យនៅរស់ទេ គេគ្មានទុកឲ្យនៅទេព្រោះតាមពត៍មានជាច្រើនគឺសុទ្ធតែអញ្ចឹងតែដល់ពេលករណីនេះ ជនគ្រោះត្រូវរំលោភក៏មិនថាត្រូវប៉ុន្មានអ្នករំលោភច្រើនពែករាប់មិនទាន់ហើយ ហើយឃ្លុមមុខពាក់ខោអាវឲ្យត្រឹមត្រូវវិញទៀត។



Post a Comment