ស្ងាត់ៗ ចរិយា ពេជ្រ បើកហាងថែរក្សាសម្ផស្សតម្លៃ១០ម៉ឺនដុល្លា

ភ្នំពេញ៖ ស្ងាត់ៗ ស្រាប់តែ ចរិយា ពេជ្រ បានបើកសម្ពោធ ហាងថែរក្សាសម្ផស្សតម្លៃរាប់ម៉ឺនដុល្លារ ថ្មីសន្លាងមួយ ឈ្មោះ “យូអ៊ី ប៊ីយូធី” កាលពីព្រឹកមិញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅម្ដុំស្ពានអាកាសក្បាលថ្នល់ ទល់មុខ ភោជនីយដ្ឋានទន្លេបាសាក់២… នរណាមិនឆ្ងល់? ប៉ុន្តែក៏មានអ្នកខ្លះសរសើរនាង ពូកែសន្សំប្រាក់ និងខិតខំរកប្រាក់ ។


ករណីនេះ ប្រាកដជាមានអ្នកដែលតាមដានសកម្មភាពនាង ឆ្ងល់ជាមិនខាន ព្រោះថា បើពឹងទៅលើមុខរបរសម្ដែង គឺហាក់ដូចជាតានតឹងបន្តិចហើយ ។ តើតារាសម្ដែងរាងស្វែល សាច់សខ្ចី ចរិយា ពេជ្រ មានលុយមកពីណា បើកហាងថែរក្សាសម្ផស្សបែបទំនើបមួយនេះ ?


ក្នុងពិធីបើសម្ពោធហាងថែរក្សាសម្ផស្សថ្មីនេះ តារាសម្ដែងដំណើរល្វត់ល្វន់ រាងខ្ពស់ស្អាត ចរិយា ពេជ្រ បានស្រាយនូវចម្ងល់ថា ចំពោះការបើកហាងរកស៊ីថ្មីនេះដែរ គឺនាងប្រមូលប្រាក់ពីការសន្សំរបស់ខ្លួននាងផ្ទាល់ ព្រមទាំងហ៊ុនជាមួយបងស្រីនាង និងក្រុមគ្រួសារ ។


ជាពិសេស មានការជំរុញលើកទឹកចិត្តពីបងស្រី ហេតុដូច្នេះហើយទើបនាងហ៊ានបោះទុនប្រហែល១០ម៉ឺនដុល្លារ ដើម្បីបំពេញបំណងសុភាពនារីទាំងឡាយ ដែលចង់បានសម្ផស្សស្រស់ស្អាត និងក្មេងជាងវ័យ ។


ចរិយា ពេជ្រ រៀបរាប់ថា ការបើកអាជីវកម្មលើកដំបូងនេះ នាងមិនខ្លាចក្នុងការប្រកួតប្រជែងទីផ្សារនោះទេ ព្រោះហាងថែរក្សាសម្ផស្សរបស់នាង មានវេជ្ជបណ្ឌិតជំនាញមកពីប្រទេសថៃ ផ្នែកថែរក្សាសម្រស់ពេញ១ដងខ្លួនរបស់ស្ត្រីតែម្ដង ប្រចាំការ ។ សម្រាប់ពេលនេះ ហាង “យូអ៊ី ប៊ីយូធី” មានតែនៅភ្នំពេញប៉ុណ្ណោះទេ មិនទាន់បានពង្រីកសាខាទៅតាមខេត្តឡើយ តែថ្ងៃខាងមុខ នាងខ្ញុំនឹងបើកសាខានៅតាមខេត្ត តែក្នុង១ខេត្ត តម្រូវឲ្យមានហាង យូអ៊ី ប៊ីយូធី តែមួយប៉ុណ្ណោះ៕

រូបភាពរបស់កញ្ញា ចរិយា ពេជ្រ

រូបភាពរបស់កញ្ញា ចរិយា ពេជ្រ

រូបភាពរបស់កញ្ញា ចរិយា ពេជ្រ

រូបភាពរបស់កញ្ញា ចរិយា ពេជ្រ

រូបភាពរបស់កញ្ញា ចរិយា ពេជ្រ

រូបភាពរបស់កញ្ញា ចរិយា ពេជ្រ

រូបភាពរបស់កញ្ញា ចរិយា ពេជ្រ

រូបភាពរបស់កញ្ញា ចរិយា ពេជ្រ


រូបភាពរបស់កញ្ញា ចរិយា ពេជ្រ

រូបភាពរបស់កញ្ញា ចរិយា ពេជ្រ

រូបភាពរបស់កញ្ញា ចរិយា ពេជ្រ

រូបភាពរបស់កញ្ញា ចរិយា ពេជ្រ

រូបភាពរបស់កញ្ញា ចរិយា ពេជ្រ

រូបភាពរបស់កញ្ញា ចរិយា ពេជ្រ

រូបភាពរបស់កញ្ញា ចរិយា ពេជ្រ

រូបភាពរបស់កញ្ញា ចរិយា ពេជ្រ

Post a Comment