មិននឹកស្មានថា លោកឧកញ៉ា ម៉ុង ឫទ្ធី ហ៊ានធ្វើទង្វើបែបនេះដាក់បុគ្គលិកភោជនីយដ្ឋាន គួរអោយគោរពមែន!!!
លោកឧកញ៉ា ម៉ុង ឫទ្ធី គឺជាសេដ្ឋីកសិកម្មដ៏ល្បីឈ្មោះនៅប្រទេសកម្ពុជា ជានិច្ចជាកាលយើងតែងតែឃើញថាលោកបានយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់លោកខ្លាំងណាស់ មិនត្រឹមតែបុគ្គលិកនោះទេ សូម្បីតែអ្នកដែលមានជីវភាពខ្សត់ខ្សោយក៏លោកតែងតែជួយដែរ។


ជាក់ស្តែងលោកឧកញ៉ា ម៉ុង ឫទ្ធី ទើបតែបានចូលរួមមង្គលការកូនលោកមេភូមិ ដោយសម្លៀកពាក់សាមញ្ញៗ រហូតធ្វើអោយអ្នកផ្សេងៗថា “លោកអុំក្រែងជាអ្នកមានហេតុអីបានជាអត់មាននាឡិការ និងជញ្ជៀនពាក់និងគេអីចឹងខ្ញុំមិនដឹងឆ្លើយថាម៉េចទេបើអត់មានមែន”។

រូបភាព៖


ស្រាប់តែថ្ងៃនេះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានចូលទៅទទួលទានអាហារព្រឹកក្នុងភោជនីយដ្ឋាន 7Bright ដោយបានឃើញបុគ្គលិកក្នុងភោជនីយដ្ឋាននោះពាក់ក្រវ៉ាត់ក ចាស់ហើយរយីករយាកពេក លោកក៏បានយកក្រវ៉ាត់កថ្មីដែលមានតម្លៃថ្លៃ ហើយថែមទាំងបង្រៀនបុគ្គលិកនោះរៀនពាក់ដោយផ្ទាល់ដៃរូបលោកថែមទៀតផង។ នេះបើយោងតាមគណនីផេកផ្ទាល់ខ្លួនរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងក្នុងបណ្តាញ Facebook នាព្រឹកមិញនេះ៖
“វេលាម៉ោង៦ព្រឹកថ្ងៃសៅរ៍ទី១៣ ខែមករា ឆ្នាំ២០១៨ចូលមករកអាហាពេលព្រឹកនៅ 7Bright ឃើញអ្នកបំរើពាក់ក្រវ៉ាត់ក ចាស់រយីករយាកពេកយកអាថ្មីតម្លៃ120$បង្រៀនចងប្តូរអោយតែម្តង”។




ទង្វើទាំងនេះពិតជាធ្វើអោយខ្ញុំបាទដូចជាក្រុមការងារទាំងអស់ទ្រាំសរសើរមិនបានមែន ដែលរូបលោកជាឧកញ៉ាម្នាក់បែរជាមកធ្វើខ្លួនយ៉ាងសាមញ្ញ ខុសពីអ្នកមានផ្សេងៗ។ គួររំលឹកផងដែរថាក្នុងប្រទេសកម្ពុជានៅមានឧកញ៉ាចិត្តបុណ្យជាច្រើនរូបទៀតដូចជា លោកឧកញ៉ា ហុង ពីវ៕



ប្រភព៖
Post a Comment