ស្រីស្អាតៗស្លៀកប៊ីគីនី អង្គុយក្នុងទូហ្គេមចាប់កុត្តត្តា ដើម្បីទាក់ទាញភ្ញៀវ តែទីបំផុត…. (មានវីដេអូ)

ស្រីស្អាតៗស្លៀកប៊ីគីនី អង្គុយក្នុងទូហ្គេមចាប់កុត្តត្តា ដើម្បីទាក់ទាញភ្ញៀវ តែទីបំផុត…. (មានវីដេអូ)


តៃវ៉ាន់៖ ដោយសារតែ បច្ចុប្បន្នមានទីផ្សារប្រកួតប្រជែងគ្នាច្រើន ទៅលើរឿងរកស៊ីលក់ដូរ ទើបធ្វើឲ្យម្ចាស់អាជីករ និងអ្នកជំនួញជាច្រើន តែងព្យាយាមរកតិចនិក ឬវិធីសាស្រ្តបែបប្លែកៗ រាល់គ្រប់រូបភាពណាមួយ ដើម្បីធ្វើយ៉ាងណាឲ្យទាក់ទាញចិត្តអតិថិជន ងាកមកចាប់អារម្មណ៍ទំនិញ ក៏ដូចជាផលិតផលរបស់ខ្លួន។

អតិថិជនដែលចង់លេងហ្គេមចាប់តុក្កតានេះ គឺត្រូវចំណាយពីរទៅបីកាក់ ដើម្បីញាត់ចូលក្នុងទូម៉ាស៊ីន។ ក្នុងករណីដែលភ្ញៀវចាប់តុក្កតាមិនបាន ស្រីស្អាតនៅក្នុងទូ នឹងផ្តល់នូវស្នាមញញឹមត្រឡប់មកវិញ និយាយពាក្យលួងលោម លើកទឹកចិត្ត ក៏ដូចជាជំរុញដល់ភ្ញៀវកុំឲ្យចុះចាញផងដែរ។


បើយោងតាមកាសែតក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា អ្នកនិយមលេងអីុនធើណែតជាច្រើន បានសម្តែងការមិនពេញចិត្ត ចំពោះសកម្មភាពនៃយុទ្ធសាស្រ្តទីផ្សារ ដ៏កខ្វក់ស្មោគគ្រោកបែបនេះ ព្រោះវាជាទង្វើមួយប៉ះពាល់សង្គម និងរំលោភបំពានដល់ស្រ្តីជាខ្លាំង។


យ៉ាងណាមិញ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងៗរួចមក ខាងម្ចាស់ហាងក៏បានថ្លែងសារមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដើម្បីជាការសុំទោសដល់មហាជន ដោយអះអាងថា ចាប់ពីថ្ងៃនេះតទៅ នឹងគិតគូរពិចារណាឡើងវិញ ពីស្តង់ដារនៃការរៀបចំ ធ្វើយ៉ាងណាឲ្យសមរម្យនៅលើកក្រោយៗផងដែរ ៕





Post a Comment