កាលមុនពេលបានគ្នាជាប្តីប្រពន្ធបងថាស្រលាញ់អូនណាស់ តើហេតុអ្វីពេលនេះបងសម្លាប់អូនបែបនេះ? បងមិនអាណិតអូនទេ?
ប្តីប្រពន្ធ២នាក់ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតប្តីបានចាក់ប្រពន្ធខ្លួន ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម យ៉ាងអាណោចអាធម័។ ករណីឃាតកម្មមួយនេះ បានកើតឡើង នៅវេលាម៉ោង ០៧និង២០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ នៅភូមិបាម ឃុំគោគព្រេច ស្រុកគិរីវង់ ។


លោកវរសេនីឯកយ៉ុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហង់ ចន្ធូ ភេទប្រុស អាយុ២៦ឆ្នាំ (ប្តី) ទីលំនៅភូមិបាម ឃុំគោកព្រេច ស្រុកគិរីវង់ មានស្រុកកំណើតភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូរ ខេត្តកំពត បានធ្វើសកម្មភាពចាក់សម្លាប់ទៅលើប្រពន្ធឈ្មោះប៉ែន ស្រីខួច អាយុ២៣ឆ្នាំ មានទីលំនៅភូមិបាម ឃុំគោកព្រេច ស្រុកគិរីវង់ ត្រូវជាច្រើនកាំបិត បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាម យ៉ាងអាណោចអាធម័ ។


លោកអធិការនគរបាលស្រុកបានបន្តទៀតថា ក្រោយពេលកើតហេតុជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួនបាត់ ដោយបន្សល់ទុកនៅវត្ថុតាងមាន កាំបិតចុងស្រួច១ ស្រោមប្លាស្ទិចពណ៌ខ្មៅ១ និងម៉កសុវត្ថិភាពពណ៌សរ១ ។ ចំពោះហេតុការណ៍ចាក់សម្លាប់នេះបណ្តាលមកពីរទំនាស់ផ្ទៃក្នុងគ្រួសារ ។


មុនពេលកើតហេតុគ្រួសារមួយនេះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតដល់ថ្នាក់ប្តីគិតខ្លីហ៊ានយកកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធជាទីស្រលាញ់របស់ខ្លួន ដល់ស្លាប់បាត់បង់ជីវិតដោយមិនស្តាយស្រណោះអ្វីឡើយ ។ ក្រោយពេលកើតហេតុឃាតករជាប្តីបានរត់គេចខ្លួនបាត់ស្រមោល ហើយបច្ចុប្បន្ននេះ សមត្ថនិច្ចជំនាញ កំពុងតែបន្តស្រាវជ្រាវ ដើម្បីតាមចាប់ឃាតករយកមកកាត់ទោសទៅច្បាប់៕


Post a Comment