បុរសកំណាច់ម្នាក់ផឹកស្រវឹង ទាញស្នចាក់ប្អូនប្រុសរបួសធ្ងន់

បុរសម្នាក់ផឹកស៊ីស្រវឹង ស្រែកឡូឡា ធ្វើឲ្យប្អូនបង្កើតទ្រាំមិនបាន ក៏ចេញមកប្រាប់កុំឲ្យស្រែក ស្រាប់តែគេផ្ទុះកំហឹងយ៉ាង​ក្រេវ​ក្រោធ ស្ទុះទៅទាញស្ន ចាក់ប្រហារមកលើមុខជនរងគ្រោះ បណ្ដាលឲ្យស្នមុខ២ជាប់នឹងមុខ ហើយត្រូវសមត្ថកិច្ចនគរបាលរដ្ឋបាលចុះទៅចាប់ខ្លួន កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃពុធ ១៥កើត ខែមាឃ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា គ.ស២០១៨ នៅក្នុងភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ។
មន្ត្រីនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនបង្កដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ អ៊ុយ រ៉េន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ រីឯជនរងគ្រោះ ឈ្មោះ អ៊ុយ សំណាន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខ​របរនេសាទ។ ពួកគេទាំង២នាក់បងប្អូនបង្កើត មានលំនៅក្នុងភូមិឃ្លាំង​លិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។
បើតាមសម្ដីរបស់ជនរងគ្រោះ បានឲ្យដឹងថា បងប្រុសបង្កើតរបស់គាត់ ជាមនុស្សញៀនស្រា ​និងតែងតែផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ហើយកាលពី១០ថ្ងៃមុននេះ គាត់បានមកលេងផ្ទះរបស់ខ្លួន។ លុះពេលគាត់ផឹកស្រាស្រវឹងម្ដង ស្រែកឡូឡា រំខានដល់បងប្អូនអ្នកជិតខាង រកពេលដេកពួយពុំបានឡើយ។



No comments