ទឺកភ្នែកស្រក់ហូរដោយមិនដឹងខ្លួន!!! កូនកម្លោះ សុខចិត្តរង់ចាំកូនក្រមុំ ដែលកើតជំងឺបាត់ការចងចាំ អស់រយៈពេល ៨ ឆ្នាំ ទម្រាំដល់ថ្ងៃរៀបការ(មានវីដេអូ)

ពិធីមង្គលការរវាងលោក Hisashi Nishizawa និងនាង Mai Nakahara ដែលគ្រោងរៀបចំ នៅឆ្នាំ ២០០៧ ត្រូវបានរំសាយទាំងបង្ខំចិត្ត ក្រោយពេលកូនក្រមុំបានកើតជំងឺបាត់ការចងចាំ មុនថ្ងៃរៀបការ។
នាង Nakahara
អំឡុងពេលនាងកំពុងសម្រាកនៅមន្ទីរពេទ្យ គ្រួសាររបស់កូនក្រមុំ បានទទូចឲ្យកូនកម្លោះបំភ្លេចនារីជាទីស្រលាញ់ចោលចុះ ព្រោះនាងបានពិការស្មារតីទៅហើយ។ ប៉ុន្តែគាត់នៅតែចចេស និងស៊ូរង់ចាំនាងរហូត។
លោក Hisashi Nishizawa
នាង Nakahara បានកើតជំងឺបាត់ការចងចាំ កាលពីចុងខែធ្នូ ឆ្នាំ ២០០៦ និងត្រូវបានក្រុមគ្រូពេទ្យ ធ្វើរោគវិនិច្ឆ័យរកឃើញនូវជំងឺដ៏កម្រម៉្យាងឈ្មោះ “Anti-NMDA receptor encephalitis” ដែលអាចកើតមានលើមនុស្សចំនួន ០.៣៣ នាក់ ក្នុងចំណោមមួយលាននាក់។
ជំងឺនេះបណ្តាលឲ្យប្រព័ន្ធភាពសាំុរបស់អ្នកជំងឺ ដែលមានតួនាទីការពារពីបាក់តេរីនៅក្នុងសារពាង្គកាយ ឲ្យទៅវាយប្រហារមុខងាររបស់ខួរក្បាល។
យ៉ាងណាក៏ដោយ ក្រោយពីបានព្យាបាលពីសំណាក់គ្រូពេទ្យជំនាញ ជំងឺរបស់នាង Nakahara ស្រាប់តែមានភាពប្រសើរជាងមុន និងអាចត្រឡប់ទៅផ្ទះវិញបាន។  
នាង Nakahara និងក្រុមគ្រួសារ
ច្រើនខែច្រើនឆ្នាំកន្លងផុតទៅ នាងចាប់ផ្តើមមានការចងចាំឡើងវិញបន្តិចម្តងៗ និងអាចចំណាំក្រុមគ្រួសាររបស់នាងបាន។ ប៉ុន្តែមនុស្សម្នាក់ ដែលនាងនៅតែមិនអាចចំណាំបាននោះ គឺលោក Hisashi Nishizawa ដែលជាគូស្នេហ៍របស់នាង។
លោក Hisashi Nishizawa (ពាក់អាវយឺតខ្មៅ) និងនាង Nakahara
លោក Hisashi Nishizawa និងនាង Nakahara
Nakahara មានការងឿងឆ្ងល់ជាខ្លាំង ថាតើគាត់ជានរណា បានជានៅក្បែរខ្លួននាងរហូត។ លុះដល់ពេលមួយ ខណៈដែលកំពុងមើលកូនសៀវភៅកំណត់ហេតុមួយក្បាល នាងបានប្រទះឃើញ កម្រងរូបភាពអនុស្សាវរីយ៍រវាងអ្នកទាំងពីរ និងថ្ងៃដែលពួកគេណាត់គ្នាចេញក្រៅ មានកត់ត្រាទុកក្នុងសៀវភៅនោះ។
រូបថតពួកគេ
ទីបំផុតនាងអាចចំណាំគាត់បាន ធ្វើឲ្យគ្រប់ៗគ្នារំភើបយ៉ាងខ្លាំង ក្រោយរយៈពេល ៨ ឆ្នាំ ដែលពិធីមង្គលការរបស់ពួកគេ ត្រូវបានរំសាយ។
ពិធីមង្គលរវាង លោក Hisashi Nishizawa និងនាង Nakahara ត្រូវបានរៀបចំសាជាថ្មី ដែលប្រព្រឹត្តទៅនាថ្ងៃទី ២១ ធ្នូ ២០១៤ និងមានការចូលរួមយ៉ាងកុះករពីសំណាក់ បុគ្គលិកមន្ទីរពេទ្យ មិត្តភក្តិ ក្រុមគ្រួសារ របស់កូនក្រមុំ។
មង្គលការរបស់លោក Hisashi Nishizawa និងនាង Nakahara
រឿងរ៉ាវជីវិតស្នេហារបស់ប្តីប្រពន្ធជនជាតិជប៉ុនទាំងពីរ ទម្រាំបានក្លាយជាគូស្វាមីភរិយា បានធ្វើឲ្យមនុស្សជាច្រើនកើតក្តីរំជួលចិត្ត ហើយថែមទាំងត្រូវបានគេយកមកសរសេរចងក្រងជាសៀវភៅ និងថតជាខ្សែភាពយន្តនៅឆ្នាំ២០១៧នេះផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖

No comments