ថោកសន្តិសុខថោកទាបនៅសាលាអន្តរជាតិល្បីមួយ ចាប់រំលោភក្មេងស្រ្តីវ័យ១១ឆ្នាំម្នាក់រហូតមានផ្ទៃពោះទាំងមិនគ្រប់អាយុ


ការរំលោភបំពានកុមារកើតឡើងសឹងតែគ្រប់ទីកន្លែងទាំងអស់មិនលើកលែងសូម្បីតែនៅក្នុងសាលារៀន កុមារតែងតែទទួលការគំរាមសព្វបែបយ៉ាងពីអ្នកដែលរំលោភបំពានលើរាងកាយគេ។ ប្រភពព័ត៌មានអន្តជាតិមួយបានរាយការណ៍ថា កុមារដែលមានវ័យទើបតែ១១ឆ្នាំម្នាក់ត្រូវបានសន្តិសុខសាលារំលោភរហូតមានផ្ទៃពោះ។ តាមរយៈប្រភពបានអៅយដឹងថាក្មេងស្រីវ័យ១១ឆ្នាំម្នាក់នេះត្រូវបាន​សន្តិសុខវ័យ៥០ឆ្នាំរំលោភរយៈពេលជាង២ឆ្នាំមកហើយ។ គ្រួសាររបស់ជនរងគ្រោះបានដឹងបន្ទាប់ពីក្មេងស្រ្តីម្នាក់នេះមានផ្ទៃពោះ នាងបានប្រាប់ថានាងពិបាកក្នុងខ្លួន។

គ្រួសាររបស់នាងបាននាំនាងទៅមន្ទីរពេទ្យពិនិត្យ គ្រូពេទ្យបានប្រាប់ថានាងមានផ្ទៃពោះរយៈពេល៥ខែមកហើយ។ បន្ទាប់ពីដឹងរឿងមនុស្សក្នុងគ្រួសារព្យាយាមសួូរនាងថាអ្នកណាធ្វើអោយនាងមានផ្ទៃពោះ នាងនិយាយតែសពាក្យមួយម៉ាត់តែប៉ុណ្ណោះគឺ “គ្រូបង្រៀន”។ ក្មេងស្រីនោះបានប្រាប់ថានាងត្រូវបានសន្តិសុខនោះរំលោភដំបូងនៅបន្ទប់ក្រោមដីរបស់សាលារៀន គាត់ប្រើកំលាំងបង្ខំនាងរំលោភនាងហើយគេគំរាមថាសម្លាប់គ្រួសារនាងទាំងអស់បើនាងប្រាប់នរណាម្នាក់។ ពេលនោះនាងទើបតែមានអាយុទើបតែរៀនថ្នាក់ទី៤ ហើយមានវ័យ៩ឆ្នាំប៉ុណ្ណោះ សន្តិសុខនោះបានព្យាយាមរំលោភនាងម្តងនៅក្នុងអគារចាស់មួយក្នុងសាលា។ នៅពេលនេះសន្តិសុខនោះត្រូវបានប៉ូលិសឃាត់ខ្លួន រងចាំលទ្ធផលតេស្ត DNA ចេញមក៕

ក្រុមហ៊ុន Hyundai ប្រើ​មនុស្ស​យន្ត​ផលិត​កប៉ាល់​ជាលើក​ដំបូង

ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង Hyundai បាន​ប្រកាស​នៅ​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៨​នេះ​ថា ខ្លួន​នឹង​ប្រើប្រាស់​មនុស្ស​យន្ត​ក្នុងការ​ផលិត​កប៉ាល់​ជាលើក​ដំបូង ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​កាត់​បន្ថយ​ការ​ចំណាយ។ ការ​ប្រកាស​នេះ បន្ទាប់ពី​ក្រុមហ៊ុន​បាន​ធ្វើការ​សាកល្បង​ប្រព័ន្ធ​មនុស្ស​យន្ត នៅ​កំពង់ផែ​ក្រុង Ulsan ចម្ងាយ​ជាង ៤០០​គីឡូម៉ែត្រ​ពី​ក្រុង​សេអ៊ូល។
ក្រុមហ៊ុន​បញ្ជាក់​ថា ប្រព័ន្ធ​នេះ គឺ​ផ្អែកលើ​បណ្តាញ​តភ្ជាប់​ឧបករណ៍​ដើម្បី​ទទួល​បាន​ទិន្ន័យ (Internet of Things) និង​បច្ចេកវិទ្យា​ស្វ័យ​ប្រវត្តិ ហើយ​នឹង​ត្រូវ​បំពាក់​ជាមួយ​ប្រព័ន្ធ​កម្តៅ​។ Hyundai ក៏គ្រោងនឹង​បន្ថែម​បច្ចេកវិទ្យា AI និង​បច្ចេកវិទ្យា​ទំនើបៗ​ផ្សេងៗ​ទៀត ចូលក្នុង​ឧស្សាហកម្ម​នេះ​នាពេល​អនាគត​ផងដែរ។
ក្រុមហ៊ុន​នេះ​អះអាង​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​មនុស្ស​យន្ត នឹង​បង្កើន​ផលិតភាព ៣​ដង និងមាន​គុណភាព​ជាង បើ​ប្រៀបធៀប​នឹង​ការ​ផលិត​កប៉ាល់​ធ្វើឡើង​ដោយ​មនុស្ស ហើយ​រំពឹង​ថា នឹង​ជួយ​កាត់បន្ថយ​ការ​ចំណាយ​ដល់​ជិត ២០០លាន​ដុល្លារ ក្នុង​រយៈពេល​ពី ១០ ទៅ ២០ឆ្នាំ​ខាងមុខ៕
ប្រភព​ ខ្លីៗ

ក្រុង Barcelona ​ហាម​យន្តហោះ​ទាំង​អស់​ហោះ​ពី​លើ​ផ្ទះ​របស់ Messi

ព្រលាន​យន្តហោះ El Prat Airport ​បាន​បញ្ជាក់​ថា​យន្តហោះ​ទាំង​អស់​មិន​អនុញ្ញាត​ឱ្យ​ហោះ​កាត់​ពី​លើ​ផ្ទះ​របស់ Lionel Messi ​បាន​ទេ។
ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង ​ក្រោយ​ពី​មាន​ការ​ប្ដូរ​ជើង​ហោះហើរ​របស់​ព្រលាន​យន្តហោះ El Prat Airport។ លោក Javier Sanchez-Prieto ​ប្រធាន​ប្រតិបត្តិ​នៅ​ព្រលាន​យន្ដហោះ​មួយ​នេះ​បាន​បន្ដ​ថា​តាម​គម្រោង​ការ​ប្ដូរ​ជើង​ហោះហើរ​ព្រោះ ​ដើម្បី​ពង្រីក​ឱ្យ​ព្រលាន​មួយ​នេះ​កាន់​តែ​ធំ និង​ទទួល​បាន​ជើង​ហោះហើរ​កាន់​តែ​ច្រើន។ តែ​ផ្ទុយ​ទៅ​វិញ វា​មិន​អាច​ដំណើរ​បាន​ឡើយ ត្បិត​អី​តាម​គោលការណ៍​ពី​ទីក្រុង Barcelona គឺ​ជើង​ហោះហើរ​ទាំង​អស់​មិន​អាច​ហោះ​ពី​លើ​ផ្ទះ​របស់​តារា​បាល់ទាត់ Messi ​បាន​ទេ។
សូម​បញ្ជាក់​ថា​ផ្ទះ​របស់​ Messi ​នៅ​ទី​ក្រុង Barcelona ​នោះ ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ពី​ព្រលាន​យន្ដហោះ​ខាង​លើ​នេះ ​ខណៈ​ដែល​វា​ជា​ភូមិគ្រឹះ​ធំ​មួយ​ក្នុង​តំបន់៕
ប្រភព​ Sabay news

No comments