អាសូរ​ណាស់​!ចេះតែលឈសម្លេងស្រែកយំចេញពីផ្នូរទៅគាស់មើលអ្វីៗត្រូវបានហួសពេល (​មាន​វីដេអូ​)

​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវបាន​គេ​យកទៅ​កប់​ទាំង​នៅមាន​ជីវិត ហើយ​នាង​ត្រូវ​ទុក​ឲ្យ​ដេក​ក្នុងស្ថានភាព​នៅ​ដឹងខ្លួន​នៅក្នុង​មឈូស អស់​រយៈពេល ១១ ថ្ងៃ ។ គ្រួសារ​របស់​នាង​បាន​បំបែក​ផ្នូរ​ថ្ម បន្ទាប់ពី​ប្រជាជន​ក្នុងស្រុក​បានលឺ​សំលេង​ស្រែក​ចេញពី​ផ្នូរ ប៉ុន្តែ វា​គួរឱ្យ​សោកស្តាយ អ្វីៗ​បាន​ហួសពេល​ទៅហើយ ។​
​សាច់ញាតិ​របស់ Rosangela Almeida dos Santos អាយុ ៣៧ ឆ្នាំ បាន​និយាយថា នាង​បាន​ព្យាយាម​ខំប្រឹង​រើស​បំរាស់ ដើម្បី​ចេញពី​មឈូស ដែល​ត្រូវបាន​បិទ​ដោយ​ដែកគោល ហើយ​ត្រូវ​ស្ថិតនៅក្នុង​ផ្នូរ​ថ្ម​ទៀត ។​
​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញ​ខណៈពេល​សាច់ញាតិ​របស់​នាង ព្យាយាម​វាយ​បំបែក​ម៉ុង ដើម្បី​លើក​មឈូស​ចេញ នៅ​ទី​បញ្ចុះសព​ស្ថិតក្នុង Riachao das Neves, ភាគ​ខាងជើង​នៃ​ប្រទេស​ប្រេ​ស៊ី​ល ដើម្បី​ពិនិត្យមើល​នាង បន្ទាប់ពី​ត្រូវបាន​កប់​រយៈពេល ១១ ថ្ងៃ ។​
MailOnline បាន​រាយការណ៍​ថា មនុស្ស​រស់នៅ​ជិត​ទី​បញ្ចុះសព​នោះ បានមក​ប្រាប់​គ្រួសារ​របស់​នាង​ថា នាង​ត្រូវបាន​កប់​ទាំង​នៅមាន​ជីវិត បន្ទាប់ពី​ពួកគេ​បានលឺ​សម្លេង​ស្រែក​ចេញពី​ក្នុង​ផ្នូរ ។​
​ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ បន្ទាប់ពី​ពួកគេ​ព្យាយាម​គាស់​ក្តារ​មឈូស​ឡើង វា​យឺត​ពេល​ទៅហើយ​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​នាង ខណៈដែល​ពួកគេ​បាន​រកឃើញ​ស្នាមរបួស​នៅត្រង់​ដៃ និង​ថ្ងាស ដែល​គេ​ជឿជាក់ថា នាង​បាន​ព្យាយាម​ខំប្រឹង​ចេញពី​ក្តារ​មឈូស ។​
​គួរ​បញ្ជាក់ថា Rosangela ត្រូវបាន​សម្រេច​យកទៅ​បញ្ចុះ បន្ទាប់ពី​ក្រុម​វេជ្ជបណ្ឌិត​នៅឯ​មន្ទីរពេទ្យ បានប្រកាសថា នាង Rosangela Almeida dos Santos បាន​ស្លាប់ ដោយសារតែ​បញ្ហា​គាំងបេះដូង ៕​

No comments