ដោយសារការបាត់សត្វឆ្កែធ្វើឲ្យមនុស្ស ២៨ នាក់ភ័យបុកពោះព្រោះតែឃើញស្តែងៗនៅកន្លែងកាប់ខ្លែមតែម្តង
មហាជនជាអ្នកស្រលាញ់សត្វ បានមានការស្លុតរន្ធត់ជាខ្លាំង ខណៈបានឃើញឆ្កែត្រូវបានសម្លាប់១ក្បាល ដែលដំបូងមានការយល់ច្រឡំ ដោយជឿថា ជាសត្វចិញ្ចឹមរបស់អ្នកស្រុកម្នាក់ដែលកំពុងបាត់ខ្លួន កំពុងត្រូវបានព្យួររង់ចាំកាប់សាច់ធ្វើម្ហូបក្លែម នៅឯកន្លែងបោះជំរុំស្នាក់នៅរបស់កម្មករជនជាតិកម្ពុជា ២៨ នាក់ ស្ថិតក្នុងស្រុក Wang Somboon ខេត្ត Sa Kaew ប្រទេសថៃ ។

ស្ត្រីម្នាក់ឈ្មោះ Anchisa Sapsasom បានប្រាប់ប៉ូលីសនៅព្រឹកថ្ងៃអាទិត្យ ថានាងកំពុងស្វែងរកសត្វឆ្កែរបស់នាងអាយុ១ឆ្នាំ ដែលបានបាត់ខ្លួនកាលពីថ្ងៃសៅរ៍ និងថា នាងបានឃើញសាកសពខ្មៅ១កំពុងព្យួរ ដោយក្បាលរបស់វាត្រូវបានកាត់ផ្តាច់ដាក់ក្នុងឆ្នាំសម្លទៅហើយ នៅឯកន្លែងបោះជំរុំនោះ ។ ព្រោះតែនាងពុំអាចបញ្ជាក់ថាតើឆ្កែនោះជាសត្វចិញ្ចឹមរបស់នាងដែលបានបាត់ខ្លួន ប៉ូលីសក៏បាននាំនាងទៅកាន់កន្លែងនោះម្តងទៀត ។
ទោះបីពួកគេពុំអាចរកឃើញក្បាលរបស់ឆ្កែនៅក្នុងឆ្នាំងសម្ល តែពួកគេបានឃើញខ្លួនឆ្កែកំពុងព្យួរនៅនឹងដើមឈរ ។ Anchisa និយាយថា សត្វនោះពុំមានជាសត្វចិញ្ចឹមរបស់នាងទេ ។ ម្ចាស់កន្លែងបោះជំរុំនោះដែលគ្រាន់តែប្រាប់ថាមានឈ្មោះ Nikhom និយាយថា ឆ្កែដែលព្យួរនឹងដើមឈើនោះ គឺជាឆ្កែចិញ្ចឹម១ក្បាលដែលត្រូវបានងាប់ដោយសាររថយន្តកិន ។
បុរសម្នាក់ឈ្មោះ Paisal Rengrang ដែលក្រោយមក បានបញ្ជាក់ថារឿងនេះជាការពិត ក៏បានប្រគល់ឆ្កែងាប់នោះ ទៅឲ្យកម្មករជនជាតិកម្ពុជាធ្វើម្ហូបទៅ ។ លោកក្រោយមក គ៏បាននិយាយថា សត្វឆ្កែចិញ្ចឹមរបស់អ្នកស្រី Anchisa បានបង្ហាញខ្លួននៅឯផ្ទះម្ចាស់របស់វា ដោយស្ថិតក្នុងសភាពស្រេកឃ្លាន និងអស់កម្លាំង ៕



Post a Comment