ស្តាប់ចម្លើយសារភាព ដែលជនដៃដល់​ ផល​ ពេញ​ បាញ់សម្លាប់ជនរងគ្រោះទាំង​ ៣​ នាក់​


តាមចម្លើយសារភាពរបស់ជនសង្ស័យថាមូលហេតុដែល​បណ្តាលឲ្យមានការ​បាញ់សម្លាប់ជនរងគ្រោះទាំង ០៣នាក់ខាងលើ ដោយសាតែ កាលពីថ្ងៃទី ៣០​ ខែ​មករា​ ឆ្នាំ​ ២០១៨ ជនរងគ្រោះទាំង ០៣នាក់ខាងលើ បានចូលទៅដកហូតម៉ាស៊ីនកាត់ឈើពីជនជាតិវៀតណាម ដែលកំពុងធ្វើសកម្មភាពគាស់គល់ឈើ​ ។​ ពេលនោះជនសង្ស័យឈ្មោះ ផល ពេញ បានមកចរចារដោយជនរងគ្រោះបានទាមទារប្រាក់​ចំនួន ៥លានដុង ជាថ្នូរនិងការប្រគល់ម៉ាស៊ីនកាត់ឈើឲ្យវិញ ។


ក្រោយពីមានការព្រមព្រៀងគ្នា រួចហើយ ជនរងគ្រោះទាំង ០៣នាក់ បានរាយការណ៏ជូនទៅលោកព្រះរាជអាជ្ញាខេត្តមណ្ឌលគីរី ហើយព្រះរាជអាជ្ញាបានរាយការណ៏ទៅ​ប្រធានអង្គភាពវរព្រំដែន បន្ទាប់មកប្រធានអង្គភាពបានទូរសព្ទ័ទៅស្តីបន្ទោសជនសង្ស័យឈ្មោះ ផល ពេញ ជាហេតុធ្វើឲ្យជនសង្ស័យឈ្មោះ ផល ពេញ មានការខឹងសម្បាហើយក៏ទៅតាមសួរនាំជនរងគ្រោះទាំង ០៣នាក់ ថាយកលុយហើយម៉េចបានរាយការណ៏ទៅលើទៀត រួចក៏មានការទំនាស់ពាក្យសំដីគ្នា ជាហេតុ​បណ្តាលឲ្យជនសង្ស័យឈ្មោះ ផល ពេញ បាញ់សម្លាប់ជនរងគ្រោះទាំង ០៣នាក់ តែម្តង ។



No comments