សុំ១ពាន់ស៊ែរបានទេ ? ពិតជាកម្របានឃើញណាស់រូបថតដំបូងបង្អស់នៃប្រាសាទអង្គរវត្តកម្ពុជា

ពិតជាកម្របានឃើញណាស់នូវទិដ្ឋភាពដ៏អស្ចារ្យនៃប្រាង្គប្រាសាទអង្គរវត្តសម័យបុរាណកាលដែលថតដោយជាងថតរូបអាជីពជនជាតិបារាំង។ បើគិតទៅរូបភាពនេះមានអាយុកាល១៥១ឆ្នាំហើយ។
យោងតាមហ្វេសប៊ុកឈ្មោះ SPKT LIV បានសរសេររៀបរាប់ថា៖ ​«នេះគឺជារូបថតដំបូងបង្អស់នៃប្រាសាទអង្គរវត្ត កម្ពុជា ដែលថតកាលពី ១៥១ ឆ្នាំ​មុន ដោយជាងថតរូបអាជីពជនជាតិបារាំងឈ្មោះ អាមីល ជីសែល ក្នុងគ.ស ១៨៦៦ (មុនឆ្នាំ១៨៦៦ មានតែរូបគំនូរព្រាងដោយដៃ) » ៕ ​កុំភ្លេចស៊ែរអោយកូនខ្មែរគ្រប់គ្នាបានដឹង !

ប្រភពពី Amazing Cambodia

បើមិនជឿកុំប្រមាថ !!! បុរសម្នាក់ដើរចូលទៅក្នុងព្រៃ បាត់ខ្លួនយ៉ាងអាថ៌កំបាំង ដល់ពេលអុជធូបសែនព្រេងហើយ ស្រាប់តែជួបរឿងនឹកស្មានមិនដល់


កាលពីថ្ងៃម្សិលមិញនេះ ប៉ូលីសបានទទួលបណ្ដឹងពីលោកដាវ ស័ង្ខជ័យភូមិ ឪពុករបស់នាយ សម័យ ស័ង្ខជ័យភូមិ ដែលបាត់ខ្លួនយ៉ាងអាថ៍កំបាំង ឃើញត្រឹមតែសាកសពម៉ូតូដែលត្រូវឆេះ កាលពេលល្ងាច កន្លងមក ក្រោយអោយអ្នកជ្រមុជទឹកស្វែងរកក្នុងស្រៈហើយតែមិនឃើញ ខណៈពេលដែលប៉ូលីសដែលចូលស្វែងរកក្នុងចំណុចផ្សេងហើយនៅមិនឃើញសាកសព។


ខណៈពេលនេះខ្លួននិងអ្នកស្រុកបានប្រទះឃើញសពរបស់នាយ សម័យ កូនប្រុសហើយ ត្រូវចងកនៅក្រោមដើមឈើ ឆ្ងាយពីចំណុចដែលឆេះរថយន្តប្រហែលជិត ២គីឡូមែត្រ ក្រោយពីដឹងរឿង ប៉ូលីសបានប្រញាប់ទៅរាយការណ៍អោយមេបញ្ជារការ និងក្រុមនិតិភ័ស្តុតាងចូលរួមពិនិត្យសាកសព។


លោកដាវ ឪពុករបស់នាយសម័យ រៀបរាប់ថា ក្រោយពីប៉ូលីសចុះទៅស្វែងរកតែមិនឃើញ ទើបខ្លួនបានទៅរកព្រះសង្ឃអោយមើល និងអុជធូបបួងសួង ព្រះសង្ឃអង្គនោះមានសង្ឃដីកាថា សពនៅលើដើមឈើ អោយទៅមើលនៅតាមដើមឈើ ទើបខ្លួនបានបបួលសាច់ញាតិនិងអ្នកជិតខាងសរុប ៨នាក់ ដើរមើលតាមដើមឈើ។


ក្រោយមកក៏ឃើញថា កូនប្រុសត្រូវចងកនៅក្រោមដើមស្ដៅនិងដើមដែលនៅកៀកគ្នា ជាចំការរបស់ជំនួយការមេភូមិ ប្រើខ្សែសរសៃតូច ចងក សពនៅព្យួរនិងមែកឈើ ប្រទះឃើញបារីចំនួន ៤ដើម និងដែកកេះ ១ ដែលជារបស់អ្នកស្លាប់ មានស្លាកស្នាមជក់ហើយ ១ដើម ក្រៅពីនេះនៅឃើញកាំបិតកាត់ស្មៅដែលអ្នកស្លាប់កាន់មកពីខ្ទមស្រែ ១ ដើម ។


ពូជ​អម្បូរ​មនុស្ស​យក​បងប្អូន​បង្កើត​ធ្វើ​ប្ដី​ប្រពន្ធ​


ពេល​អាន​មកដល់​ត្រង់នេះ មិត្ត​អ្នកអាន​អាច​វាស​ភ្នែក​មើលទៅ​រូបភាព​បុរស ២ នាក់​ដែលមាន​រូបរាង​ស្រដៀង​នឹង​កូនភ្លោះ​តែ​ជាការ​ពិត​គេ​ជា​កូន​ដែល​កើតចេញពី​បងប្អូន​បង្កើត​យកគ្នា ។ ពិតមែន​ដែល​កូន​ដែល​កើតចេញពី​បង​ចេញមក​មាន​អវយវៈ​គ្រប់​ ៣២ ​ប្រការ​មែន​តែ​ពិការភាព​មាននៅ​សព្វ​រាងកាយ​របស់គេ ។ ក្មេង​ដែល​កើតចេញពី​បងប្អូន​បង្កើត​យកគ្នា​នេះ ក្រៅពី​មាន​រាងកាយ​ពិការ​ហើយ​នោះ គេ​ក៏ត្រូវ​រស់នៅ​ទាំង​ទុក្ខវេទនា​ពី​អា​ការៈដែល​ហៅថា ស៊ី​រៀល ខេ​បី​លី ឆេ​ធិ​ង​ ឬ ភាព​ចំ​ខ្សោយ​ដែល​កើតចេញពី​គ្រប់​ប្រព័ន្ធ​នៃ​រាងកាយ ។​
​វា​ជា​រោគ​ដែល​កើតចេញពី​ភាពច្របូកច្របល់​នៃ​ហ្សែ​ន ឬ​ប្រព័ន្ធ​ពូជ​ដែល​ដូចគ្នា​នោះឯង​បើតាម​ការកត់ត្រា​ពី​អតីត​កាលពី​អ្នកមាន​កេរ្ដិ៍ឈ្មោះ​ដែល​បាន​រួមរ័ក​ក្នុង​សាច់ឈាម​តែមួយ​មាន​ដូចខាងក្រោម​នេះ ៖
​លោក ឆាល​ដា​វីន អ្នកបង្កើត​ច្បាប់​អធិប្បាយ​ពី​ការកកើត​នៃ​វត្ថុ​មានជីវិត​នៅលើ​ពិភពលោក រួមទាំង​ប្រព័ន្ធ​សាច់ញាតិ​របស់ខ្លួន​លោក ឆាល​ដា​វីន ទទួលបាន​រំ​លោះ​ដឹង​អស់ទាំងនោះ​ពីបទ​ពិសោធន៍​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់លោក ព្រោះ​លោក​បាន​រៀបការ​ជាមួយ​បងប្អូន​ជីដូនមួយ ។​
​តាម​ការកត់់ត្រា​ពី​គម្ពី​របៃ​បឺ​ល របស់​ជនជាតិ​គ្រី​ស្ទ ក្នុង​វគ្គ​ជី​ណេ​ស៊ី​ល  XX ១២ បាន​ពោលថា ពី​ភាព​ជួរជាតិ​ដែល​មនុ​ស្សបាន​សាង​ឡើង​តាមរយៈ​រួមភេទ​ក្នុង​សាច់ឈាម​តែមួយ រួច​កើត​ផល​អាក្រក់​ឡើង ។ លោក អាប់ ប្រាំ​ហាំ បាន​យក​កូនស្រី​បង្កើត​ខ្លួនឯង ធ្វើ​ឲ្យ​លោក​រាប់​សាច់ញាតិ​មិនត្រូវ លោក​ពោលថា នាង​ត្រូវជា​បងស្រី​របស់​កូន​ក៏​ថា​បាន ហើយ​ជា​កូនស្រី​របស់ខ្ញុំ​ក៏បាន តែ​ពេលនេះ​នាង​ប្រពន្ធ​របស់ខ្ញុំ និង​ជា​ម្ដាយ​របស់​កូន​ខ្ញុំ​ផងដែរ ។​
​សូម្បីតែ​លោក ម៉ូ​លេ មេដឹកនាំ​ជនជាតិ​អ៊ីស្រាអែល ដែល​ភៀសខ្លួន​ចេញពី​ដែនដី​អេ​ហ្ស៊ី​ប មកកាន់​ដែនដី​របស់​ព្រះ នៅក្នុង​គម្ពីរ​បានបញ្ជាក់​ថា ឪពុក​របស់គេ​គឺ អាប់​រ៉ាំ រៀបការ​ជាមួយ​បងស្រី​របស់ខ្លួន ឬ ត្រូវជា​អ៊ំស្រី​របស់លោក មូ​សេ ឈ្មោះ ចូ​ឆា​ប៊េ​ត នោះឯង ។​
​សត្វ​ខ្លា​ឈី​តា ជា​អំបូរ​សត្វ​ដែល​មិន​ធ្លាប់​បំបែកហ្វូង​ទៅណា​ទាល់តែសោះ ពួកវា​បង្កាត់​ពូជ​នៅក្នុង​ហ្វូង​តែមួយ មិន​ថា​ជា​មេ ឬ​បងប្អូន​បង្កើត​នោះទេ ។ រយៈពេល​ត​ទៅមុខទៀត ពូជ​ខ្លា​ឈី​តា​នឹង​កាន់តែ​ចុះខ្សោយ​ទៅៗ រហូត​មាន​តំរូវ​ថា នឹង​ដាច់​ពូជ​ពី​ពិភពលោក​នា​ឆាប់ៗ​ខាងមុខនេះ ។​
​លទ្ធិ​សាសនា នៅក្នុង​គ្រី​ស្ទ​សាសនា​និកាយ​កាតូលិក​គេ​មិន​ហាមប្រាម​ចំពោះ​កូនចៅ​តំណរ​ទី​២ second cousine រៀបការ​រស់នៅ​ជាមួយគ្នា​តាម​ប្រពៃណី​នោះទេ ។​
​លោក ហ៊ី​ទ្លែ​រ  បុគ្គល​ដែលមាន​ឈ្មោះថា ជា​អ្នកបញ្ជា​ឲ្យ​សម្លាប់​ផ្ដាច់​ពូជ​ជនជាតិ​អ៊ីស្រាអែល ក្នុង​សង្គ្រាមលោកលើកទី​២​ក្រោយពេល​គេ​សិក្សា​ពី​ប្រវត្តិ​នោះ ទើប​គេ​លែង​ចម្លែក​ចិត្តត្រង់​ថា ហេតុអ្វី​ក៏​គេ​មាន​ចរិត​កាច​សាហាវ​នោះ ឪពុក​របស់លោក ហ៊ី​ទ្លែ​រ ជាម​ន្ដ្រី​សង្ឃ​ជាន់ខ្ពស់​ឬ​រាជាគណៈ​ក្នុងសម័យ​នោះ មុនពេល​បួស​ជា​បុព្វ​ជិត​ឪពុក​របស់គេ​បាន​រៀបការ​ជាមួយនិង​បងស្រី​ប្អូនស្រី ឈ្មោះ ផ័​ឡា ជា​ស្ដ្រី​ខ្នង​គម​ទៀតផង លោក ហ៊ី​ទ្លែ​រ បានក្លាយ​ទៅជា​ក្មេង​ដែលមាន​ចិត្តទន់​ជ្រាយ​យ៉ាង​ងាយ ព្រោះ​លោក​មាន​ដំបៅ​ក្នុង​បេះដូង​យ៉ាងជ្រៅ ។​
​ក្ស​ត្រី​យ៍​កា​ឡូ​ស​ទី ២ នៃ​ប្រទេស​អេស្បាញ ក្នុង​ប្រវត្តិសាស្ដ្រ​បាន​កត់ត្រា​ទុក​ថា រាជវង្ស កា​ឡូ​ស បាន​យក​បងប្អូន​បង្កើត​មក​រហូត​ធ្វើឱ្យកូនចៅ​ដែល​ចាប់កំណើត​មក កើតមាន​ភាព​ពិការ​ដែល​ហៅថា ហាប់ ល្បឺ​កចូវ​។ រោគ​នេះ​មាន​អណ្ដាត​រីក​ធំ​ពេញមាត់ មិនអាច​ឱ្យ​ទំពារ​អាហារ​បាន រួមទាំង​មាន​រូបរាង​ខុស​ប្រក្រតី មិនអាច​ធ្វើជា​ឪពុក​គេ​ឬ​ស្នងរាជ្យ​បន្ដទៀត​បាន ។​
​លោក អែល​វី​ស ប្រ៉េ​ស​លី មាន​ពត៌មាន​លេច​ឮថា លោក អែល​វី​ស មាន​សកម្ម​ភាពមិន​គ​ប្បី​ជាមួយ​ម្ដាយ ក្រោយពេល​ឪពុក​ស្លាប់ទៅ ។ លោក អែល​វី​ស ធ្លាប់​ដេក​គ្រែ​ជាមួយ​ម្ដាយ ក៏ប៉ុន្ដែ​ពត៌មាន​នេះ​ពុំមាន​ប្រភព​ណាមួយ​បញ្ជាក់ថា ជា​ការពិត​ប៉ុន្មាន​ភាគរយ​នោះដែរ ។ លោក ពឺ​ទ័​រ វីត​មឺ​រ គ្រូពេទ្យ​ចិត្ត​ប្រចាំ​គ្រួសារ​លោក អែល​វី​ស និង​ជា​អ្នកនិពន្ធ​ប្រវត្តិ​លោក អែល​វី​ស បាន​បញ្ជាក់ថា ម្ដាយកូន ២ នាក់​នេះ ត្រូវ​រងទុក្ខវេទនា​ពី​រោគ​ម្យ៉ាង​ដែលមាន​ឈ្មោះថា Lethal Mother and son Enmeshment Syndrome អាការៈរោគ​នេះ​ចូលចិត្ត​រស់នៅ​ឯកោ សោកសៅ ដេក​យល់សប្ដិ​អាក្រក់ៗ ស៊ី​ច្រើន សន្សំ​របស់​ចម្លែកៗ និង ទោរទន់​ទៅរក​គ្រឿងញៀន ។​
​ឃ្លី​អូ​ផាត់​ត្រា នេះ​គឹជា​គំរូ​ដើម​នៃ​ការរួមរ័ក​ក្នុង​សាច់ឈាម​តែមួយ​នៃ​រាជវង្ស​ព្រះ​នាង ឃ្លី​អូ​ផាត់ ព្រះ​អាណាចក្រ​អៃ​ឃុ​ប​បូរាណ ស្ថិតក្នុង​រាជវង្ស​ប៉ា​តូ​ឡេ​ម៉ា​អឺ​ក ដែល​បុព្វបុរស​បានកំណត់​ច្បាស់​ទុកឱ្យ​រៀបការ​ក្នុង​សាច់ឈាម​តែមួយ​ចក្រពត្តិ​រ៉ូ​ម៉ាំង ព្រះ​នាង​ធ្លាប់​រៀបការ​ជាមួយ​ប្អូនប្រុស​អាយុ ១២ ឆ្នាំ​រួចមកហើយ​ដែរ ។​
​ជឺ​រី​ឡេ​វី​ស ជា​តារា​សម្ដែង​ជនជាតិ​អង់គ្លេស បច្ចុប្បន្ន​គេ​បានមក​នៅក្នុង​ហូលីវូដ ហើយ​ធ្លាប់បាន​បង្កើត​សារពត៌មាន​ភ្ញាក់ផ្អើល​កាលពី​ឆ្នាំ ១៩៥០ នៅក្នុង​ទីក្រុង​កេ​ត​វីត ដោយ​លោក​បាន​រៀបការ​ជាមួយ​ចៅស្រី​អាយុ​ត្រឹមតែ ១៣ ឆ្នាំ ។​
​ចក្រពត្តិ​កា​លិ​កូ​ឡា បាន​ត្រាស់​បញ្ជា​ឲ្យ​ប្រែ​ច្បាប់​គ្រប់គ្រង​គ្រួសារ​ជាថ្មី ដោយ​អនុញ្ញាតឱ្យ​បងប្អូន​អាច​រៀបការ​ជាមួយគ្នា​បាន ។ លក្ខណៈ​បែបនេះ​ធ្វើ​ឲ្យ​ទ្រង់​បាន​សុខ ព្រោះ​បាន​នេ​ប​និត្យ​ជាមួយនិង​ចៅស្រី​ខ្លួន​ដល់​ទៅ​៣​នាក់​នោះ ៕​

ព្រះបាទ​ចន្ទ​រាជា ដែល​គេ​សង់​ចេតិយ​នៅ​កំពូលភ្នំ​ឧ​ត្តុ​ង្គ​ជា​ស្ដេច​កាត់​ព្រះ​កេស​ស្ដេច​កន និង​រំដោះទឹកដី​ខ្មែរ​ពី​សៀម​បង្កើត​ក្រុង​លង្វែក​?

ព្រះបាទ​ចន្ទ​រាជា (​ឆ្នាំ​គ្រងរាជ្យ​៖ ១៥១៦-១៥៦៦) ឬ​ពញា​ចន្ទ ជា​បុត្រ ធម្ម​រាជា និង​ជា​ព្រះអនុជ​ពៅ​របស់​ព្រះបាទ​ស្រី​សុគន្ធ​បទ​។គ្រិស្តសករាជ ១៥០៤ សម្ដេចព្រះ​ធម្ម​រាជា​សោយ​ទិវង្គត សម្ដេចព្រះ​ស្រី​សុគន្ធ​បទ​ដែលជា​បទ​បាន​ឡើង​សោយរាជ្យ ហើយ​ក្រោយមក​ស​ម្ថេ​ច​ពញា​ចន្ទ​ដែល​ត្រូវជា​អនុជ ក៏ត្រូវ​សម្ដេចព្រះរៀម​តែងតាំង​ជាស​ម្ដេច​ឧបរាជ គ្រប់គ្រង​នា​ដែនដី​ចតុមុខ នា​វេលា​ដែល​សម្តេច​ព្រះរាជា ទ្រង់​ផ្លាស់​រាជធានី​ទៅ​តាំង​នា​ទួល​បា​សាណ​វិញ​។​
​ក្រោយមក ដោយ​ស្ថាន​ការ​នយោបាយ​ក្នុងប្រទេស​ចាប់ផ្ដើម​ចលាចល សម្ដេចព្រះ​ពញា​ចន្ទ​ក៏បាន​ភៀស​ព្រះកាយ​ទៅ​គង់​នា​ក្រុង​អយុធ្យា ហើយ​ប្រកប​កិច្ចការ​នា​ក្នុង​រោងដំរី​នៃ​រាជវាំង​មហាក្សត្រ​អយុធ្យា​។​ ​នៅក្នុង​ឱកាស​ដែល​ស្ដេច​កន​ធ្វើគ​ត​ព្រះបាទ​ស្រី​សុគន្ធ​បទ​នៅ​បន្ទាយ​ស្ទឹងសែន​ក្នុង​ឆ្នាំ​១៥១២​នោះ ព្រះ​អង្គចន្ទរាជា កំពុង​គង់នៅ​ក្រុង​អយុធ្យា​ស្រុក​សៀម​ឯនោះ​។ នៅពេល​ទទួលបាន​ដំណឹង​នេះ​ភ្លាម ព្រះអង្គ​ក៏​រក​មធ្យោបាយ​មក​សង​សឹក និង​ស្ថា​រព​ព្រះរាជ​វង្ស​របស់​ទ្រង់​ឡើងវិញ​។ ​នៅក្នុងពេល​ដែលមាន​កា​រ​ផ្អាក​ការប្រយុទ្ធ​គា្ន​នោះ នាយទាហាន​ទាំងឡាយ​រួមជាមួយ​ព្រះរាជវង្សានុវង្ស​ផង បាន​ឯកភាពគ្នា​ស្នើ​សុំអោយ​ព្រះអង្គ​ច័ន្ទ​រាជា ឡើង​សោយរាជ្យ​ជា​ព្រះរាជា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
ព្រះអង្គ​បាន​យល់ព្រម​ទទួល​តាម ប៉ុន្តែ​ទ្រង់​បានសម្រេច​ព្រះទ័យ​ថា​ទ្រង់​នឹង​ទទួលយក​ការ​អភិសេក​លុះណាតែ​ទ្រង់​ដណ្តើមបាន​ជ័យជម្នះ​លើ​នាយក​ក្បត់​(​ស្ដេច​កន​)​រួច​សិន​។ គេ​បានរៀបចំ​សង់​ព្រះ​ស​ន្លា​ផ្សេងៗ សម្រាប់ធ្វើ​ការប្រកាស​តែងតាំង​ព្រះរាជា​នេះ រួមមាន​ព្រះរាជបល្ល័ង្គ​បាំង​ទៅដោយ​ក្លស់​រួត​៥​ជាន់ ព្រះអង្គ​បានឱ្យ​សង់​៥​ជាន់​សិន (​មិនទាន់​ទទួលយក​ក្លស់​៩​ជាន់​ភ្លាម​ទេ គ្រឿង​ប្រដាប់​បំពាក់​អោយ​សេះ ដែល​អូស​ព្រះ​រាជរថ គ្រឿង​ប្រដាប់​បំពាក់​ឱ្យ​ដំរី​ពេល​យាង​ចេញ​ធ្វើសង្គ្រាម គ្រឿង​ប្រដាប់​បំពាក់​ឱ្យ​សេះ​ចម្បាំង និង​គ្រឿង​ប្រដាប់​លម្អ​ព្រះរាជ​ទីនាំង​នាវា​។​
​ព្រះ​អង្គចន្ទរាជា បាន​ឡើង​គង់​លើ​រាជបល្ល័ង្គ​បាំង​ដោយ​ក្លស់ នៅក្នុង​គ្រិស្តសករាជ ១៥១៦ ត្រូវ​នឹង​មហាសករាជ ១៤៣៨ ចុល្លសករាជ​៨៧៨ គឺ​ថ្ងៃ​ច័ន្ទ ១៥​រោជ ខែផល្គុន ឆ្នាំជូត​អដ្ឋស័ក ដោយ​ទ្រង់​ទទួល​ព្រះ​ឋានៈ ជា​ព្រះរាជា​មិនទាន់​អភិសេក ថាស​ម្តេច​ព្រះបរមនាថ​ច័ន្ទ​រាជា​ធិ​រាជ ស្រី​ជ័យ​ចេស្តា មហាក្សត្រ អង្គ​ម្ចាស់​ក្រុង​កម្ពុជា​។​ ​រហូតដល់​ឆ្នាំ​១៥២៦ ជោគជ័យ​ត្រូវបាន​ទាំងស្រុង​មកលើ​ព្រះ​ចន្ទ​រាជា ដោយ​ស្ដេច​កន​ត្រូវ​ចាប់បាន​ហើយ​សម្លាប់ចោល​។​
​ចាប់ពី​ឆ្នាំ​១៥២៧ ព្រះបាទ​ចន្ទ​រាជា​បាន​ឲ្យ​គេ​សាងសង់​បន្ទាយលង្វែក​។ នៅ​ឆ្នាំ​១៥២៩ ព្រះអង្គ​យាង​ទៅ​គង់នៅ​បន្ទាយលង្វែក ហើយ​លង្វែក​ក៏​ក្លាយជា​រាជធានី​ខ្មែរ​រហូតដល់​ចុង​សតវត្ស​ទី​១៦​។​ ​ព្រះបាទ​ចន្ទ​រាជា ជា​ស្ដេច​សឹកសង្គ្រាម​ក៏​ល្បីល្បាញ​មួយអង្គ​ក្នុង​សតវត្ស​ទី​១៦ ព្រោះ​ព្រះអង្គ​បាន​រំដោះទឹកដី​ខ្មែរ​មកវិញ​រហូតដល់​ក្រុង​អយុធ្យា​។ ព្រះរាជា​បានតែងតាំង​រដ្ឋមន្ត្រី សេនាបតី ព្រះសង្ឃរាជ​នៃ​ព្រះវិហារ​ពុទ្ធសាសនា​ទាំង​៧​នាយក្រុម ព្រះរាជវង្សានុវង្ស​២​អង្គ ព្រះ​ឥសី​ផាត ជា​មេក្រុម​បារគូ​ទទួលបន្ទុក​ថែរក្សា​អាវុធ​ស័ក្តិសិទ្ធិ និង​រៀបចំ​ពិធី​តាម​ព្រហ្មញ្ញសាសនា​ផ្សេងៗ នាម៉ឺន​តូចធំ អាស្រ័យ​ទៅតាម​គុណូបការៈ ដែល​ពួកគេ​បាន​បំពេញ​កន្លងមក​។
គេ​បាន​និយាយថា ព្រះរាជា​ក៏បាន​ចាត់​ឱ្យគេ​សាងសង់​វត្ត​មួយ​នៅនឹងកន្លែង ដែល​គេ​លើក​ឱ្យ​ព្រះអង្គ​សោយរាជ្យ​នោះ​។ គឺ​នៅពេលនោះ​ហើយ ដែល​ទី​រួម​ខែត្រ​អ​ម្រិ​តបុ​រៈ បាន​ដូរ​ឈ្មោះ​មកជា បរិបូ​ណ៍​វិញ រហូតមកដល់​សព្វថ្ងៃ​នេះ​។ ព្រះអង្គ​បាន​សាងសង់​វត្ត​អារាម​ជាច្រើន បដិមា​ត្រលែងកែង ព្រះ​គោ និង​ប្រមូល​អ្នកប្រាជ្ញ បណ្ឌិត កវី … ឲ្យ​ចងក្រង និង​សរសេរ​ឯកសារ​គ្រប់​ប្រភេទ​សម្រាប់​កុលបុត្រ កុលធីតា​ខ្មែរ​ជំនាន់​ក្រោយ​។ ស្នា​ព្រះហស្ត​ដ៏​ល្បីល្បាញ​របស់​ព្រះអង្គ ក្រៅពី​វិស័យ​អក្សរសាស្ត្រ​ជាតិ ការរំដោះ​ទឹកដី ទ្រង់​ក៏​ជា​អ្នក​ស្ថាបនិក​នូវ​យុ​គស​ម៏័​យ​លង្វែក ដែលមាន​បន្ទាយលង្វែក​ជា​រាជធានី​ដ៏​រឹងមាំ ល្បី​ថា​មាន​ដើម​ឬ​ស្សី​ព័ទ្ធជុំវិញ ដែលជា​យុទ្ធសាស្ត្រ​សង្គ្រាម​ដ៏​ខ្លាំងក្លា​របស់​ខ្មែរ​នា​សម័យ​នោះ​។​បញ្ចាក់​៖ នៅ​ឆ្នាំ​១៥៦៦ ព្រះបាទ​ចន្ទ​រាជា​ទ្រង់​បាន​ចូល​ទិវង្គត​នៅ​ក្រុង​លង្វែក​។​

ប្រវត្តិ​នៃ​ការបាត់បង់​ក្រុង​ព្រៃនគរ​នៅ​កម្ពុជា​ក្រោម

ឈ្មោះ​ «​ព្រៃនគរ​» ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ ឥន្ទ្រ វរ្ម័ន ទី ២ ដាក់ឱ្យកាលពី​ឆ្នាំ ១១៩០ នៃ​គ្រិស្តសករាជ ​
ទីក្រុង​ព្រៃនគរ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​គុជ​ពណ៌​ទឹកក្រូច ដែលមាន​ដើមកំណើត​ចេញពី​ទីក្រុង​បៃ​ហ្គ័​រ «Bai Gaur» ជា​ឈ្មោះ​ភាសា​ចម្ប៉ា ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចម្ប៉ា​ដែល​គេ​ហៅថា ទន្លេ​ដុង​ណៃ ។ ទីក្រុង​ព្រៃនគរ ​គឺជា​ដែនដី​ដ៏ពិសិដ្ឋ​របស់​ខ្មែរ​នៅក្នុង​សម័យកាល​របស់​ហ្វ៊ូ​ណន ដែល​ពេលនោះ​មាន​កំពង់ផែ​អូ​កែវជា​ចំណុចប្រសព្វ​នៃ​ផ្លូវ​ពាណិជ្ជកម្ម​រវាង​ចិន និង​ឥណ្ឌា ។  ប៉ុន្ដែ​ឈ្មោះ​ទីក្រុង​ព្រៃនគរ​នេះ​ទើបតែ​ត្រូវបាន​ដាក់ឈ្មោះ​ដោយ​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី ២ បន្ទាប់ពី​ព្រះអង្គ​យាង​ទៅគ្រប់​គ្រង​នៅ​នគរ​ចម្ប៉ា​នៅ​ឆ្នាំ ១១៩០ គ​.​ស​. ហើយ​នៅពេលនោះ​ព្រះអង្គ បាន​កសាង​រាជធានី​មួយ​ហៅថា «​ក្រុង​ព្រៃនគរ​» ព្រោះ​ជា​កន្លែង​សម្បូរ​ទៅដោយ​ដើម​គរ ហើយក៏​ជាទី​ប្រសព្វ​នៃ​ទន្លេ​ជាច្រើន​សម្រាប់​ត​ភ្ជាប់​មក​ទន្លេចតុមុខ​និង​អង្គរ​ផងដែរ ។
ឈ្មោះ​ទីក្រុង​ព្រៃនគរ​បាន​រក្សា​ជាប់​គង់វង្ស​អស់​ជាច្រើន​សតវត្សរ៍ រហូតមកដល់​សតវត្ស​រ៍​ទី ១៧ ទើប​ទីក្រុង​នេះ​បាន​ធ្លាក់​ទៅ​ក្រោម​ការគ្រប់គ្រង​របស់​ដា​យ​វៀត រួច​ក៏​ផ្លាស់ប្ដូរ​ឈ្មោះ​ពី​ទីក្រុង​ព្រៃនគរ​ទៅជា​ទីក្រុង​ហ្សា​ឌី​ង ។ ប៉ុន្ដែ​ទោះបី​ដាយ​វៀតបាន​ផ្លាស់ប្ដូរ​ឈ្មោះ​ទីក្រុង​ព្រៃនគរ​ក៏ដោយ ក៏​ទីក្រុង​នេះ​នៅតែ​រក្សាបាន​នូវ​អត្ថន័យ​ដើម​ដដែល ព្រោះថា​ក្រុង​ព្រៃនគរ​មកពី​ភាសា​ខ្មែរ​ថា «​ព្រៃ​គរ​» មានន័យថា នៅ​តំបន់​នោះ​ពោរពេញ​ទៅដោយ​ដើម​គរ​ដុះ​ជាច្រើន ។
ដូច្នេះ​បើតាម​ទម្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​តែមាន​រុក្ខជាតិ​អ្វី​ដុះ​ជាច្រើន​នៅ​តំបន់​ណាមួយ គេ​តែងតែ​ហៅ​ឈ្មោះ​តំបន់​នោះ​ទៅតាម​ឈ្មោះ​រុក្ខជាតិ ដូចជា​បឹង​ដែលមាន​ដើម​កក់​ដុះ​ច្រើន​គេ​ហៅថា «​បឹងកក់​» ។ ដូច្នេះ​តំបន់​នោះ​មាន​ដើម​គរ​ដុះ​ជាច្រើន​ទើប​គេ​ហៅថា​ព្រៃ​គរ ឬ ព្រៃ​ដើម​គរ ។ ប៉ុន្ដែ​ក្រោយមក​តំបន់​នោះ ត្រូវបាន​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី ២ យកមក​ធ្វើជា​ទីក្រុង​ដោយ​ហៅថា «​ក្រុង​ព្រៃនគរ ហើយ​យូរៗ​ទៅ​ក្លាយទៅជា​ទីក្រុង​ព្រៃនគរ​» ។
​បន្ទាប់មក​នៅពេល​ស្ដេច​ង្វៀន​គ្រប់គ្រង​ទីក្រុង​ព្រៃនគរ​ក៏បាន​ប្ដូរ​ឈ្មោះ​ដោយ​យកតាម​ភាសា​ម៉ា​ឡេ​ហៅថា «​ទីក្រុង​ហ្សា​ឌី​ង​”​នេះ​បើ​យោងតាម​ឯកសារ​ប្រវត្តិសាស្ដ្រ​វៀតណាម​បាន​លើកឡើងថា​៖”​ហ្សា​ឌី​ង គឺ​មកពី​ពាក្យ​ម៉ា​ឡេ Gia: Ya”​ភាសា​ម៉ា​ឡេ​”: ទឹក​ឬ​ទន្លេ​ហើយ​ពាក្យ Dinh: Digin ( ភាសា​ម៉ា​ឡេ : ត្រជាក់ , ថ្លា ) ដូច្នេះ​ពាក្យ​ហ្សា​ឌី​ង​មានន័យថា «​ទីក្រុង​ដែលមាន​ទន្លេ​ទឹក​ត្រជាក់ ។ ក្រោយមក​ទីក្រុង​ព្រៃនគរ ( ហ្សា​ឌី​ង ) ត្រូវបាន​ប្ដូរ​ឈ្មោះ​ទៅជា​ទីក្រុង សៃ​ហ្គ​ន ( Saigon ) ដែល​ពាក្យ​នេះ​យកតាម​ភាសា​ចិន គឺ​មកពី​ពាក្យ Sai : អូស​ឬ​ព្រៃ , Gon: គរ​ឬ​កប្បាស ។ ដូច្នេះ​ពាក្យ​សៃ​ហ្គ​ន «Saigon» មានន័យថា​ព្រៃ​សម្បូរ​ទៅដោយ​ដើម​គរ  ។​
​ដូច្នេះ​បើ​យោងទៅតាម​ភាសា​ចិន​ហៅថា «​សៃ​ហ្គ​ន​» នេះ គឺ​ស្របទៅនឹង​ភាសា​ខ្មែរ​ហៅថា «​ព្រៃ​គរ ឬ ព្រៃនគរ​» ។ ការបាត់បង់​ក្រុង​ព្រៃនគរ​គឺជា​ការខាតបង់​ដ៏​ធំធេង​របស់​ខ្មែរ​ព្រោះ​បាន​បាត់បង់​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ហើយ​អ្វីដែល​កាន់តែ​សំខាន់​ជាងនេះទៅទៀត​នោះ​គឺ​ដាយ​វៀត បាន​ប្រើប្រាស់​តំបន់​នេះ​ធ្វើជា​មូលដ្ឋាន​រដ្ឋបាល យោធា និង សេដ្ឋកិច្ច​របស់ខ្លួន ក្នុង​ការឈាន​មក​យក​ទឹកដី​ខ្មែរ​ជា​បន្ដបន្ទាប់​ទៀត ដូចជា​ដាយ​វៀត​ចូលមក​គ្រប់គ្រង​នៅ​ខេត្ត​បា​រៀង ឆ្នាំ ១៦៥៨ , ក្រុង​ព្រៃនគរ​ឆ្នាំ ១៦៩៨ , ខេត្ត​មី​ថូ និង ខេត្ត​វី​ង​ឡុង ឆ្នាំ ១៧៣១ ខេត្ត​ទ្រាំង​ឆ្នាំ​១៧៤៧ និង ខេត្ត​ផ្សារ​ដែក ( ចូ​វ​ដុក ) នៅ​ឆ្នាំ ១៧៥៧ ។ ការដែល​ដាយ​វៀត​ចូលមក​កាន់កាប់​ខេត្ត​ទាំងអស់នេះ ពុំមាន​ការបង្ហូរ​ឈាម​អ្វី​ទេ គឺ​ខ្មែរ​ចេះតែ​ដកថយ​ទៅ​ទិស​ខាងលិច​រហូត​ទៅដល់​ខេត្ត​តា​យ​នី​ញ ។
​បើ​យោងតាម​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ខ្មែរ​បាន​លើកឡើងថា ដាយ​វៀតបាន​បង្ខំ​ឲ្យ​ស្ដេច​ខ្មែរ​ទទួលយក​ជនជាតិ​ដាយ​វៀត​ទាំងឡាយ ដែល​រត់គេចខ្លួន​ពី​ការចាប់​ចង​ឬ​មក​រស់​នៅលើ​ទឹកដី​ខ្មែរ ត្រូវ​ទទួលបាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ដោយ​ស្របច្បាប់​។ ក្រោយមក​ដាយ​វៀត​ចេះតែ​បន្ដ​ការឈ្លានពាន​វាតទី​យក​ទឹកដី​ខ្មែរ​ជា​បន្ដបន្ទាប់ ដូចជា​ការសង់​បន្ទាយ​នៅ​ផ្សារ​ដែក ( សា​ដែក ) នៅ គូ​ឡាវ​យ៉ាង ( កោះ​តេង ) និង ចូ​វ​ដុក ( មាត់ជ្រូក ) ។​ល​។​
​ក្រោយពេល​រាជវង្ស​ង្វៀន បាន​ឡើង​គ្រងរាជ្យ សៀម​បាន​លើកទ័ព​ទ្រង់ទ្រាយ​ធំ មក​វាយ​ខ្មែរ​ដោយមាន កងទ័ពជើងគោក ចំនួន​៥​ម៉ឺន​នាក់ កងទ័ពជើងទឹក​ចំនួន​២​ម៉ឺន​នាក់ ចូលមក​តាម​ច្រក​ហា​ទៀង តែ​ស្របពេលនោះ​មេទ័ព​សៀម មាន​ជម្ងឺ​គ្រុនក្ដៅ​ក៏បាន​ដកថយ​តាម​សំពៅ​ទៅមុន​ហើយ​កងទ័ព​ដកចេញ​ទៅ​តាម​ក្រោយ ។
ចាប់ពីពេលនោះ​មក​សៀម ពុំមាន​ការវាយប្រហារ​មកលើ​កម្ពុជា​ទៀត​ទេ​រហូតដល់​ឆ្នាំ ១៧៧១ និង ឆ្នាំ ១៧៧៣ ទើប​សៀម​លើក​កងទ័ព​មក​ឈ្លានពាន​ខ្មែរ​ជា​បន្ដបន្ទាប់​ទៀត​ ប៉ុន្ដែ​រដ្ឋាភិបាល​ក្រុង​វ៉េ​បញ្ជា​ឱ្យ​ឧ​ត្ត​ម​សេនីយ៍​«​ដាំ​» ជំនួស​ឧ​ត្ត​ម​សេនីយ៍​«​ខយ​» លើក​កងទ័ព​ចំនួន ១ ម៉ឺន​នាក់ រួមទាំង​ទូក​សំពៅ​ចម្បាំង​ចំនួន ៣០ ឡើង​តាម​ដង​ទន្លេមេគង្គ​មក​វាយ​កងទ័ព​សៀម​នៅ​ជាយក្រុង​ភ្នំពេញ ពេលនោះ​មេទ័ព​សៀម ភ្យា​តាក បាន​ដក​កងទ័ព​ថយ​ទៅវិញ ហើយ​ស្វែងរក​ការចរចា​សន្ដិភាព​ជាមួយ​ក្រុង​វ៉េ នៅ​ឆ្នាំ​១៧៧៤ ប្រទេស​ទាំង​ពីរបាន​ចុះសន្ធិសញ្ញា​រួមគ្នា​មួយ ដោយ​សៀម​ទទួលស្គាល់​ឲ្យ​ដាយ​វៀត​គ្រប់គ្រង​តំបន់​ទន្លេមេគង្គ​ផ្នែក​ខាងកើត​និង​ផ្នែក​ខាងលើ ចំណែក​សៀម​គ្រប់គ្រង​នៅ​ផ្នែក​ខាងលិច​ទន្លេមេគង្គ ហើយ​រហូតមកដល់​ឆ្នាំ ១៧៨០ កងទ័ព​ដាយ​វៀតបាន​ចូលមកក្នុង​ទឹកដី​ខ្មែរ​យ៉ាងជ្រៅ រហូត​បាន​គ្រប់គ្រង​នៅ​ឧបទ្វីប​កា​ម៉ៅ «​ទឹកខ្មៅ​» ទាំងមូល ។
ការបែងចែក​ទឹកដី​ខ្មែរ​រវាង​សៀម​និង​យួន​នៅ​សតវត្ស​ត៍ទី ១៨ មិនបាន​សម្រេច​ដោយសា​រ​តែ​ចរន្ដ​រ៍​នយោបាយ​ផ្ទៃក្នុង​របស់​ដាយ​វៀត ព្រោះ​នៅ​កំពុងធ្វើការ​ចរចា​ជាមួយ​សៀម​មិនទាន់បាន​ដាច់ស្រេច​ផង ក៏មាន​ក្រុម​ចលនា​តស៊ូ​តៃ​សឺ​ង ធ្វើការ​បះបោរ​បំបែក​រដ្ឋ​ប្រ​ឈាំ​ង​ទៅនឹង​ដាយ​វៀត​យ៉ាង​ខ្លាំងក្លា ដូច្នេះ​សង្គ្រាម​ផ្ទៃក្នុង​របស់​ដាយ​វៀតបាន​ផ្ទុះ​ឡើងជា​បន្ដបន្ទាប់ ហេតុនេះហើយ​ធ្វើ​ឲ្យ​ស្ដេច​ង្វៀន ងាក​ចេញពី​កម្ពុជា​ទៅ​ទប់ទល់​ជាមួយ​ពួក​តៃ​សឺ​ង ។
​ចំណែក​នៅ​ប្រទេស​សៀម​វិញ កងទ័ព​ភូមា​បាន​វាយប្រហារ​ជា​បន្ដបន្ទាប់ ដូច្នេះ​ស្ដេច​ង្វៀន​និង​សៀម បាន​ខកខាន​លើ​ការបែងចែក​ទឹកដី​ខ្មែរ ដោយសារ​ការបះបោរ​រ​បស់​តៃ​សឺ​ង​និង​ការឈ្លានពាន​របស់​ប្រទេស​ភូមា​ទៅលើ​សៀម ។ ចំណែក​ការបះបោរ​របស់​តៃ​សឺ​ង បានធ្វើ​ឲ្យ​សង្គ្រាម​ផ្ទុះឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ធ្វើ​ឲ្យ​ស្ដេច​ង្វៀន​មិនអាច​ទប់ទល់​បាន​ដោយសារ​កងទ័ព​តៃ​សឺ​ង​បាន​ចូលទៅ​កាន់កាប់​ទីក្រុង​ធំៗ​ជា​បន្ដបន្ទាប់​រហូតមក​ដល់​ឆ្នាំ ១៧៨៦ កងទ័ព​តៃ​សឺ​ង​ចូលទៅ​កាន់កាប់​ទីក្រុង​ហាណូយ​និង​ក្រុង​ព្រៃនគរ ហើយ​រជ្ជកាល​របស់​ស្ដេច​ង្វៀន​ក៏ត្រូវ​បានបញ្ចប់​។ ប៉ុន្ដែ​ព្រះអង្គម្ចាស់​អាន​បាន​រត់​មក​ជ្រកកោន​ក្នុង​ទឹកដី​ខ្មែរ​កោះត្រល់  ហេតុនេះហើយ​ធ្វើ​ឲ្យ​សន្ធិសញ្ញា​បែងចែក​ទឹកដី​ខ្មែរ​រវាង​សៀម​និង​យួន​សតវត្សរ៍​ទី​១៨​នោះ​ត្រូវ​បរាជ័យ​ ។
បើ​យោងទៅតាម​ប្រវត្តិសាស្ដ្រ​វៀតណាម បាន​លើកឡើងថា «​នៅ​ខែមករា​ឆ្នាំ ១៧៨៥ សៀម​បានផ្ដល់​កងទ័ព​ចំនួន ២ ម៉ឺន​នាក់ និង នាវា ៣០០ គ្រឿង​ថ្វាយ​ព្រះអង្គម្ចាស់ ង្វៀន​អាន ដើម្បី​វាយប្រហារ​ពីរ​មុខព្រួញ នៅលើ​កងទ័ព​បះបោរ​តៃ​សឺ​ង​នៅក្នុង​ទឹកដី​កម្ពុជា ដោយ​ឆ្លងកាត់​តាម​ឈូង​សមុទ្រ​សៀម  ។ ប៉ុន្ដែ​កងទ័ព​តៃ​សឺ​ង​បាន​ត្រៀមលក្ខណៈ​រួច​ចា​ស្រេច​រង់ចាំ​វាយប្រហារ​ស្ទាក់​នៅ​កណ្ដាលផ្លូវ​តាម​ដង​ទន្លេមេគង្គ​ហើយ​បាន​កម្ទេច​នាវា​របស់​កងទ័ព​សៀម ព្រមទាំង​បានសម្លាប់​កងទ័ព​ង​អស់​ជាច្រើន រួមទាំង​កងទ័ព​រប​ស់​ព្រះអង្គម្ចាស់​ង្វៀន​អាន​ផងដែរ ធ្វើ​ឲ្យ​កងទ័ព​សៀម​ដកថយ​ទៅ វិញ​អស់  ។
​ចំណែក​ព្រះអង្គម្ចាស់​ង្វៀន​អាន បាន​ភៀស​ព្រះកាយ​មក​នៅលើ​កោះត្រល់​របស់​ខ្មែរ​តាំងពី​ឆ្នាំ​១៧៧៧ ក្នុងអំឡុងពេល​មាន​សង្គ្រាម​ជាមួយ​ក្រុម​បះបោរ​តៃ​សឺ​ង ។ ព្រះអង្គម្ចាស់​ង្វៀន​អាន​ក៏​ធ្លាប់បាន​យាង​មក​ក្រុង​ឧ​ត្តុ​ង្គ ដើម្បី​សុំ​ជំនួយ​ពី​ចៅ​ហ្វ៊ា​បែន​ឲ្យ​ប​ញ្ចូ​ន​កងទ័ព​ទៅ​ជួយ​វាយ​កងទ័ព​បះ​បះបោរ​តៃ​សឺ​ង​ឲ្យ​ចេញ​ព្រៃនគរ ។ នៅត្រង់ចំណុច​នេះ បើ​យោងតាម​ឯកសារ​ប្រវត្តិសាស្ដ្រ​ខ្មែរ​គឺជា​ស្ដេច​សៀម​បញ្ជា​ឲ្យ​ចៅ​ហ្វ៊ា​បែន លើក​កងទ័ព​ទៅ​ជួយ​ព្រះអង្គម្ចាស់​ង្វៀន​អាន​ក្នុងការ​កម្ចាត់​ពួក​បះបោរ​តៃ​សឺ​ង ប៉ុន្ដែ​ត្រូវ​បរាជ័យ ។
​នៅពេល​ភៀស​ព្រះកាយ​មកដល់​កោះត្រល់ ទ្រង់​បាន​ជួប​ជាមួយ​បេសកជន​បារាំង​ឈ្មោះ​ពិ​ជ​នូ ឌឺ បេ​ហីន ដែល​បាន​មកដល់​កោះត្រល់​តាំងពី​ឆ្នាំ ១៧៦៥ រហូតដល់​១៧៧៧ ហើយក៏​មាន​ទំនាក់ទំនង​ជាមួយ​ព្រះអង្គម្ចាស់​ង្វៀន​អាន ដែល​បាន​ភៀស​ព្រះកាយ​មក​ស្នាក់​នៅលើ​កោះត្រល់​នោះដែរ ។ បន្ទាប់មក​លោក​ពិ​ជ​នូ ឌឺ បេ​ហីន​បាន​ណែនាំ​ឲ្យ​ព្រះអង្គម្ចាស់​ង្វៀន​អាន រួមជាមួយ​ព្រះរាជ​បុត្រា​ព្រះនាម​ង្វៀន​កាន់ ស្នើសុំ​ចូលគាល់​ព្រះ​ចៅ​អធិរាជ​បារាំង លី​ស​ទី ១៦  «LOUIS XVI» ដើម្បី​ស្នើសុំ​ជំនួយ​ពី​បារាំង ហើយ​បើ​យោងតាម​កំណត់ត្រា​ឯកសារ​ប្រវត្តិសាស្ដ្រ​វៀតណាម បាន​បញ្ជាក់ថា​ការសម្របសម្រួល​របស់​បេសកជន​បារាំង​រូបនោះ បាន​ចំណាយពេល​រហូតមកដល់​ឆ្នាំ ១៧៨៥ ទើប​លោក​ពិ​ជ​នូ ឌឺ បេ​ហីន បាន​បញ្ចុះបញ្ចូល​ព្រះ​ចៅ​អធិរាជ​បារាំង ល្វី​ស​ទី ១៦ ឱ្យ​ង្វៀន​អាន​និង​ព្រះរាជ​បុត្រា​ចូលគាល់​ដើម្បី​ស្នើសុំ​ជំនួយ​យោធា​ពី​បារាំង ។
ដូច្នេះ​នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា​ឆ្នាំ ១៧៨៧ រដ្ឋមន្ដ្រីការបរទេស​បារាំង កំ​ឌឺ​ម៉ុង​ម៉ូ​រី​ន បាន​ចុះសន្ធិសញ្ញា​ជាមួយ​ព្រះអង្គម្ចាស់​ង្វៀន​អាន ក្នុងការ​ផ្ដល់​កងទ័ព​បារាំង​ចំនួន ១.៦៥០ នាក់ ឱ្យ​ជូន​ព្រះអង្គម្ចាស់​ង្វៀន​អាន​មក​កោះ​ត្រឡាច «Poulo Condore» និង នៅ​កំពង់ផែ​ទូ​រ៉ា​ន ។ ក្រោយពី​មាន​ជំនួយ​ពី​រដ្ឋាភិបាល​បារាំង រួមទាំង​កងទ័ព​បារាំង​ផង​នោះ​ព្រះអង្គម្ចាស់​ង្វៀន​អាន អាច​ផ្ដួលរំលំ​ក្រុម​បះបោរ​តៃ​សឺ​ង​បាន​ដោយ​ជោគជ័យ ។ បន្ទាប់មក​ឡើង​គ្រងរាជ្យ​ក្នុង​ព្រះ​បរ​ណ​នាម​ព្រះ​ចៅ​យ៉ា​ឡុង នៅ​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ១៨០២ ព្រមទាំង​បាន​ផ្លាស់ប្ដូរ​ទីក្រុង​ទៅ​ទី​ទីក្រុង​វ៉េ​វិញ ។ ក្រោយពី​បាន​ឡើង​គ្រងរាជ្យ​ព្រះ​ចៅ​យ៉ា​ឡុង បានធ្វើការ​ផ្លាស់ប្ដូរ​រាជាណាចក្រ​ដាយ​វៀត​ទៅជា​វៀតណាម​វិញ ។
​នៅក្នុង​រជ្ជកាល​របស់​ស្ដេច​យ៉ា​ឡុង​នេះដែរ  បាន​ផ្ដោត​សំខាន់​ទៅលើ​ការកសាង​កម្លាំងយោធា​ឲ្យ​បាន​ខ្លាំងក្លា នេះ​បើ​យោងតាម​ឯកសារ​ប្រវត្តិសាស្ដ្រ​វៀតណាម​បាន​លើកឡើងថា «​នៅ​ទសវត្សរ៍​ឆ្នាំ ១៨០០ ព្រះ​ចៅ​ង្វៀន​អាន​បាន​ពង្រឹង​វិស័យ​កងទ័ព​របស់ខ្លួន រហូត ១៤.០០០​នាក់ បែងចែក​ទៅតាម​ផ្នែក​នីមួយៗ ដូចជា​កងទ័ពជើងគោក​មាន​ចំនួន ១១៣.០០០ នាក់ កងទ័ពជើងទឹក​មាន​ចំនួន ២.៦៨០ នាក់ សរុប​ទាំងអស់​មាន​ចំនួន ១៣៩.៨០០​នាក់​…» ។​
យើង​ឃើញ​ហើយ​ថា ការពង្រីក​វិស័យ​យោធា​របស់​ស្ដេច​យ៉ា​ឡុង ក៏​ដោយសារ​កំណើនប្រជាជន​វៀតណាម ចេះតែ​កើនឡើង​ច្រើន​ទៅៗ​ធ្វើឱ្យ​វៀតណាម​ចេះតែ​ពង្រីក​ទឹកដី​ចូល​ម​កម្ពុជា​កាន់តែ​ជ្រៅ​ទៅៗ​ជា​បន្ដបន្ទាប់ ។ មាន​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន​រស់នៅក្នុង​ទឹកដី​កូស័ងស៊ីន ត្រូវបាន​វៀតណាម​បង្ខំ​ឱ្យ​ចាក​ចេញពី​ទឹកដី​កេរ​ដូនតា​របស់ខ្លួន ។
ក្រោយពី​រំដោះប្រទេស​ឲ្យ​បាន​ឯករាជ្យ​ឡើងវិញ ព្រះ​ចៅ​យ៉ា​ឡុង​ចាប់ផ្ដើម​ឈ្លានពាន​ប្រទេស​កម្ពុជា​ពី​ឆ្នាំ ១៨១១ ដល់​ឆ្នាំ ១៨១២ ធ្វើឱ្យមាន​សង្គ្រាម​រវាង​វៀតណាម និង សៀម ក្នុងការ​ដណ្ដើម​គ្នា​គ្រប់គ្រង​លើទឹក​ដី​ខ្មែរ​កើត​ឡើងជា​បន្ដបន្ទាប់ ហើយ​បញ្ហា​នេះ​បាន​ធ្លាក់​ទៅក្នុង​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ នៅត្រឹម​រជ្ជកាល​របស់​ស្ដេច​អង្គចន្ទ និង ក្ស​ត្រី​យ៍ អង្គ​ម៉ី ដែល​វៀតណាម​បាន​គ្រប់គ្រង​មកលើ​កម្ពុជា​ទាំងស្រុង​ទៅហើយ ៕

No comments