វាសនាមនុស្សវាមិនដូចគ្នាទេ!!! ព្រោះ​តែ​ពុំ​ចង់​បាត់​បង់​ឱកាស​សិក្សា ក្មេង​ប្រុស​ម្នាក់​នេះ​ស៊ូ​លំបាក​នាំ​ប្អូន​ប្រុស​អាយុ​១​ខួប​ទៅ​មើល​ថែ​នៅ​សាលា​រៀន ជា​មួយ​ទិដ្ឋភាព​គួរ​ឲ្យ​រំជួល​ចិត្ត!

នៅក្នុង​ប្រទេស​ហ្វីលីពីន នោះ​គ្រួសារ​ជាច្រើន ត្រូវបាន​ដឹងថា មាន​ជីវភាព​ក្រីក្រ​យ៉ាងខ្លាំង ហើយ​ក្មេងៗ​មួយចំនួន​ត្រូវបាន​បង្ខំ​ឲ្យ​នៅផ្ទះ និង​មើលថែ​បងប្អូន​តូចៗ​របស់​ពួកគេ ខណៈ​ឪពុកម្តាយ​របស់​ពួកគេ​ចេញទៅ​ធ្វើការ​យ៉ាង​លំបាក​នៅ​ខាងក្រៅ​ជា​រៀងរាល់ថ្ងៃ ។ យ៉ាងណាមិញ ក្មេងប្រុស​ម្នាក់នេះ ក៏​ពុំមាន​អ្វី​ខុសប្លែក​នោះទេ ព្រោះ​រូបគេ​កើតមក​ក្នុង​គ្រួសារ​ក្រីក្រ​ទៅហើយ ។ ប៉ុន្តែ ទោះយ៉ាងណា ជំនួស​ឲ្យ​ការ​ស្នាក់​នៅផ្ទះ និង​មើលថែ​ប្អូនប្រុស​អាយុ​១​ឆ្នាំ​របស់គេ ក្មេងប្រុសអាយុ ៧ ឆ្នាំ​​ម្នាក់នេះ បានសម្រេច​ចិត្ត​នាំយក​ប្អូនប្រុស​របស់គាត់ ទៅកាន់​សាលារៀន​ជំនួស​វិញ​! ។​
​ក្មេងប្រុស​តូច​នេះ​គ្រាន់តែ​ត្រូវបាន​បញ្ជាក់​មានឈ្មោះ​ថា Justin រៀន​ថ្នាក់​ទី​១ នៅក្នុង​សាលា​មួយកន្លែង​ក្នុងប្រទេស​ហ្វីលីពីន ។ រូប​គួរ​ឲ្យ​រំជួលចិត្ត​នេះ ត្រូវបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម ដោយ​ឈ្មោះ Ma’am Lei មកពី​សាលា​មេ​ត្តេ​យ្យ​សិក្សា Salvacion ។​
​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ចំពោះ​ភាព​ឧស្សាហ៍ និង​ការព្យាយាម​ក្នុងការ​សិក្សា​របស់​ក្មេងប្រុស​នេះ ដែល​ធ្វើ​ឲ្យ​អ្នក​ចូល​ខ​មិន​រាប់រយ ដោយ​ពួកគេ​ម្នាក់ៗ​សុទ្ធតែ​លើកឡើង​សង្ឃឹមថា ការ​សកម្មភាព​តស៊ូ​រៀនសូត្រ​របស់ Justin ជាការ​បំផុសគំនិត​មួយ ដល់​ក្មេងៗ​ដទៃទៀត ដើម្បី​ផ្តោតទៅលើ​ទាំង​ការយកចិត្តទុកដាក់​មើលថែ​ប្អូន និង​ការសិក្សា​របស់​ពួកគេ ដែល​នឹង​ទទួលបាន​ភាពជោគជ័យ​ក្នុង​ជីវិត​ដ៏​ល្អប្រសើរ​នៅ​ថ្ងៃ​អនាគត ៕

No comments