តារាភាពយន្តនាង Garcia ចែករំលែករូបថតធ្វើឲ្យអ្នកលេងបណ្តាញសង្គមស្ទើរគាំងបេះដូង
ស្ត្រីទូទៅមានអារម្មណ៍ខ្មាសអៀន និងអន់ចិត្ត នឹងរូបរាងរបស់ពួកគេក្រោយពេលសម្រាលកូនរួច ខណៈដែលមនុស្សជាច្រើនតែងមាននិន្នាការវាយតម្លៃក្នុងន័យមិនល្អ ទៅលើសភាពរូបរាងស្រ្តីៗក្រោយសម្រាលកូន ជារឿងជាក់ស្តែង ។ ទោះយ៉ាងណា តារាសម្តែងម្នាក់នេះវិញ បាន «ប្រឆាំង» នឹងពាក្យសើចចំអករបស់អ្នកទាំងនោះ ដោយនាង «បញ្ចេញ» ឲ្យឃើញ ធ្វើឲ្យគ្រប់គ្នាសឹងតែពុំជឿថា សភាពរូបរាង និងផ្ទៃពោះដ៏ «ស្រស់ស្អាត» របស់នាងទើបតែសម្រាលកូនរួចតែពីរបីសប្តាហ៍! ។

កាលពីពីរបីខែកន្លងទៅ Valerie “Bangs” Garcia បានប្រកាសថានាងមានផ្ទៃពោះ ដោយផុសរូបថតមួយចំនួនពីការពរពោះច្រើនខែ នៅលើបណ្តាញសង្គម ។ ហើយទីបំផុត នៅថ្ងៃទី៥ ខែធ្នូ, Garcia បានសម្រាលកូនស្រីដ៏ស្រស់ស្អាតម្នាក់ត្រូវបានដាក់ឈ្មោះថា Amelia ។

ក្នុងរយៈពេលតែពីរបីសប្តាហ៍ក្រោយសម្រាលកូន, Garcia បានចែករំលែករូបថតបង្ហាញពីសភាពរូបរាងរបស់នាង៖ មុនពេល, ក្នុងអំឡុងពេល និងក្រោយពេល មានផ្ទៃពោះ ។ ខណៈម្តាយជាច្រើនមានការខ្មាសអៀនពីរូបរាងរបស់ពួកគេ តែ Garcia វិញ ពិតជាមានមោទនភាពជាមួយរូបរាងរបស់នាងជាខ្លាំង បន្ទាប់ពីសម្រាលកូនស្រីរបស់នាងរួច ។ នាងបានសម្រាលកូនដោយការវះកាត់ ប៉ុន្តែ វេជ្ជបណ្ឌិតបានធ្វើការយ៉ាងល្អ ក្នុងការ «លាក់បាំង» ស្លាកស្នាម ដែលធ្វើឲ្យ Garcia នៅតែស្លៀកប៊ីគីនីយ៉ាងស្រស់ស្អាត ។
រូបថតក្រោយសម្រាលកូនរបស់ Bangs Garcia បានបំផុសស្មារតីម្តាយជាច្រើនគួរដឹងថា ពួកគេត្រូវតែឈប់មានអារម្មណ៍អៀនខ្មាសទៀតទៅ និងទទួលយកវា ។ អ្នកលេងអ៊ីនធើរណេតជាច្រើន ក៏មានការភ្ញាក់ផ្អើលផងដែរ អំពីរបៀបដែលនាងអាចរក្សាបានរូបរាងស្រស់ស្អាតសិចស៊ីដដែល ក្រោយពេលសម្រាលកូនបានពីរបីសប្តាហ៍… ៕

Post a Comment