ខ្លាំងបាត់!!! ស្រ្ដីមេម៉ាយ​​​​កូន​ពីរម្នាក់ ក្លាហាន​​​ហ៊ាន​​ប្រកាស​រកប្ដី តាម​​ហ្វេសប៊ុក​សង្ស័យខ្វះរស់ជាតិខ្ទិះយូធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល


ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ពេញបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលមានស្រី្ដមេម៉ាយវ័យក្មេងម្នាក់ មានភាពក្លាហាន ប្រកាសស្វែងរកស្វាមី នៅតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីមករួមរស់ជីវិត ធ្វើជាគូអនាគតជាមួយខ្លួន ដោយបានភ្ជាប់មកនូវលក្ខខណ្ឌមួយ ចំនួនផងដែរ។
ស្រ្ដីមេម៉ាយម្នាក់ ដែលត្រូវបានគេស្គាល់ថា មានឈ្មោះ សុវណ្ណនី មានអាយុ ៣៧ ឆ្នាំ កម្ពស់១,៥០ម៉ែត្រ មានមុខរបរជាអ្នកលក់ដូរ និងមានកូន២ នាក់ ដោយអ្នកនាង ចង់បានស្វាមី ទៅតាមលក្ខណៈសម្បត្តិដូចជា បុរសមានអាយុ ចាប់ពី ៣៥ ឆ្នាំឡើងទៅ មានមុខរបរច្បាស់លាស់ និងមិនទាន់មានប្រពន្ធកូន។
អ្នកនាង សុវណ្ណនី បានសរសេរនៅលើគណនីហ្វេសប៊ុក របស់ខ្លួន ដែលមានឈ្មោះថា Sok Kaka ដោយបានសរសេរថា «នាងខ្ញុំឈ្មោះ សុវណ្ណនី អាយុ ៣៧ឆ្នាំ (ថតកាម៉េរាហ្ស៊ីន) កម្ពស់១.៥០m ជាអ្នកលក់ដូរតិចតួច មានកូន២នាក់ សុំប្រកាសចង់បានស្វាមីម្នាក់ ដែលមានអាយុ ចាប់ពី៣៥ឆ្នាំឡើងទៅ មានការងារត្រឹមត្រូវ និងនៅលីវ បើបងៗមានចំណាប់អារម្មណ៍ ចង់បានប្រពន្ធ សូមទំនាក់ទំនង តាមឆាត FB បាន, Thanks»។
ទោះជាយ៉ាងណាក្ដី មានអ្នកនិយមបណ្ដាញហ្វេសប៊ុក បានលើកឡើងថា គ្មានអ្វីចម្លែកនោះទេ សម្រាប់ប្រទេសកម្ពុជា ដែលមានស្រ្ដីប្រកាសរកប្ដី តាមប្រព័ន្ធហ្វេសប៊ុកបែបនេះ បើវិភាគឲ្យដល់ទៅ មិនមានជារឿងគួរឲ្យស្អប់ខ្ពើមនោះទេ។ យ៉ាងណាមិញ ការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកខាងលើ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មិត្តអ្នកលេងបណ្ដាញហ្វេសប៊ុក ដោយបង្ហោះទើបតែបានប៉ុន្មានម៉ោងសោះ មានអ្នកចូលចិត្ត ចែកចាយ ស៊ែរ ព្រោងព្រាត រហូតជិតរាប់ម៉ឺននាក់ឯណោះ៕












No comments