អតីតកំពូលកីឡាករប្រដាល់សេរី ជា ស្រួច ពេលនោះរឿងធំហើយ… ត្រូវបាននារីម្នាក់ គំរាម ថា….
ភ្នំពេញ៖ លោក ជៀស ស្រួច គឺជាអតិីតកីឡាករមួយរូប ដែលមានឈ្មោះបោះសំលេង ក្រោយពីបាត់មុខមួយរយៈ ពេលនេះលោកក៏បានចូលប្រលូកក្នុងវិស័យសិល្បៈឡើងវិញផងដែរ។

កាលពីពេលថ្មីៗនេះ លោក ជៀស ស្រួច ត្រូវបាននារីម្នាក់ ធ្វើការគំរាមដល់លោកយ៉ាងខ្លាំងៗថា “សូមបងប្រុសមេត្តារក្សាតម្លៃខ្លួនឯង ឲ្យបានគង់វង្សផង ប្អូនស្រីម្នាក់នេះទុកមុខឲ្យបងប្រុសជាលើកចុងក្រោយ ក្នុងខែមិនា សូមបងប្រុសមេត្តាចូលខ្លួនមកដោះស្រាយ ជាមួយប្អូនជាបន្ទាន់ កុំឲ្យមានបញ្ហាកាន់តែធំ”។
នៅក្នុងសារមួយនេះផងដែរ កញ្ញារូបស្រស់ រស់ ស្រីអូន បានបន្ថែមថា “លោក ជៀស ស្រួច បានសន្យាថា ស្អែកៗ មួយពាន់ដង”។

តើរឿងនេះវាយ៉ាងណាទៅ តើដូចជាសំដីរបស់កញ្ញាម្នាក់នេះថាមែនឬយ៉ាងណា?
ប្រភព៖ dara-news
ម្តាយគេម្តាយយើង ពេលឃើញកូនចេញពីសាលា ហើយមានស្នាមពេញខ្លួនបែបនេះមានអារម្មណ៍យ៉ាង??…(មានវីដេអូ)
សាលាឯកជនបង់លុយពេញថ្លៃហើយតំលៃនៅឡើងរាល់ឆ្នាំបន្តបន្ទាប់ ហើយនេះជាការអប់រំរបស់លោកគ្រូសម័យថ្មី ។
នេះជាលើកទី២ហើយដែរគ្រូធ្វើបែបនេះមកលើកូនខ្ញុំ លើកមុនបានប្រាប់ម្តងហើយបើគាត់ខុសឲវិនយ័ជាការចំលងមេរៀន. សូត្រមេលេខ . ដាក់កិច្ចការសាលាឲច្រើនមកធ្វើនៅផ្ទះថែមក៏បាន តែមិនមែនមកវិនយ័ជារំពាត់ស្នាមក្រហមច្រើនកន្លែងនឹងជាំនោះទេ . សាលាជាកន្លែងអប់រំផ្តល់ចំនេះដឹងនឹងបង្រៀនមនុស្សឲល្អ មិនមែនជាកន្លែងដែរប្រើហឹង្សាមកលើកុមារទើបតែអាយុប៉ុណ្ណឹងនោះទេ.
ធ្វើជាអ្នកបង្ហាត់បង្រៀនសិស្សមិនត្រឹមតែចេះចំនេះដឹងតែ១មុខមកបង្រៀនឲតែបានៗនោះត្រូវចេះ ក្រមសីលធម៌ វិនយ័ ព្រហ្មវិហារធម៌ ចិត្តសាស្ត្រក្មេង ព្រោះក្មេងប្រៀបដូចក្រដាស ស អញ្ចឹង (មានសសើរ មានបញ្ជរ លួងលោម ពេលខ្លះគាត់រឹងខិលខូច គួរតែដាក់វិនយ័ឲធ្វើកិច្ចការសាលា ចំលងមេរៀន មិនមែនមកដាក់ទារណកម្មវ៉ៃនោះទេ ) ខ្ញុំមុនយកកូនចូលរៀនខ្ញុំបានប្រាប់ពីចរឹកកូនខ្ញុំហើយថាគាត់មិនមែនជាក្មេងដែរមានខួរក្បាលដូចក្មេងធម្មតានោះទេ គឺគាត់ធ្លាប់ក្តៅខ្លួនខ្លាំងប្រកាច់សន្លប់ម្តង អញ្ចឹងពេទ្យបានផ្តាំថាពេលគាត់ជាវិញគឺខួរក្បាលនឹងការចងចាំគាត់ខ្សោយ ហើយរៀងឆេវឆាវបន្តិច ចង់និយាយឬបង្រៀនគាត់កុំវ៉ៃឬស្រែកឲគាត់ៗរិតតែក្តៅខួរក្បាលរៀនរិតតែពិបាកពេលគាត់ខឹង តែបើលួងៗគាត់គឺស្រួលនំណីមានផ្ញើគ្រូរហូតទៅណាក៏នឹកឃើញឲខ្ញុំទិញផ្ញើគ្រូៗ រាល់ឆ្នាំ១ឆ្នាំ២ដងដែរគាត់ត្រូវឲខ្ញុំទិញកាដូជូនគ្រូៗគាត់ ហេតុអីគ្រូចិត្តដាច់វ៉ៃគាត់ដែរ ខ្ញុំតែងប្រដៅឲកូនស្គាល់តំលៃនឹងដឹងគុណលោកគ្រូអ្នកគ្រូ ព្រោះថាលោកជាឪពុកម្តាយទី២.
មនុស្សចាស់ធំឆ្អឹងធំខួរ ជាមនុស្សជានាធម្មតានៅពិបាកប្រដៅ ចុះទំរាំក្មេងអាយុប៉ុណ្ណឹងហើយមានបញ្ហាខួរក្បាលទៀតតើប្រកាន់គាត់ដែរអី. ខ្ញុំសរសេរនេះមិនបានដាក់បន្ទុកទៅលើសាលាទេ គឺបញ្ហាគ្រូតែ១ម្នាក់ដែរជាបញ្ហាឲខូចដល់ឈ្មោះសាលា

មានវីដេអូ៖
ប្រភព៖ ដារីយ៉ា រំដួលដងស្ទឹងសង្កែ
ប្រភព៖ ដារីយ៉ា រំដួលដងស្ទឹងសង្កែ
បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន បានបុកជាមួយរថយន្តមួយគ្រឿង ហើយក៏ខ្ទាតទៅប៉ះម៉ូតូ បណ្តាលអោយរបួសស្រាល៣នាក់
ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១៨និង១០នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅផ្លូវអូរទី១ត្រង់ចំណុច មុខផ្សារចិន ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះខេត្តព្រះសីហនុ ដោយរថយន្តមួយគ្រឿង ឆ្លងផ្លូវមិនបានប្រយ័ត្ន វ៉ាក់អើនិងរយន្តមួួគ្រឿងបណ្តាលអោយបុកគ្នាយ៉ាងពេញទំហឹង ហើយក៏ខ្ទាតទៅប៉ះនិងម៉ូតូមួយគ្រឿងទៀត បណ្តាលអោយរងរបួសស្រាលចំនួន៣នាក់។

បើតាមការអោយដឹងពីសមត្ថកិច្ច បានប្រាប់ថា រថយន្ត HIGHLANDER មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AO-4479 អ្នកបើកបរឈ្មោះ ពៅ វ៉ាយ ភេទ ប្រុស អាយុ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ បានបេីក ចេញពីក្នុងផ្សារចិន ឆ្លងកាត់ផ្លូវសំដៅទៅផ្សារលើ ពេលនោះ មានរថយន្តFUSO ដឹកកុងតឺន័រមួយគ្រឿង ស្លាក លេខព្រះសីហនុ3A-0933 បេីកឡេីងពីតំបន់អូរ១ បានមកដល់ អ្នកបេីកឡានហាយឡែនឌឺ វាក់អឺ ជាន់ហ្រ្វាំងច្រឡំ ជាន់ហ្គែរ បានជ្រុលទៅបុកចំពាក់កណ្តាលរុឺម៉កដឹកកុងតឺន័រ ពេញទំហឹងតែម្តង នឹង បានខ្ទាតទៅប៉ះម៉ូតូ១គ្រឿងទៀត ម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាក លេខ ព្រះសីហនុ1F-2740 បើកបរដោយឈ្មោះ អ៊ូ ចាន់តុលា ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិ១ សង្កាត់លេខ២ ដឹកមនុស្ស ២នាក់ ឈ្មោះ ហ៊ុន បូរ ភេទ ស្រី អាយុ ២៨ឆ្នាំ មុខរបរកាស៊ីណូ និង ក្មេងប្រុសម្នាក់ឈ្មោះ អ៊ូរ សីហា អាយុ ៤ឆ្នាំ ។

គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសស្រាលៗ មនុស្សចំនួន ៣នាក់ ភាគីខាងជិះម៉ូតូ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកបាយ័ន។

អ្នកបើករថយន្តដឹកកុងតឺន័រឈ្មោះ សាយ ធា ភេទ ប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

រថយន្តចំនួន២គ្រឿង និង ម៉ូតូ ១គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ៕
ប្រភព៖ Heng Ly
Post a Comment