ក្រោយ ប៉ែន ចំរុង ពោលក្តែងៗថា នឹកកូនស្រីខ្លាំង បែរជាលោក អ៊ិន សុភិន ដាក់ប៉ុន្មានឃ្លាអាចធ្វើអោយ ប៉ែន ចំរុង ឆ្អែតបាយតែម្តង...
ថ្មីៗនេះ បន្ទាប់ពីតារាសម្តែង និងជាពិធីករប្រុសដែល កំពុងមានមុខមាត់ក្នុងវិស័យសិល្បៈ គឺ លោក ប៉ែន ចំរុង បានទម្លាយនូវអារម្មណ៍ពិតរបស់ខ្លួនប្រាប់ទស្សនិកជនថា ពិតមានក្តីនឹករំឮកដល់កូនស្រីបណ្តូលចិត្ត និងចង់ជួបជាខ្លាំង ខណៈនោះផងដែរ ក៏ស្រាប់តែមានទស្សនិកជនជាច្រើនបានខ្សឹបខ្សៀវថា ចាកចោលកូនតាំងពីគ្នាមិនទាន់ឃើញព្រះអាទិត្យ បែរជាមកនឹក ចង់ជួបពេលនេះទៅវិញ។ យ៉ាងណាមិញ លោក អ៊ិន សុភិន ដែលមហាជនស្គាល់ថា ជាជីតារបស់ក្មេងស្រីតូច ខេតធើរីណា ក៏មិនខុសពីមតិរបស់ទស្សនិកជនដែរ ដោយលោក បានរៀបរាប់នូវរឿងរ៉ាវខ្លោចផ្សារជាច្រើន បង្កប់ដោយអត្ថន័យឈឺចាប់ ទាក់ទងនឹងរឿងរបស់ កូនស្រីរបស់ខ្លួន ភិន សុដាលីស និង ចៅស្រី កាលគ្រាដែល លោក ប៉ែន ចំរុងធ្វើបាប។
លោក ប៉ែន ចំរុងបានថ្លែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ លោកថា «គេមិនប៉ះពាល់ខ្ញុំ ខ្ញុំក៏មិនប៉ះពាល់គេ គឺជាសន្តិភាព សួរថាខ្ញុំមានមនោសញ្ចេតនាអត់ ខ្ញុំថាខ្ញុំមាន តែអ្វីៗបានកំណត់រួចហើយ តើនឹកមនុស្សម្នាក់ខ្ញុំខុសមែនទេ? (និស្ស័យគង់ជួប)»។
ដោយឡែក ម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានបង្ហោះរូបខ្លួនជាមួយរូបចៅស្រី ដ៏គួរឲ្យស្រលាញ់ជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយនឹងសារថា «ចៅស្រីសំណប់ចិត្តរបស់តា ពេលនេះចៅមានអាយុ ០១ឆ្នាំ ០៥ខែ ហើយ ចៅមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងជីវិតរបស់តា ចៅជាឱសថអាចព្យាបាលជំងឺ មួយរយមុខរបស់តាឲ្យជា នឹងធ្វើឲ្យតាមានសេចក្ដីសុខបំផុតក្នុងជីវិត តាំងពីចៅនៅក្នុងពោះម្ដាយចៅរហូតដល់ពេលនេះ»។
លោក អ៊ិន សុភិន សរសេរបន្តថា «ចុះបើចៅធំដឹងក្ដីឡើងពេលដែលចៅដឹងថា:
-ឪពុករបស់ចៅជាឃាតករចង់សំលាប់កូនខ្លួនឯង ដោយឲ្យម្ដាយចៅទំលាក់កូនចោលតាំងពីចៅអាយុ៣ខែ ក្នុងពោះ តើចៅមានអារម្មណ៍យ៉ាងណាចំពោះឪពុកម្នាក់នេះ?
-ឪពុកចៅធ្វើបាបម្ដាយចៅ ដោយរត់ចោលទាំងចៅនៅក្នុងពោះ ៣ខែតើម្ដាយចៅលំបាកប៉ុណ្ណា?
-ឪពុកចៅ ដើរនិយាយប្រាប់គេថាពេល ដែលចៅកើតមកនឹងមិនមានរូបកាយគ្រប់លក្ខណៈទេ ដោយម្ដាយចៅជាមនុស្សមិនគ្រប់ទឹក ឆ្កួតមិនដឹងអី។
-ឪពុកចៅប្ដឹងទៅតុលាការ ដើម្បីលែងម្ដាយចៅនឹងមិនទទួលស្គាល់ចៅនៅមុខតុលាការ ពេលចៅអាយុ ០៤ខែក្នុងពោះ ម្ដាយចៅខំអង្វរយ៉ាងណាក៏ឪពុកចៅមិនព្រម ពេលនោះចៅក៏ក្លាយជាទារកកំព្រាឪពុកតាំងពីពេលនោះមក ម្ដាយចៅខំកាត់កេរ្តិ៍កាត់ខ្មាស់លះបង់អ្វីៗគ្រប់បែបយ៉ាង»។

ជីតារបស់ក្មេងស្រី ខេតធើរីណា សរសេរបន្ថែមថា «ដើម្បីឪពុកចៅតែទីបំផុតម្ដាយចៅបានត្រឹមតែទទួលភាពអាម៉ាស់ និងថោកទាបបំផុតនៅនឹងមុខតុលាការ នឹងមុខមហាជនរាប់លាននាក់។ ម្ដាយចៅប្រឹងតស៊ូលំបាកទាំងផ្លូវកាយផ្លូវចិត្ត មកទល់ពេលនេះដើម្បី រូបចៅដោយត្រូវបក្យពួក របស់ឪពុចៅដើរនិយាយបរិហារកេរ្តិ៍ខុសពីការពិត តើម្ដាយចៅឈឺចាប់ប៉ុណ្ណា? មានរឿងជាច្រើនទៀត ដែលឪពុកចៅបានធ្វើមកលើម្ដាយចៅនិងរូបចៅផ្ទាល់។
ពេលដែលចៅបានដឹងទង្វើដ៏ថោកទាបរបស់ ឪពុកចៅតើចៅមានអារម្មណ៏យ៉ាងណាចំពោះឪពុករបស់ចៅ?
ពេលនេះឪពុកចៅនិយាយថាគេស្រលាញ់ចៅ កូនសំណប់ចិត្តឪពុក ឪពុកនឹកកូនរកអ្វឺប្រៀបផ្ទឹមពុំបាន តើចៅយល់ឃើញនឹងមានអារម្មណ៏យ៉ាងណា?តើអាចទទួលស្គាល់ឪពុកនេះបានទេ? តាម្នាក់នេះនិងខំមើលចៅអោយបានល្អបំផុត»។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ លោក ប៉ែន ចំរ៉ុង និង អ្នកនាង ភិន សុដាលីស បានលេងលះគ្នាដាច់ស្រេចអស់ហើយ ដោយកូនស្រីរបស់ពួកគេ កំពុងតែត្រូវបានក្រុមគ្រួសាររបស់ អ្នកនាង ភិន សុដាលីស ស្រឡាញ់ថ្នាក់ថ្នមយ៉ាងខ្លាំង ចំណែកឯ អ្នកនាង ភិន សុដាលីស ក៏កំពុងតែមានមុខមានមាត់ខ្លាំង ដោយសារមានទស្សនិកជនគាំទ្រច្រើន តាមរយៈការសម្ដែងរឿងភាគនានា ច្រើនផងដែរ៕
Post a Comment