ក្តៅៗ! ប៉ូលិស​ចាប់​បាន​ហើយជន​ដៃដល់ ដែល​វាយ​សាស្រ្តាចារ្យ ស៊ុយ សារ៉េត ស្ទើរស្លាប់


ជនសង្ស័យប្រើហឹង្សារលើបណ្ឌិត​ ស៊ុយ​ សារ៉េត​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ​ណ៍​ចំនួន​ ២​ នាក់ទៀត​ត្រូវឃាត់ខ្លួន​។

លោក​ ជួន​ សុវណ្ណ​អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី​​ ឲ្យ​ដឹងថា​ជនសង្ស័យប្រើអំពើហឹង្សារ​លើរូបលោក​បណ្ឌិត​ ស៊ុយ​ សារ៉េត​ ចំនួន​ ២ នាក់​ ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីឃាត់ខ្លួនបាន​ហើយនៅរសៀលថ្ងៃនេះ​។

ជនសង្ស័យ​ទីមួយឈ្មោះ យាត ទិត្យា ប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ អាស័យដ្ធាន ផ្ទះគ្នានលេខ ផ្លូវទី៧ ភូមិទួលគោក សង្កាត់​ទួលសង្កែ២ ខណ្ឌឬស្សីកែវ​ ឯម្នាក់​ទៀត​ជា​ជាង​មាស ឈ្មោះ អាន វិនទី ប្រុស អាយុ ២១ឆ្នាំ។


សមត្ថកិច្ចកំពុងសាកសួរចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធា​នីភ្នំពេញ​ ចាត់ការតាមច្បាប់​។ មកទល់ពេលនេះ ខាង​សមត្ថកិច្ច​ចាប់បាន​ជនសង្ស័យ​វាយ​លោក ស៊ុយ សារ៉េត​ បានសរុប ៤នាក់​ហើយ។
ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​តាម​ចាប់​ជន​ដៃដល់​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​មក​ដាក់ទោស​តាម​ច្បាប់​ឲ្យ​បាន៕























No comments