ពេលបានដឹងស្ថានភាពលោកគ្រូ ស៊ុយ សារ៉េត ហើយ ពិតជាក្តុកក្តួលណាស់
ក្រោយពេលដែលក្រុមគ្រួសារបានបញ្ជូនលោកបណ្ឌិត ស៊ុយ សារ៉េត ទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម រួចមកពេលនេះយើងបានទទួលដំណឹងទាក់ទងនឹងស្ថានភាពរបួសរបស់លោកហើយ ដោយស្ថានភាពចុងក្រោយរបស់លោកគ្រូសាស្ត្រាចារ្យ ស៊ុយ សារ៉េត ត្រូវបានលោក ជុំ កុសល រៀបរាប់ប្រាប់នៅលើ Facebook របស់លោក ជុំ កុសល ផ្ទាល់តែម្តង។ លោក ជុំ កុសល បានរៀបរាប់ថា៖
“សូមគោរពរាយការណ៍ជនបងប្អូនអំពីស្ថានភាពជំងឺលោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត៖ ១-ត្រចៀកខាងឆ្វេងដេរច្រើនថ្នេរ និងស្តាប់ទូទៅបានប្រហែល៧០%(និយាយឮៗច្រើនដងបានឮ) ២-ខ្លួនកម្រើកអត់បានទេ ពេលនិយាយបើស្តាប់បានគាត់កម្រើកបានតែចង្អុលដៃម្ខាង រីឯដៃម្ខាងទៀតនៅហើម ត្បឹតពេលនោះគាបជាប់ទ្វារឡាន។ 3-មាត់និយាយអត់បាន១០០%តែម្តង។ 4-ហូបអាហាររឹង(បាយ)អត់បានទេ បានតែទឹកដោះគោ ទឹកបបរបញ្ចុកតាមទុយោ។ 5-បែកក្រអូមមាត់ សាច់ថ្ពាល់ខាងឆ្វេងធ្ងន់ធ្ងរ ស្រាំឆ្អឹងថ្គាម។ 6-ភ្នែកបើកបានតែម្ខាង និងមើលឃើញមិនច្បាស់ មានកកឈាមក្នុងភ្នែក។ សរុបមក ស្ថានភាពនៅធ្ងន់ ហើយគ្រូពេទ្យកំពុងតាមដានបន្ត។”
Post a Comment