ក្នុងមរណៈភាពរបស់លោកតាវិតាមីនសេ៖ លោក ហេង ឡុង ដែលជាប្រធានសមាគមសិល្បៈស្មគ្រចិត្តបាននាំថវិការ៥០០ដុល្លារ ពីមូលនិធិសិល្បៈ​ចាស់ជរា មករួមក្នុងពិធីបុណ្យសពតារាកំប្លែងជើងចាស់លោកតា វីតាមីនសេផងដែរ...!


ភ្នំពេញ៖ មរណៈភាពរបស់តារាកំប្លែងលោម៉ៅសាមឿន ហៅនាងវិតាមីនសេកាលពីថ្ងែ២៩រំលងអាត្រាតម៉ោង១២និង៣០នាទីឈានចូលថ្ងៃទី៣០ខែមិនាឆ្នាំ២០១៨។ក្នុងការទទួលមរណៈភាពរបស់តារាកំប្លែងនាងយវិតាមីនសេបានធ្វើឲ្យមហាជនទាំងអស់មានការសោកស្តាយរូកលោកជាខ្លាំង។ហើយនៅក្នុងពិធីបុណ្យសពរបស់តារាកំប្លែងជើងចាស់លោក តា វីតាមីនសេនេះក៏មានវត្តមានបងប្អូនជិតឆ្ងាយនិងវត្តមានសិល្បករសិល្បការិនីជាច្រើននៅក្នុងវិថីសិល្បៈចូលរួមរំលែកទុក្ខក្នុងមរណៈភាពរបស់លោក តាវិតាមីនសេផងដែរ។ទទឹមនិងនោះនៅថ្ងៃទី៣០ខែមិនាឆ្នាំ២០១៨ដែលជាថ្ងែបុណ្យសពរបស់លោក តាវិតាមីនសេ ក្នុងនោះក៏មានវត្តមាន លោក ហេង ឡុង ដែលជាប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្ត ដែលអញ្ជើញចូលរួម​រំលែកទុក្ខដោយ​ផ្ទាល់ដល់គេហដ្ឋាន សពលោក តា វីតាមីនសេ ហើយលោកក៏បានប្រាប់ថា «មកអុជធូកជូនដំណើរ​ព្រលឹងតារាកំប្លែង​ជើងចាស់ លោក តា វីតាមីនសេ ព្រឹកនេះ ខ្ញុំក៏បាននាំមកជាមួយនូវ ថវិការ៥០០ដុល្លារ ពីមូលនិធិសិល្បៈ​ចាស់ជរា មករួមចំណែកក្នុងការចាត់ចែងបុណ្យសពលោកតា វីតាមីនសេផងដែរ»។

No comments