ញាក់សាច់! ក្រោយលោក វិល្លាម វែកញែករឿងកំពុងក្តៅគគុក «វាសនាអ្នកស៊ីពោត» អានហើយទើបដឹងការពិត…!





ប្រធានបទព្រះសង្ឃឆាន់ពោតបានក្លាយទៅជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គមរហូតមានអ្នកតាមដានច្រើនមែនទែន ។ ថ្ងៃនេះដែរលោក វិល្លាម ធ្លាប់តែវិភាគសង្គមក៏ងាកមកចាប់អារម្មណ៍រឿងសង្ឃឆាន់ពោតនេះដែរ ។


លោក វិល្លាម បានវែកញែកថា៖ «ត្រូវថ្លឹងថ្លែងពីកំហុស
ខាងប្រុស ៖ ស្លៀកទង់ជ័យព្រះអារហន្តយកសាសនាមកវិនិយោគ
បានផលចំណេញដេកអោបស្រីល្មេីសនិងវិន័យបិដកបង្ករអោយសាសនាអាប់អោន បុគ្គលបែបនេះ ព្រះបរមគ្រូត្រាស់ថា «ជាមហាចោរក្នុងសាសនា» ដែលបច្ចុប្បន្នគេហៅថាអាចោរថង់យាម អានេះមហាខុស «ត្រូវដាក់គុកទុកជាគំរូ»

ខាងស្រី ៖ ប្រុសស្អាតពេញនគរ មិនប្រកាច់ទៅស្រលាញ់ ទៅស្រលាញ់លោកសង្ឃ ហេតុតែចង់បានលុយកាក់ការទំនុកបំរុង បេីលោកហ្នឹងទៅរំលោភគឺអាចថាលោកហ្នឹងវាខុសតែឯងតែអានេះស្រលាញ់គ្នា២ឆ្នាំដោយស្ម័គចិត្ត មានវីឌីអូស្នាលស្និតសោះចោទថាលោកនិងរំលោភ សួរថាចិត្តហ្នឹងវាឆ្កួតឬឡប់ និយាយមេីលតែគេឆ្កួត ។ «ត្រូវផ្សព្វផ្សាយអោយខ្មាសគេកុំអោយស្រីដទៃយកតម្រាប់តាម»

ត្រូវបកអាក្រាតទាំងស្រីទាំងប្រុស បេីចឹងស្រីខ្លះអត់រៀងទេ ហេច ប្រកាច់ទៅស្រលាញ់លោកទៀត»៕








No comments