ចង្រិតឆ្ងាញ់ តាម៉ាប់គល់ស្ពានកោះពេច្ររក​ចំណូល​បាន​ដូចរន្ទះខែប្រាំងចឹង...អ្នកធ្វើការអាចសុំខ្មាស់...

ចង្រិតឆ្ងាញ់ តាម៉ាប់ ដែលលោកមានឈ្មោះពិត វិចិត្រ អាយុ ៣៥ឆ្នាំ។ គាត់លក់ដាច់ក្នុង១ថ្ងៃពី ២០ ទៅ ៣០គីឡូក្រាម។ តាម៉ាប់ថា អតិថិជនជាស្តេច។ មានអតិថិជនភាគច្រើន សរសើរថាឆ្ងាញ់។

មាន​រទេះ​លក់​សត្វ​ល្អិត និង​ចង្រិត​ជា​ច្រើន នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ប៉ុន្តែ​កន្លែង​ដែល​លក់​ចង្រិត​ឆ្ងាញ់​ ហើយ​មាន​មនុស្ស​ចោម​រោម​ទិញ មិន​សូវ​ជា​មាន​ច្រើន​នោះ​ទេ​។ ដោយ​ឡែក ​រទេះ​លក់​ចង្រិត​មនោ​សញ្ចេតនា​តា​ម៉ាប់​កោះ​ពេជ្រ មាន​មនុស្ស​ចោម​រោម​ទិញ យ៉ាង​ច្រើន​កុះ​ករ​ ចាប់​ពី​ក្បាល​ព្រលប់ រហូត​ដល់​យប់​ជ្រៅ។ លោករក​ចំណូល​បាន​ជាង ១​លាន​រៀល ក្នុង​មួយ​ថ្ងៃ​ ប៉ុន្តែបើមានភ្លៀង បានត្រឹមតែ ២០មុឺនរៀល ទៅ ៣០មុឺនតែប៉ុណ្ណោះ។
ហើយ​មនុស្ស​ត្រូវ​ឈរ​ប្រជ្រៀត​គ្នា​ទិញ​ទៀត​ផង​។ សុខ​ចិត្ត​ប្រជ្រៀត​​គ្នា​ទិញ ដោយ​សារ​តែ​ចង្រិត​តា​ម៉ាប់ មាន​រសជាតិ​ឆ្ងាញ់ ស្រួយ បំពង​ភ្លាម​ៗ​ ហើយ​អ្នក​លក់​ទៀត​សោត ក៏​មាន​សំដី​រួសរាយ គួរ​ឲ្យ​ទាក់​ទាញ​។​

No comments