វាសនាមើលមិនឃើញទេបងប្អូន!!! ឧកញ្ញ៉ាចិត្តធម៌ ម៉ុង ឬទ្ធី ប្រវត្តិធ្លាប់ដើរសុំបាយគេហូប ចេញរកស៊ីដំបូងប្រើក្រវិលមាសតែ ៣ ហ៊ុន

ឧកញ្ញ៉ាចិត្តធម៌ចូលចិត្តធ្វើខ្លួនសាមញ្ញនិងជាសេដ្ឋីផ្នែកកសិឧស្សាហកម្ម ម៉ុង ឬទ្ធី ឆ្លងកាត់ជីវិតក្រលំបាកតោកយ៉ាក ចេញរកស៊ីដំបូងដោយប្រើក្រវិលមាស ៣ ហ៊ុន រហូតមានបានក្លាយជាសេដ្ឋីមានប្រាក់វាល់លានដុល្លារលេចធ្លោនៅកម្ពុជា។
ដោយសារជីវភាពគ្រួសារក្រីក្ររកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក លោកឧកញ៉ាម៉ុង ឫទ្ធី ដែលកើតក្នុងគ្រួសារមានប្អូនដល់ទៅ ១២នាក់ ត្រូវបង្ខំចិត្តឈប់រៀន ទៅស៊ីឈ្នូលរកប្រាកមកចិញ្ចឹមគ្រួសារ។
«ខ្ញុំក្រតាំងពីពោះម៉ែ…ម៉េចបានថាអ៊ីចឹង បើម៉ែក្រ ឱពុកក្រ អ៊ីចឹងកើតមកនៅតែក្រ ម៉ាពូជខ្ញុំក្រតែទាំងអស់»។ កើតមកមិនដឹងថាតាំងពីអាយុប៉ុន្មាន គឺដើរនំលក់តែម្តង»។
ព្រោះតែក្រីក្រខ្លាំងពេក លោកម៉ុង ឬទ្ធី សម្រេចចិត្តមកភ្នំពេញជាលើកដំបូង តែដោយសារតាមផ្លូវគ្មានប្រាក់ លោកបានធ្លាក់ខ្លួនដើរសុំបាយគេហូប ទម្រាំរកបានការងារធ្វើជាកម្មករសំណង់ និងក្មេងរត់តុគុយទាវនៅផ្សារស៊ីលិបនៅអាយុ ១៣ ឆ្នាំ ល្មមបានប្រាក់តិចតួចចិញ្ចឹមជីវិត។

ក្រោយពេញវ័យរៀបការ ដោយសារចង់រើបម្រាស់ផ្លាស់ប្តូរជីវតដ៏សែនវេទនាសឹងគ្មានបាយហូប លោក ម៉ុង ឬទ្ធី បានសុំយកក្រវិលមាស ៣ ហ៊ុន ជាប់នៅនឹងត្រចៀកប្រពន្ធ យកទៅរកស៊ីបើកលក់នំប័ុងសាច់គោអាំង ដែលជាជំនួញដំបូងធ្វើឲ្យឧកញ្ញ៉ារូបនេះចេះតែអភិវឌ្ឍខ្លួនបន្តិចម្តងៗ រហូតក្លាយជាសេដ្ឋីផ្នែកកសិកម្មនេះតែម្តង។
លោកឧកញ៉ាធ្លាប់មានប្រសាសន៍ថា «ការចាប់ផ្តើមរកស៊ីដំបូង នៅពេលប្រពន្ធមកតាមរកខ្ញុំឃើញនៅភ្នំពេញ ហើយពេលនោះកំពុងស៊ីឈ្នួលឲ្យគេជាកម្មករ។ ពេលឃើញប្រពន្ធមានក្រវិលមាស ៣ហ៊ុនជាប់និងខ្លួន ក៏យកទៅដូរអង្ករ សាច់គោ ល្ហុង ហើយបើកលក់នំបុ័ងសាច់គោអាំងលក់។ ទោះបើកលក់នំបុ័ងសាច់គោអាំងក្តី លោកឧកញ៉ាក៏ឆ្លៀតពេលទៅទៅដាក់ពាក្យលីប៉ាវនៅកំពង់ផែភ្នំពេញ ហើយរត់កងឌុប ហើយប្តូរមករត់រម៉ឺកវិញ»។

ឧកញ៉ាម៉ុង ឬទ្ធី ដែលបានហែលឆ្លងជីវិតក្រខ្សត់តស៊ូរាប់មិនអស់ក្នុងជីវិត រហូតក្លាយជាសេដ្ឋីរូបនេះ បន្ថែមចុងក្រោយថា យើងត្រូវចេះអំណត់ និងព្យាយាម ហើយគ្មានអំណត់ និងព្យាយាមទេ គ្មានថ្ងៃបានជោគជ័យទេ។
«ខ្ញុំថាបើដេករហ័សក្រោក ហើយឆាប់ដេកពីក្បាលប្រលប់ ហ្នឹងក៏ហៅថាឧស្សហ៍ដែរ…ហើយបើយើងដេកម៉ោង ១២ លែងងើបម៉ោង ៩ ម៉ោង ១០ គេដាំចេកបាន ២០គុម្ព ហើយឯយើងមិនទាន់ក្រោកផង អ៊ីចឹងត្អូញក្រទៅ។ ខ្ញុំមិនដែលបានពេញភ្នែកទេ ទោះថ្ងៃសម្រាកក៏ត្រូវធ្វើការលំបាករហូតដែរ អ៊ីចឹងមកសួរថាថីបានមាន ខ្ញុំមិនដឹងឆ្លើយថាម៉េចទេ។ អ្នកខ្លះួ ខ្ញុំឃើញថា នឹងក្រតកូនតចៅ ព្រោះតែខ្ជិល ដូច្នេះកុំខ្ជិលឲ្យសោះ»។

Post a Comment