ពិសេសអស់មិនដល់១ពាន់រៀលទេ អាចកម្ចាត់មុនបានយ៉ាងមានប្រសិទ្ធភាព



វីធីទី១៖ ខ្ទឹមស
*វិធីធ្វើ៖
-បកសំបកខ្ទឹមស រួចចញ្ច្រាំ ឬបុក ឬក្រឡុកវា ហើយពូតយកតែទឹក រួចទុកចោល ១៥ ទៅ ៣០នាទីសិន​ ដើម្បីកុំឱ្យចំហាយខ្ទឹមឆួលខ្លាំងពេក នាំឱ្យខ្លោចស្បែក
-បន្ទាប់មក ដាក់សំឡីត្រាំក្នុងទឹកខ្ទឹមនោះមួយសន្ទុះ។


*វិធីប្រើប្រាស់៖


-បិទលើមុខកន្លែងដែលមានមុន ហើយទុកចោលរយៈពេល 15​ នាទី ដើម្បីឱ្យទឹកខ្ទឹមសជ្រាបចូលក្នុងស្បែកទៅសម្អាត និងកម្ចាត់មុន ។ ប៉ុន្តែកុំទុកឱ្យហួសរយៈពេល30នាទីឱ្យសោះ ព្រោះអាចធ្វើឱ្យស្បែកឡើងក្តៅ ក្រហាយ។
វិធីទី២៖ ខ្ទឹមស និងក្រូចឆ្មារ
-បកខ្ទឹម ចញ្ច្រាំ​ ឬបុក ឬក្រុឡុកឱ្យម៉ដ្ឋ  រួចលាយជាមួយទឹកក្រូចឆ្មារ
-ទុកល្បាយចោល ១៥ ទៅ ៣០នាទីសិន​
-រួចច្រោះយកតែទឹកល្បាយទាំងពីរ ហើយយកទៅលាបលើមុនជាការស្រេច
-ទុករយៈពេល15នាទី (កុំទុកយូរពេកស្បែកអាចឡើងក្រហាយ) ។
**ចំណាំ៖​សូមលាងដៃឱ្យស្អាតបន្ទាប់ពីដំ ឬបកខ្ទឹមរួច កុំឱ្យប៉ះនឹងស្បែកផ្ទាល់ អាចធ្វើឱ្យក្រហាយស្បែក អាចធ្វើឱ្យខ្លោចស្បែក។

No comments