ឆ្នាំ​ខាល​ ​ថោះ​​ ​រោង​ ម្សាញ់​ ​​មមែ ​វក​ ច មានសំណាងម្យ៉ាងម្នាក់ក្នុងឆ្នាំ2017 មិនចាញ់ឆ្នាំជូត ឆ្លូវ មមី រកា កុរ កាលពីម្សិលមិញទេ

បើតាម​ការ​ទស្សន៍ទាយ​របស់​ហោរា​ជនជាតិ​ចិន បានបញ្ជាក់​ប្រាប់​ពី​ការផ្លាស់ប្ដូរ​រាសី​អាក្រក់​ប្រែជា​ល្អ ជួប​មហា​សំណាង មាន​លាភ​មាស លាភ​ប្រាក់ ដែលជា​ការកែប្រែ​ជីវិត​ថ្មី​នៅក្នុង​ឆ្នាំ​ថ្មី ឆ្នាំរកា ដែលមាន​សត្វ​មាន់​មាស​ជា​តំណាង។

ហើយកាលពីម្សិលមិញបានទស្សន៍ទាយរួចទៅហើយអំពី​ខ្សែជីវិត ពី​សំណាងអាក្រក់​ទៅជា​ល្អ​ក្រោយពេល​បញ្ចប់​ពិធី​ចូលឆ្នាំថ្មី ឆ្នាំ​ចិន ខាងមុខនេះ រួមមាន ឆ្នាំជូត ឆ្លូវ មមី រកា និងឆ្នាំកុរ។ តែថ្ងៃនេះមាននៅសល់៧ឆ្នាំទៀតក៏មានសំណាងម្យ៉ាងម្នាក់ក្នុងនោះមានដូចជា ឆ្នាំ​ខាល​ ​ថោះ​​ ​រោង​ ម្សាញ់​ ​​មមែ ​វក​ និងឆ្នាំច ផងដែរ។ ដូចនេះសូមមើលការទស្សន៍ទាយដូចខាងក្រោមនេះ៖


ឆ្នាំ​ខាល​

ក្នុង​ឆ្នាំ​នេះ​ ជា​ឆ្នាំ​ដែល​ការ​រៀប​មង្គលការ​របស់​អ្នក​​​នឹង​សម្រេច​ដូច​បំណង​ រស់​នៅ​យ៉ាង​មាន​សុភមង្គល ប៉ុន្តែ​​អ្នក​អាច​មាន​បញ្ហា​ជា​មួយ​នឹង​មេបា​បន្តិច​បន្តួច រួច​ពី​ហេតុការណ៍​នេះ​ទៅ​នឹង​បាន​ល្អ​ប្រសើរ​ឡើង​វិញ​។ ចំពោះ​ការងារ អ្នក​នឹង​​បាន​ឡើង​ដំណែង​មិន​ខាន ​ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​បញ្ហា​ចោរកម្ម និង​អគ្គីភ័យ ចំណែក​សុខភាព​វិញ​អាច​ឈឺ​ផ្ដាសាយ​តិចតួច​ប៉ុណ្ណោះ​។


ឆ្នាំ​ថោះ​​

ក្នុង​ឆ្នាំ​នេះ​ជោគជតា​រាសី​របស់​អ្នក​ល្អ​បំផុត លាភ​សំណាង​នឹង​ដល់​កណ្ដាប់​ដៃ​អ្នក ​ជោគជ័យ​គ្រប់​​ប្រការ ហើយ​នឹង​ទទួល​បាន​ការ​លើក​តម្កើង​ពី​មនុស្ស​ទូទៅ បើ​អ្នក​រៀបការ​ក្នុង​ឆ្នាំ​នេះ​ទៀត​កាន់​តែ​ល្អ​ផ្ដាច់​ហើយ​។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​អ្នក​គង់​គេច​មិន​ផុត​ពី​ការ​រំខាន​ ពី​សាច់ញាតិ​របស់​អ្នក​បន្តិចបន្តួច​។


ឆ្នាំ​រោង​

ក្នុង​ឆ្នាំ​នេះ​ជា​ឆ្នាំ​សម្រេច​លាភ​ផល ជូន​ដល់​កណ្ដាប់​ដៃ​ ហើយ​ខ្លួន​អ្នក​ត្រូវ​ទទួល​បាន​ជោគជ័យ​គ្រប់​ប្រការ ហើយ​បើ​រៀបការ​ក្នុង​ឆ្នាំ​នេះ​ទៀត​កាន់​តែ​ល្អ​ប្រសើរ អ្នក​ដែល​ធ្លាប់​ជា​សត្រូវ​ទាំង​ឡាយ​នឹង​ក្លាយ​ជា​មិត្ត​។ ​ប៉ុន្តែ​យ៉ាង​ណា​ក្ដី​អ្នក​មិន​គួរ​ទុក​ចិត្ត​នរណា​ម្នាក់​ឡើយ ត្រូវ​ប្រយ័ត្ន​ជា​និច្ច​។

ក្នុង​ឆ្នាំ​នេះផងដែរ​អ្នក​នឹង​មាន​លាភ​សំណាង​ធំ តែ​មុន​នឹង​ទទួល​បាន​លាភ​សំណាង​ធំ​នេះ អ្នក​ត្រូវ​បាត់បង់​ទ្រព្យ​របស់​អ្នក​ជា​មុន​សិន​ហេតុផល​នេះ​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​បន្តិច​ ព្រោះ​អាច​នឹង​មាន​ក្រុម​ចោរ​មាន​បំណង​ទុក​មុន​ក្នុង​ការ​ធ្វើ​ចោរកម្ម​។ ​បន្ទាប់​ពី​ឆ្លង​ផុត​គ្រោះ​នេះ​ហើយ អ្នក​នឹង​ទទួល​បាន​មុខ​ដំណែង​ថ្មី មាន​នាទី​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ តែ​ក៏​ត្រូវ​ថែរក្សា​សុខភាព​ផង​ ព្រោះ​ក្នុង​ឆ្នាំ​នេះ​អ្នក​នឹង​មាន​បញ្ហា​សុខភាព​តិចតួច​។


ឆ្នាំ​ម្សាញ់​

ក្នុង​ឆ្នាំ​នេះ​ជោគ​លាភ​នឹង​មក​ដល់​ដៃ​អ្នក ហើយ​នឹង​ជោគជ័យ​គ្រប់​ប្រការ ចង់​ធ្វើ​អ្វី​ក៏​សម្រេច​បាន​ដូច​បំណង​ តែ​មិន​ត្រូវ​ចេះ​បេះបួយ​ពាក្យ​សម្ដី និយាយ​ដើម​គេ​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឱ្យ​អ្នក​បាត់បង់​មិត្តភាព​ ហើយអ្នក​នឹង​ត្រូវ​ជួប​ឧបសគ្គ​ជា​ញឹកញយ​ក្នុង​ដំណើរ​ជីវិត​របស់​អ្នក​។ ​ប៉ុន្តែ​អ្នក​ត្រូវ​ខិត​ខំ​ពុះពារ និង​ប្រឹង​រំងាប់​ចិត្ត​ទប់ទល់​នឹង​បញ្ហា​នានា​ឱ្យ​បាន ហើយ​គួរ​តាំង​ចិត្ត​ធ្វើ​ការងារ​ឬ​កិច្ចការ​យ៉ាង​ណា​នោះ​ដោយ​សេចក្ដី​ឧស្សាហ៍​ព្យាយាម ​និង​ស្វាហាប់​បំពេញ​ឱ្យ​អង់អាច​ជានិច្ច​។


ឆ្នាំ​​មមែ

ក្នុង​ឆ្នាំ​នេះ​ ជា​ឆ្នាំ​ដែល​ជោគជតា​រាសី​របស់​អ្នក​​​ល្អ​ លោក​អ្នក​នឹងលែង​មាន​ចិត្ត​ខ្វល់​ខ្វាយ​ច្រើន​​អនេក​ ដូចឆ្នាំមុនទេ មិនតែប៉ុណ្ណោះ​អ្នក​នឹង​មាន​គេ​ជួយ​ឈឺ​ឆ្អាល និង​ដោះ​ស្រាយ​បញ្ហា​ឱ្យ ​ជួន​កាល​ក្នុង​ឆ្នាំ​នេះ​អ្នក​អាច​នឹង​រុះរើ​ផ្ទះ ហើយ​សង់​ផ្ទះ​ថ្មី​ផង​។


​ ឆ្នាំ​វក​

ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​ជោគ​រាសី​របស់​អ្នក​ល្អ​ជាទី​បំផុត មាន​សេចក្ដី​សុខ​យ៉ាង​លើសលប់​ មាន​លាភ​សំណាង​មក​ដល់​ផ្ទះ​។ ​និយាយ​ពី​គ្រួសារ​ក៏​មាន​សេចក្ដី​សុខ​យ៉ាង​ក្រៃ​លែង ​ហើយ​ចំណោះ​ការងារ ឬ​របរ​រកស៊ី​ ជំនួញ​ជួញដូរ​វិញ​នឹង​សម្រេច​បាន​ផល​យ៉ាង​ពិត​ប្រាកដ​។ ​អ្នក​កើត​ឆ្នាំ​នេះ គឺ​មិន​ត្រូវ​ឈឺ​ឆ្អាល​រឿង​អ្នក​ដទៃ​ខ្លាំង​ពេល​ទេ ហើយ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ការ​រាប់​អាន​មនុស្ស​បន្តិច​។


ឆ្នាំ​​ច

ក្នុង​ឆ្នាំ​នេះ​អ្នក​នឹង​មាន​លាភ​សំណាង​ធំ តែ​មុន​នឹង​ទទួល​បាន​លាភ​សំណាង​ធំ​នេះ អ្នក​ត្រូវ​បាត់បង់​ទ្រព្យ​របស់​អ្នក​ជា​មុន​សិន​ហេតុផល​នេះ​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​បន្តិច​ ព្រោះ​អាច​នឹង​មាន​ក្រុម​ចោរ​មាន​បំណង​ទុក​មុន​ក្នុង​ការ​ធ្វើ​ចោរកម្ម​។ ​បន្ទាប់​ពី​ឆ្លង​ផុត​គ្រោះ​នេះ​ហើយ អ្នក​នឹង​ទទួល​បាន​មុខ​ដំណែង​ថ្មី មាន​នាទី​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ តែ​ក៏​ត្រូវ​ថែរក្សា​សុខភាព​ផង​ ព្រោះ​ក្នុង​ឆ្នាំ​នេះ​អ្នក​នឹង​មាន​បញ្ហា​សុខភាព​តិចតួច​។


No comments