សត្វចម្លែកមួយក្បាលនេះបានធ្វើឲ្យមនុស្សក្នុងពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសង្ស័យថាជាមនុស្សមកពីភពក្រៅ... (មានវីដេអូ)
មានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើន ចាប់អារម្មណ៍ខ្លាំងជាមួយវីដេអូឃ្លីប និង រូបថតរបស់សត្វពពែចម្លែកមួយក្បាលដែលមានមុខស្រដៀងមនុស្ស ។
ប្រភពព័ត៌មានពីគេហទំព័រព័ត៌មាន សិង្ហបុរី មួយបានឱ្យដឹងថា សម្រាប់វីដេអូឃ្លីប និង រូបថតរបស់សត្វពពែចម្លែក ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងខាងលើនេះ ត្រូវបានបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Samiraa Aissa កាលពីថ្ងៃទី ១៧ ខែសីហា កន្លងទៅ ដោយមានអ្នកចុចចូលទស្សនាវីដេអូឃ្លីបមួយនេះរហូតដល់ ៣៧ លានដងឯណោះ ។
គួរបញ្ចាក់ដែរថា សម្រាប់វីដេអូខាងក្រោមនេះ ត្រូវាបានគេដឹងថា មានប្រភពមកពីប្រទេសឥណ្ឌា ហើយមកទល់ពេលនេះ នៅមិនទាន់មានអ្នកជំនាញណាម្នាក់ ចេញមុខបកស្រាយនៅឡើយទេ ចំពោះភាពមិនប្រក្រតីនៃសត្វពពែមួយក្បាលនោះ៕
Post a Comment