បើមានមនុស្សមិនល្អ ចង់កាច់និងផ្តួលអ្នក អ្នកគ្រាន់តែប្រើល្បិចរបស់អ្នកប្រាជ្ញសូក្រាត តែ បីមេប៉ុណ្ណោះថ្ងៃក្រោយធានាថាជននោះស្បថលែងហ៊ានអើតក្បាល

នៅក្នុងសម័យក្រិកបុរាណ (៤៦៩ ដល់ ៣៩៩ មុន គ.ស) សូក្រាតត្រូវបានគេទទួលស្គាល់យា៉ង ទូលំទូលាយនូវ គតិបណ្ឌិត និង ប្រាជ្ញារបស់គាត់ ។
ដំណាលកាលនោះ ទស្សនវិទូដ៏អស្ចារ្យរូបនេះបានជួបនឹង បុរសម្នាក់ដែលរត់មករកគាត់ដោយមានអាការៈភ្ញាក់ផ្អើល ហើយបាននិយាយថា, “សូក្រាត តើអ្នកបានដឹងនូវអ្វីដែលខ្ញុំបានលឺអំពីសិស្សម្នាក់ ក្នុងចំណោមសិស្សរបស់អ្នកទេ ?”
ភ្លាមនោះ សូក្រាតបានតប “ចាំមួយភ្លេត” ” មុនពេលអ្នកប្រាប់រឿងនោះមកខ្ញុំ ខ្ញុំចង់ឲ្យអ្នកសាកល្បង នូវសំនួរខ្លះៗ ដែលជា ការសាកល្បង ៣ ចំណុច” ។

បុរស ៖ “ការសាកល្បង ៣ ចំណុច មែនទេ?”
សូក្រាត ៖ ត្រូវហើយ ! មុនពេលអ្នកប្រាប់ខ្ញុំពីរឿងរបស់សិស្សខ្ញុំ ពួកយើង ត្រូវយកពេលបន្តិច ដើម្បីពិសោធន៍ នូវអ្វីដែលអ្នកនឹងនិយាយ ។ ការសាកល្បងទីមួយ គឺ “ការពិត” ។ តើអ្នកប្រាកដក្នុងចិត្តទេ ថាអ្វីដែលអ្នកនឹងនិយាយប្រាប់ខ្ញុំ វាជាការពិត?”
បុរស ៖ ទេ! ជាក់ស្តែង ខ្ញុំគ្រាន់តែឭអំពីវា ។
សូក្រាត ៖ ល្អណាស់! ដូច្នេះ អ្នកពិតជាមិនបានដឹង ថាតើវាពិតឬក៏អត់ទេ ។ ឥឡូវ ចូលពួកយើង ពិសោធន៍ការសាកល្បងទី២ វាជាការសាកល្បងពី ភាពល្អ ។ តើអ្វីដែលអ្នកនឹង និយាយប្រាប់ខ្ញុំ វាជារឿងល្អអំពីសិស្សរបស់ខ្ញុំដែរឬទេ ?”
បុរស ៖ អត់ទេ តែវាផ្ទុយពីនេះ…..
សូក្រាត ៖ គឺវាដូច្នេះហើយ អ្នកចង់ប្រាប់ខ្ញុំពីរឿងអាក្រក់របស់សិស្សខ្ញុំ ទាំងដែលអ្នកខ្លួនឯងមិនដឹងវាពិតឬក៏អត់ផង?”
បុរសនោះញាក់ស្មារបស់ខ្លួន ហើយបញ្ចេញអាការៈខ្មាស….
សូក្រាត ៖ ទោះបីជាយ៉ាងណាអ្នកអាចនូវបន្តទៀត ពីព្រោះវាមាន ការសាកល្បងទី៣ គឺ ការចម្រោះភាពមានប្រយោជន៍ ។ តើអ្វីដែលអ្នកនឹងប្រាប់ខ្ញុំអំពីសិស្សរបស់ខ្ញុំជារឿងមានប្រយោជន៍សំរាប់ខ្ញុំឬទេ ?”
បុរស ៖ ទេ វាមិនមានទេ
សូក្រាត ៖ ល្អ! ប្រសិនបើអ្វីដែលអ្នកចង់និយាយប្រាប់ខ្ញុំទាំង មិនពិត មិនល្អ និងសូម្បីគ្មានប្រយោជន៍សំរាប់ខ្ញុំ តើហេតុអ្វីអ្នកចាំបាច់ត្រូវប្រាប់ខ្ញុំ?”
បុរសនោះមានការខ្មាសអៀនខ្លាំងណាស់ និងមិនមានពាក្យអ្វីតបទេ ៕

Post a Comment