រថយន្ត BMW Z8 របស់សហស្ថាបនិក Apple ដាក់លក់ក្នុងតម្លៃមួយដែលដឹងហើយស្ទើរគាំងបេះដូង...
រថយន្តប្រណិតមួយគ្រឿងម៉ូឌែល BMW Z8 ដែលជាកម្មសិទ្ធិរបស់លោក Steve Jobs សហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេដាក់ដេញថ្លៃនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាខែធ្នូខាងមុខនេះ។

BMW Z8
រថយន្តប្រណិតកម្លាំងម៉ាស៊ីន ៤០០ សេះនេះ ត្រូវបានគេប៉ាន់ស្មានថា អាចនឹងដាក់ដេញថ្លៃតម្លៃចន្លោះពី ៣០០ ០០០ ទៅ ៤០០ ០០០ ដុល្លារ។
BMW Z8 ត្រូវបានគេដឹងថា ចេញលក់នៅអំឡុងថ្ងៃទី ១ ខែមេសា ឆ្នាំ ២០០០។ វាក៏បានក្លាយជាកម្មសិទ្ធិលោក Jobs នៅខែតុលាចុងឆ្នាំ។ យោងតាមប្រភពពី Sotheby's ឲ្យដឹងថា Jobs បានទិញរថយន្តប្រណិតនេះពីលោក Larry Ellison នាយកប្រតិបត្តិក្រុមហ៊ុន Oracle។

លោក Steve Jobs
អំឡុង ១៧ ឆ្នាំចុងក្រោយ រថយន្តនោះត្រូវបានគេបើកបរត្រឹមតែ ២៤ ៤៦២ គីឡូម៉ែត្រ(ប្រមាណ ១៥ ២០០ ម៉ាយ) គិតតាំងពីថ្ងៃប្រកាសលក់(ថ្មី)។ បើគិតជាមធ្យមជិះបានតែ ១ ៦០៩ គីឡូម៉ែត្រ(១ ០០០ ម៉ាយ)ប៉ុណ្ណោះក្នុងមួយឆ្នាំ។
រថយន្តប្រណិតម៉ូឌែល Z8 ត្រូវបាន BMW ផលិតឡើងជាង ៥ ៧០០ គ្រឿង ចន្លោះពីឆ្នាំ ១៩៩៣ ដល់ ២០០៣ ដោយលក់ក្នុងតម្លៃប្រមាណជា ១២ ៨០០ ដុល្លារ មុនពេលដែលសហរដ្ឋអាមេរិក បានដាក់លក់ Z8 នេះប្រភេទធម្មតាមានតម្លៃប្រមាណជា ១៦ ៥០០ ទៅ ២០០ ០០០ ដុល្លារ។
ការដេញថ្លៃនេះ នឹងធ្វើនៅក្រុមហ៊ុន Sotheby's ជាក្រុមហ៊ុនដេញថ្លៃសាជីវកម្មពហុជាតិសាសន៍របស់ចក្រភពអង់គ្លេសដែលមានការិយាល័យកណ្ដាលនៅទីក្រុងញូវយ៉ក គ្រោងនឹងធ្វើនៅថ្ងៃទី ៦ ខែធ្នូ ក្នុងព្រឹត្តិការណ៍ Icon Event ដែលមានការដេញថ្លៃរថយន្តប្រណិតដទៃទៀតដូចជា Lamborghini, Ferrari, Jaguar និងម៉ូឌែលផ្សេងទៀតដែលអ្នកទាំងអស់គ្នា អាចចូលទៅមើលបាននៅនៅក្នុងប្លុកវិបសាយរបស់ Sotheby.com៕









Post a Comment