ត្រឡប់ទៅមើលហេតុការណ៍ដ៏គួរឲ្យរន្ធត់តក់ស្លុតទាំង១០ដែលបានកើតឡើង ហើយថតបានដោយLive TV (មានវីដេអូ)



សារព័ត៌មានមានសារៈសំខាន់ក្នុងការផ្តិតយកនូវព្រឹត្តិការណ៍ ឬហេតុការណ៍សំខាន់ៗដែលកើតឡើងភ្លាមៗ ដើម្បីផ្សាយជូនដល់មនុស្សនៅទូទាំងពិភពលោក។ វាក៏ជាឧបករណ៍ដើម្បីរក្សាទុកនូវហេតុការណ៍ផ្សេងៗជាប្រវត្តិសាស្រ្ត សម្រាប់ទុកដល់អ្នកជំនាន់ក្រោយបានដឹង និងចងចាំផងដែរ។ យ៉ាងណាមិញ តាមរយៈរូបភាពដែលចាប់បានដោយ Live TV យើងអាចត្រឡប់ទៅមើលនូវហេតុការណ៍ដ៏គួររន្ធត់និងតក់ស្លុកដែលបានកើតឡើងដូចខាងក្រោមនេះ។
10. គ្រោះមហន្តរាយរញ្ជួយដី និងស៊ូណាមិនៅTohoku ប្រទេសជប៉ុន


គ្រោះមហន្តរាយនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១១ បន្ទាប់ពីប្រទេសជប៉ុនមានភាពស្ងប់ស្ងាត់ក្នុងការទទួលរងគ្រោះរញ្ជួយដី និងស៊ូណាមិធំៗយូរមកហើយ។ គ្រោះមហន្តរាយនេះបានចាប់ផ្តើមចេញពីក្នុងសមុទ្រនៅចម្ងាយ 40 miles ពីឆ្នេរសមុទ្រឧបទ្វីបOshika នៃTohoku ដែលវាត្រូវបានចាត់ទុកជាមហន្តរាយធំបំផុតក្នុងកម្រិតរញ្ជួយ9.0 ជាមួយនិងទឹករលកកំពស់100feet។ តាមរបាយការណ៍ខែមិនា ឆ្នាំ២០១៥ ក្នុងមហន្តរាយនេះ មានមនុស្សស្លាប់16,000នាក់ រងរបួស6,000នាក់ និងបាត់ខ្លួន2,500នាក់។
9. កុប្បកម្មនៅទីក្រុង Los Angeles


កុប្បកម្មដែលបានកើតឡើងនៅឆ្នាំ១៩៩២នេះ ត្រូវបានចាត់ទុកជាកុប្បកម្មធំបំផុតនៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក ដោយវាបង្ហាញនូវចំណុចក្តៅបំផុតនៃភាពតានតឹងខាងពូជសាសន៍រវាងពួកស្បែកស និងពួកស្បែកខ្មៅ នៅពេលដែលមន្ត្រីប៉ូលិសនៅLos Angeles Police Department ដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តរំលោភបំពានលើRodney King ដូចសត្វតិរច្ឆាននោះ ត្រូវបានដោះលែងឲ្យរួចខ្លួនដោយគណៈវិនិច្ឆ័យតុលាការដែលភាគច្រើនជាពួកស្បែកស។ កុប្បកម្មដែលមានរយៈពេល៦ថ្ងៃនេះ បានធ្វើឲ្យមនុស្សស្លាប់50នាក់ រងរបួស 2,000នាក់ ហើយខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារអាមេរិក ។
8. ការបែកជញ្ជាំងក្រុងប៊ែកឡាំង

ពេលវេលានៅចុងទសវត្សឆ្នាំ១៩៨០ បានប្រែប្រួលដោយទំនាក់ទំនងរវាងអាល្លឺម៉ង់ខាងលិច និងអាល្លឺម៉ង់ខាងកើតចាប់ផ្តើមប្រសើរឡើង ដែលក្នុងនោះជញ្ជាំងប៊ែកឡាំងដែលបែងចែកប្រទេសអាល្លឺម៉ង់ជាពីរត្រូវបានដួលរំលំនៅឆ្នាំ១៩៨៩ ហើយប្រទេសអាល្លឺម៉ង់ក៏ត្រូវបានរួបរួមគ្នាជាអាល្លឺម៉ង់តែមួយ។
7. វិបត្តិនៃការចាប់មនុស្សធ្វើចំណាប់ខ្មាំងនៅទីក្រុងម៉ានីល


ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១០ ដោយអតីតមន្រ្តីប៉ូលិសជាតិភីលីពីនម្នាក់ឈ្មោះ Rolando Mendoza ដែលពិបាកចិត្តក្រោយបាត់បង់ការងាររបស់ខ្លួន ហើយចង់ធ្វើឲ្យគេចាប់អារម្មណ៍ បានប្លន់យករថយន្តក្រុងមួយនៅក្នុងឧទ្យាន Rizal និងចាប់មនុស្សទាំង២៥នាក់លើរថយន្តក្រុងនោះធ្វើជាចំណាប់ខ្មាំង។ ក្នុងរយៈពេល១១ម៉ោងនៃហេតុការណ៍នេះ នៅម៉ោងទី១០គឺជាពេលតានតឹងបំផុតដោយប្អូនប្រុសរបស់ Mendoza ត្រូវបានចាប់ខ្លួន ធ្វើឲ្យMendoza ខឹងយ៉ាងខ្លាំង ហើយក៏បើកការប្រយុទ្ធជាមួយប៉ូលិសប្រហែល១ម៉ោងកន្លះ។ ជាលទ្ធផលមានមនុស្ស៩នាក់បានស្លាប់រួមទាំងMendoza និងមនុស្ស៩នាក់ទៀតរងរបួស។
6. ស្ថានភាពចាប់មនុស្សធ្វើចំណាប់ខ្មាំងនៅពហុកីឡាដ្ឋាន Munich


ហេតុការណ៍នេះកើតឡើងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិចរដូវក្តៅឆ្នាំ១៩៧២ នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ខាងលិច។ ក្នុងនោះក្រុមប៉ាលេស្ទីនឈ្មោះថា Black September បានចាប់ក្រុមកីឡាករអូឡាំពិចអ៊ីស្រាអែល១១នាក់ និងមន្រ្តីប៉ូលិសអាល្លឺម៉ង់ម្នាក់ ដើម្បីទាមទារឲ្យដោះលែងអ្នកជាប់ពន្ធនាគារទាំង២៣៤នាក់នៅប្រទេសអ៊ីស្រាអែល និងទាមទារយុត្តិធម៌ក្នុងជម្លោះរវាងប្រទេសអ៊ីស្រាអែលនិងប៉ាលេស្ទីនដែលអូសបន្លាយយូរមកហើយ។ ទីបំផុតទៅចំណាប់ខ្មាំងទាំងអស់ត្រូវបានសម្លាប់។
5. Space Shuttle Challenger


នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៩ NASA បានបង្ហាញយានអវកាសនេះទៅកាន់ពិភពលោក ហើយនៅខែមេសា ឆ្នាំ១៩៨៣ NASA បានបង្ហោះដោយជោគជ័យនូវយានអវកាសនេះនៅក្នុងបេសកកម្មដំបូងរបស់ខ្លួន។ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៨៦ យានអវកាសនេះបំពេញបេសកកម្មមួយទៀតរបស់ខ្លួន ប៉ុន្តែលើកនេះការបង្ហោះគឺមិនជោគជ័យនោះទេ ដោយយានត្រូវបានបែកខ្ទេចក្នុងពេលត្រឹមតែ៧៣វិនាទី។ ហេតុការណ៍នេះបានសម្លាប់អវកាសយានិកទាំង៧នៅក្នុងនោះ។
4. ការប្រឈមមុខដាក់គ្នានៅWaco


ហេតុការណ៍នេះបានកើតឡើងនៅឆ្នាំ១៩៩៣ ដោយ David Koresh មេដឹកនាំBranch Davidianនិងអ្នកគាំទ្រលោក បានប្រឈមមុខគ្នាជាមួយនិង FBI ដោយមានការឡោមព័ទ្ធមជ្ឈមណ្ឌល Davidians’ Mount Carmel Center អស់រយៈពេល៥១ថ្ងៃ នៅទីក្រុងWaco រដ្ឋតិចសាស់។ Koresh បានបញ្ជាឲ្យដុតមជ្ឈមណ្ឌលនោះចោល ហើយពួកDavidians ទាំងអស់នៅឈរស្ងៀមក្នុងភ្លើង។ ជាលទ្ធផលមនុស្ស៧៦នាក់រួមទាំង Koresh ផងបានស្លាប់នៅក្នុងភ្លើង ហើយអ្នកនៅរស់១១នាក់ត្រូវបានចាប់ខ្លួន និងកាត់ទោសឲ្យជាប់ពន្ធនាគារ។
3. ការបាញ់ប្រហារលើ Lee Harey Oswald


Lee Harey Oswald ត្រូវបានគេចោទប្រកាន់ថាជាអ្នកបាញ់លោកប្រធានាធិបតីអាមេរិក John F. Kennedy ប៉ុន្តែលោកបានបដិសេធ។ នៅពេលដែល Oswald កំពុងត្រូវបានគេបញ្ជូនទៅកាន់ពន្ធនាគារ លោកក៏ត្រូវបានគេបាញ់ត្រង់ពោះដែរ។
2. រញ្ជួយដីនៅ World Series


នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៨៩ ម៉ោង៥ និង០៤នាទីល្ងាច មានការរញ្ជួយដីនៅកន្លែងប្រកួតកីឡាBaseball ដ៏ធំនៅសាន់ហ្រ្វាន់ស៊ីស្កូ ដោយមានមនុស្ស៦២,០០០នាក់កំពុងឈរទស្សនាផ្ទាល់ និងមនុស្សរាប់លាននាក់កំពុងមើលការផ្សាយបន្តផ្ទាល់។
1 ការវាយប្រហារភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១
ជាថ្ងៃកើតមានឡើងនូវហេតុការណ៍វាយប្រហារភេវកម្មដែលបានសម្លាប់ជីវិតជនជាតិអាមេរិក៣,០០០នាក់។ ក្នុងនោះយន្តហោះទីមួយបានហោះទៅបុកអគារពាណិជ្ជកម្មពិភពលោក (អគារខាងត្បូង) ហើយបន្តិចក្រោយមកដោយគ្មានអ្នកណាស្មានដល់ យន្តហោះទីពីរបានហោះទៅបុកអគារខាងជើងមួយទៀត។

No comments