ដល់កហើយ!!! មាន​ពិធី​បុណ្យ​សព​មួយ​​ចំណាយ ៦០០​លាន​ដុល្លារ លើស​បុណ្យ​សព​ស្ដេច​ថៃ ៦ដង



ពិធី​បុណ្យ​សព​ដ៏​ថ្លៃ​នោះ គឺ​ធ្វើ​ឡើង​សម្រាប់ Alexander the Great ដែល​ជា​អធិរាជ​ដ៏​ល្បី​ឈ្មោះ​របស់​ចក្រភព​ក្រិក​សម័យ​បុរាណ។ អធិរាជ​ដែល​ច្បាំង​ក្នុង​សង្គ្រាម​រាប់​មិន​អស់​អង្គ​នេះ បាន​សុគត​នៅ​ឆ្នាំ​៣២៣​មុន​គ្រិស្តសករាជ ប៉ុន្តែ​មុន​សុគត ទ្រង់​បាន​ដឹក​នាំ​ច្បាំង​យក​ឈ្នះ​ចក្រភព​ជា​ច្រើន​ទៀត ធ្វើ​ឲ្យ​ប្រទេស​ក្រិក​សម័យ​នោះ​ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង។
មូលហេតុ​ដែល​បុណ្យ​សព​ទ្រង់​ចំណាយ​អស់​ច្រើន​បែប​នេះ ព្រោះ​សព​ទ្រង់​ត្រូវ​បាន​ដាក់​ក្នុង​មឈូស​ធ្វើ​ពី​មាស​សុទ្ធ ហើយ​ដឹក​ដោយ​រទេះ​មាស​សុទ្ធ ដែល​ប្រើ​សេះ ៦០​ក្បាល​ដើម្បី​អូស ហែ​សព​ពី Babylon ទៅ​ស្រុក​កំណើត​ទ្រង់​នៅ​ប្រទេស​ក្រិក៕









No comments