កូន​ជាប់​ក្បាល​រើ​មិន​រួច ឪពុក​បាន​ត្រឹម​ទាញ​ទូរសព្ទ​ថត​ទុក​បង្ហោះតែចុងក្រោយក៏...



ឪពុក​ម្នាក់​បាន​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​អ្នក​លេង​បណ្ដាញ​សង្គម បន្ទាប់​ពី​ថត​កូន​ជាប់​ក្បាល​ជាមួយ​ចម្រឹង​ដែក ដោយ​មិន​រវល់​ជួយ​កាន់ និង​ថ្នម​កូន​ឡើយ។


ហេតុការណ៍​នេះ កើត​ឡើង​នៅ​ខេត្ត Fujian ប្រទេស​ចិន។ កូន​បាន​ជាប់​ក្បាល​ប្រមាណ ៣០​នាទី ទើប​ឪពុក​អាច​ហៅ​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ជួយ​សង្គ្រោះ ដោយ​ប្រើ​វិធី​ជា​ច្រើន។ ខណៈ​ពេល​នោះ ឪពុក​គិត​តែ​ពី​ថត ទុក​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម Wechat ដោយ​មិន​រវល់​ជួយ​ថ្នម​កូន​ឡើយ។

មនុស្ស​ជា​ច្រើន ដែល​ឃើញ​រូប​នោះ​ហើយ បាន​នាំ​គ្នា​រិះ​គន់​យ៉ាង​ខ្លាំង ថា​ការ​ថត​រូប សំខាន់​ជាង​កូន។ ចំណែក​អ្នក​ខ្លះ​បាន​និយាយ​ថា ប្រហែល​ជា​ឪពុក ទុក​រូប​ថត​នោះ​ជា​ការ​បន្លាច​កូន​ទៅ​ថ្ងៃ​ក្រោយ កុំ​ឲ្យ​រពឹស​ជាប់​ក្បាល​បែប​នេះ​ទៀត៕

No comments