អ្វីៗត្រូវបានលាតត្រដាង!!! អំបូរ​មនុស្ស​ដុះ​កន្ទុយ​មាន​១២​លាន​នាក់​ ដែលអ្នកមិនបានដឹងសម្បីតែគិតតែពេល...


កាលពីពេល​ថ្មីៗ​នេះ អ្នក​ជីវវិទ្យា​ប្រទេស​ស៊ុយ​អេ​ត​ដែលមាន​មជ្ឈដ្ឋាន​ពិសោធន៍​នៅក្នុង​ទីក្រុង​ស្ក​ត​ហូ​ម បាន​អះអាងថា បច្ចុប្បន្ន​នៅក្នុង​ពិភពលោក​នៅមាន​មនុស្ស​ដុះ​កន្ទុយ​ចេញ​រកស៊ី​លាយឡំ​ជាមួយ​មនុស្ស​គ្មាន​កន្ទុយ​នៅឡើយ ។ លោក​ដុក​ទ័​រ អេ​ដ អ្នក​ជីវវិទ្យា​ជនជាតិ​ស៊ុយ​អេ​ត និង​ជា​ប្រធាន​ពិសោធន៍​មនុស្ស​អំបូរ​មាន​កន្ទុយ​បាន​បញ្ជាក់ថា ខ្លួន​លោក​មិនត្រូវ​ការបើក​បង្ហើប​ឈ្មោះ​ពិត ព្រោះ​ការពិសោធន៍​នៅ​មិនទាន់មាន​ខ្លឹមសារ​ច្បាស់លាស់ គ្រាន់​តែមាន​ភស្ដុតាង​ទិន្នន័យ​ដែល​អាច​ជឿ​បានត្រឹមតែ​៨០%​ថា អំបូរ​មនុស្ស​ដុះ​កន្ទុយ​នៅមាន​ពិតមែន​។ នៅលើ​ពិភពលោក​ដ៍​សែន​ស្មោកគ្រោក​មួយ​នេះ​នៅមាន​សង្គម​អាថ៌កំបាំង​តូចៗ ក្នុង​ចំនួន​ប្រជាជន​ពិភពលោក​ប្រមាណ​៦០០០​លាន​នាក់​នោះ មានអំបូរ​មនុស្ស​ដុះ​កន្ទុយ​ប្រមាណ​ជា​១២​លាន់​នាក់​។​
លោក​ដុក​ទ័​រ អេ​ដ បាន​ពោល​បន្ដទៀតថា មនុស្ស​មាន​ដុះ​កន្ទុយ​រាប់​ចាត់ទុកថា ជា​ស្នាម​ត​មួយ​ពីអ្វី​ដែល​បាន​រលាយ​បាត់បង់​ពី​ការវិវត្តន៍​។ ជា​អំបូរ​ដែល​នៅ​បន្ដ​ពូជពង្ស​រហូតមកទល់​បច្ចុប្បន្ននេះ​។ មនុស្ស​ដុះ​កន្ទុយ​ភាគច្រើន​ជា​អំបូរ​ស្បែក​ខ្មៅ និង អំបូរ​ស្បែក​លឿង​។ បើ​យោងតាម​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ប្រមូលផ្ដុំ​ទិន្នន័យ​ពេញ​រយៈពេល​១៤​ឆ្នាំ​កន្លងមកនេះ លោក​ដុក​ទ័​រ អេ​ដ រកឃើញថា មនុស្ស​ដុះ​កន្ទុយ​គឹ​មាន​សង្គម​អាថ៌កំបាំង​របស់គេ​គឺ គេ​ដឹងថា​នរណា​មាន​ដុះ​កន្ទុយ និង​នរណា​ពុំមាន​ដុះ​កន្ទុយ​។ នៅពេល​រស់នៅ​ជាមួយ​សង្គម​ទូទៅ​មនុស្ស​ដុះ​កន្ទុយ គេ​នឹង​លាក់​កន្ទុយ​របស់គេ​យ៉ាង​ជិត​បំផុត ព្រោះ​ការ​ដុះ​កន្ទុយ​នេះ​ជា​ចំណុច​ថោកទាប​បំផុត និង​គ្មាន​នរណាម្នាក់​អាច​ទទួលយកបាន​។ កន្ទុយ​ចាត់ទុកថា ជា​សញ្ញាណ​របស់​សត្វ​នៅពេល​សត្វ​ស្វា​វិវត្តន៍​មកជា​មនុស្ស​នោះ អាច​ចាត់ទុកថា​ជា​សត្វ​ប្រភេទ​ខ្ពស់​ដែល​មិនចាំបាច់​មាន​កន្ទុយ​។​
នៅក្នុង​យុគកណ្ដាល​ប្រហែល​៥០០​ឆ្នាំមុន មនុស្ស​ដុះ​កន្ទុយ​បានបង្ហាញ​ខ្លួន​ជា​ញឹកញាប់ ហើយ​ត្រូវបាន​គេ​ហៅថា ជា​អំបូរ​បិសាច​មិនជា​ទី​ស្វាគមន៍​នៃ​សង្គម បានធ្វើ​ឲ្យ​ពួកនេះ​ចាប់ផ្ដើម​លាក់ខ្លួន​។ ទិន្នន័យ​បន្ដទៀត​ដែល​លោក​ដុក​ទ័​រ អេ​ដ និង​ក្រុមការងារ​បាន​រកឃើញ​គឺ​អំបូរ​មនុស្ស​ដុះ​កន្ទុយ ពេល​កើតកូន​ច្រើនតែ​កូន​នោះ​ស្លាប់​នៅក្នុង​ពោះ​អស់​៥០% តែ​ប្រសិនបើ​មានសំណាង​កើតមក​រួច​ជីវិត​របស់គេ​អាច​ធំធាត់​ពេញវ័យ​បានត្រឹមតែ​៣០%​តែប៉ុណ្ណោះ​។​
ក្រោយ​ពេលដែល​មនុស្ស​ដុះ​កន្ទុយ​រីក​ធំធាត់ ហើយ​នោះ​ពួកគេ​បានរស់នៅ​រួម​សង្គម​ជាមួយ​អ្នកដទៃ​តាម​ធម្មតា ក៏ប៉ុន្ដែ​ពួកគេ​ព្យាយាម​លាក់ទុក​កន្ទុយ​អស់ពី​សមត្ថភាព​។ កិច្ចការ​បន្ដ​គឺ ពួកគេ​ស្វែងរក​មនុស្ស​អំបូរ​ដូចគ្នា ដើម្បី​រៀបចំ​បង្កើត​សង្គម​អាថ៌កំបាំង​ឡើង​។ លោក​ដុក​ទ័​រ អេ​ដ បាន​ឲ្យ​ដឹង​ទៀតថា​”​យើង​រកឃើញ​ទិន្នន័យ​នា​រយៈពេល​២០០​ឆ្នាំ​មកនេះ​ស្ទើរតែ​១០០%​ថា កូន​មនុស្ស​ដុះ​កន្ទុយ​មក​ភ្លាម គេ​នឹង​កាត់​កន្ទុយ​ចេញ​ភ្លាមៗ​។ យើង​អាចធ្វើ​ការប៉ាន់ប្រមាណ​បាន​ថា បច្ចុប្បន្ន​ពួក​មនុស្ស​ដុះ​កន្ទុយ​មាន​មនុស្ស​រស់នៅ​ប្រហែលជា​១២​លាន​នាក់​ពាសពេញ​ពិភពលោក​។ ទ្វីប​ដែល​សំបូរ​មនុស្ស​ដុះ​កន្ទុយ​ច្រើនជាងគេបង្អស់​គឺ​ទ្វីបអាហ្វ្រិក ដែល​យើង​អាច​និយាយបានថា មាន​ពេញ​មួយ​ភូមិ ឬ​ពេញ​មួយ​ទីក្រុង​ទាំងមូល​តែម្ដង​។​
សម្រាប់​វិធីសាស្ដ្រ​សង្កេត​បែប​ងាយៗ​ថា នរណា​ជា​អំបូរ​ដុះ​កន្ទុយ​នោះ គេ​មើល​ពី​សកម្មភាព​ដែល​មិន​ព្រមទៅ​ងូតទឹក​នៅក្នុង​ស្រះ ឬ​សមុទ្រ មិន​ចូលចិត្ត​ស្លៀកពាក់​ខោអាវ​ជើង​ខ្លី និង​ជាម​នុស្ស​ដែលមាន​ដុះ​រោម​ច្រើន​ខុស​ប្រក្រតី​។ នៅមាន​វិធី​ងាយ​មួយទៀត ទោះបីជា​មនុស្ស​ដុះ​កន្ទុយ​ព្យាយាម​លាក់​កន្ទុយ​របស់ខ្លួន​បាន​ជិត​បំផុត​ក៏ដោយ នោះ​គឺ​ពិនិត្យមើល​ទៅលើ​ស្នាម​ដែ​គេ​អង្គុយ ប្រសិនបើ​លេចចេញ​ស្នាម ទ្រុឌ​ត្រង់​កញ្ចូញគូទ​នោះ​អាច​បញ្ជាក់បាន​ថា អ្នកនោះ​គឺជា​អំបូរ​មនុស្ស​ដុះ​កន្ទុយ​ហើយ​។​
កា​រត​កំណើតរ​បស់អុះ​បូរ​មនុស្ស​ដុះ​កន្ទុយ​លោក​ដុក​ទ័​រ អេ​ដ បាន​បង្កើត​ទ្រឹស្ដី​ទុក​ថា ក្នុងខណៈ​ពេលដែល​អំបូរ​សត្វ​ស្វា​មួយ​ប្រភេទ​វិវត្តន៍​ទៅជា​មនុស្ស​នោះ មាន​សត្វ​ស្វា​នៅក្នុង​អំបូរ​តែមួយ តែ​ប្រភេទ​ផ្សេងគ្នា​កើតមាន​ភាពខុសប្រក្រតី​នេះ​គ្រោង​សាង “DNA” ធ្វើ​ឲ្យ​កន្ទុយ​មិន​រួញ​ខ្លី​ខុសពី​អវយវៈ​ដទៃ​ដែល​វិវត្តន៍​ប្រែប្រួល​អស់​សភាព​ដើម​។​
អ្នក​សាសនា​ផ្លូវការ​ដ៏​ល្បីឈ្មោះ​ជនជាតិ​ស៊ុត​អែ​ត លោក រ៉​ប​ហល លី​វេ​យ៍ បាន​ពោល​ពី​មនុស្ស​ដុះ​កន្ទុយ​នេះ​ថា “​ព្រះ​ជា​ម្ចាស់​ពិតជា​មិន​លេងសើច​របៀបនេះ​ទេ ក្នុងឋានៈ​ព្រះអង្គ​ជា​អ្នក​សាង​មនុស្ស​ឡើងមក​ហើយ​នោះ គ្មាន​ករណី​ចាំបាច់​ណាមួយ​ត្រូវមាន​កន្ទុយ​ដែលជា​សញ្ញា​ញ្ញាណ​របស់​សត្វ​នោះទេ​។ តែ​ប្រសិនបើ​នៅ​មានរឿង​លេងសើច​បែបនេះ​ពិតមែន វា​ជា​ស្នាដៃ​របស់​អារក្ស​សាតាំង​ច្រើនជាង​។​
បើតាម​ជំនឿ​របស់លោក​ខាងលិច មេដឹកនាំ​នៃ​ភាពអាក្រក់​ទាំងអស់​គឺ​អារក្ស​សាតាំង វា​មាន​រូបរាង​ដូចជា​មនុ​ស្ស តែ​ខុសប្លែកគ្នា​ពីរ​ចំណុច​គឺ មាន​ដុះ​កន្ទុយ​វែង និង​មាន​ស្នែង​នៅលើ​ក្បាល​។ សម្រាប់​ទស្សនៈ​លោក​ដុក​ទ័​រ អេ​ដ ចំពោះ​អំបូរ​អារក្ស​សាតាំង​វិញ​លោក​អះអាងថា គួរ​ជា​អំបូរ​មួយ​ដែល​ស្ថិតនៅ​ចន្លោះ​ស្នាម​តនៃ​ការវិវត្តន៍​ដែល​បាន​បាត់បង់​ទៅនោះ​ឯង​៕

No comments